កម្មករ​កាត់ដេរ​ជិត ១០០ នាក់ នៅ​រោច​ក្រ Grand East Footwear ក្នុងស្រុកអង្គស្នួល​ ដួលសន្លប់​ក្នុងម៉ាងការងារ

6 Videos

មានកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រកាត់ដេរយីហោ Grand East Footwear ចំនួន ៨៨ នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅថ្ងៃត្រង់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ នេះ ពេលដែលជិតដល់ម៉ោងចេញធ្វើការ ។ ហេតុការណ៍នេះគេនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ។

P9

កម្មករ​កាត់ដេរ​ជិត ១០០ នាក់ នៅ​រោច​ក្រ Grand East Footwear ក្នុងស្រុកអង្គស្នួល​ ដួលសន្លប់​ក្នុងម៉ាងការងារ
កម្មករ​កាត់ដេរ​ជិត ១០០ នាក់ នៅ​រោច​ក្រ Grand East Footwear ក្នុងស្រុកអង្គស្នួល​ ដួលសន្លប់​ក្នុងម៉ាងការងារ

ទីតាំងរោងចក្រមួយនេះស្ថិតនៅភូមិអង្គស្នួលទី ៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានកម្មករបម្រើការងារ សរុបប្រមាណជា ១១០០ នាក់ ។

កម្មករ​កាត់ដេរ​ជិត ១០០ នាក់ នៅ​រោច​ក្រ Grand East Footwear ក្នុងស្រុកអង្គស្នួល​ ដួលសន្លប់​ក្នុងម៉ាងការងារ

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៧ និង ២០ នាទីព្រឹកមិញ កម្មករបានចូលទៅធ្វើការជាធម្មតា ប៉ុន្តែពេលកម្មករកំពុងអង្គុយរៀបចំធ្វើការ ក៏មានកម្មករ ២ នាក់ទន់ដៃទន់ជើងដួលសន្លប់ បន្ទាប់មកក៏មានកម្មករផ្សេងៗទៀតទន់ដៃទន់ជើងដួលសន្លប់ដូចៗគ្នាបន្តទៀតជាហូរហែ ។

កម្មករ​កាត់ដេរ​ជិត ១០០ នាក់ នៅ​រោច​ក្រ Grand East Footwear ក្នុងស្រុកអង្គស្នួល​ ដួលសន្លប់​ក្នុងម៉ាងការងារ

ចំពោះមូលហេតុពិតប្រាកដនោះ គេនៅមិនទាន់ដឹងនៅឡើយទេ ដោយសារតែភាគីរោងចក្រមិនទាន់អនុញ្ញាតឲ្យមន្ត្រីជំនាញចូលមើលនៅឡើយ តែកម្មករបានលើកឡើងពី រឿង អបិយជំនឿថា មកពីខ្មោចចូល ៕

                                                           សុថាត់