វិធីងាយៗ លាងសម្អាតភ្នែកឱ្យបានស្អាតល្អ គ្មានធូលីដី ដោយធម្មជាតិ

វិធីងាយៗ លាងសម្អាតភ្នែកឱ្យបានស្អាតល្អ គ្មានធូលីដី ដោយធម្មជាតិ

ស្លឹកម្លូ គឺជារុក្ខជាតិម្យ៉ាង ដែលមានដើមវារតោងជាប់ទៅនឹងដើមឈើផ្សេងៗ ទៀត ឬ អាចធ្វើជាធ្នើរ ឱ្យវាតោងបាន។ ស្លឹកម្លូ ជារុក្ខជាតិបៃតៃ ដ៏មាន អត្ថប្រយោជន៍បំផុត ដែលចាស់ៗបុរាណ តែងតែយកស្លឹកម្លូនេះ ដើម្បីទទួលទាន ជាពិសេសគឺសម្រាប់លោកយាយចាស់ៗតែម្តង។ មិនត្រឹមតែ សម្រាប់ ទទួលទាន ស្លឹកម្លូ ដើរនាទីយ៉ាងសំខាន់ ជាឱ្យសថបុរាណ ដែលអាចយព្យាបាល និងលាងសម្អាតភ្នែក ឱ្យបានស្អាតល្អ គ្មានធូលីដីនៅជាប់ភ្នែក និងជួយឱ្យភ្នែកមានសុខភាពល្អ។

សូមសាកល្បងវិធីងាយៗ ដូចខាងក្រោម៖

ដំបូង សូមយកស្លឹកម្លូ ៥ស្លឹក កិនឱ្យម៉ដ្ឋ ដាក់ចូលក្នុងទឹកចំនួន ១លីត្រ ឬ ដាក់ចូលទៅក្នុងចានគោមធំមួយ ទុករយៈពេល ៣ ទៅ ៥នាទី រួចដាក់ ចូលកន្ត្រង ត្រងយកទឹក ដាក់ចូលក្នុងចានគោមធំមួយទៀត បន្ទាប់មក បិទបើកភ្នែករបស់លោកអ្នក នៅក្នុងចានគោមធំនោះដើម្បីលាងសម្អាត កំចាត់ ធូលីដី និងការពារភ្នែកឱ្យមានសុខភាពល្អ។ សូមព្យាបាល ឬលាងសម្អាតភ្នែករបស់លោកអ្នក តាមវិធីនេះ ឱ្យបាន ៣ដង ក្នុង ១ថ្ងៃ នឹងជួយឱ្យ ភ្នែក មានសុខភាពល្អ និងអាចមើលឃើញបានច្បាស់ល្អ៕

ប្រភព៖ iknow

  • វិធីងាយៗ លាងសម្អាតភ្នែកឱ្យបានស្អាតល្អ គ្មានធូលីដី ដោយធម្មជាតិ已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: