កុងតឺន័រ​ឡើង​ចំណោត​មិន​រួច​រអិល​ថយ​សង្កត់​រថ​យន្ត​តូច​ស្លាប់​

6 Videos


រថយន្តកុងតឺន័រដឹកថ្មមួយគ្រឿងបានបើកបរឡើងចំណោតនៅពេជ្រនិលមិនរួចក៍រអិលថយក្រោយសង្កត់រថយន្តតូចមួយគ្រឿងបណ្តាលឲ្យមនុស្សស្លាប់គាបជាប់ក្នុងរថយន្តនិងមានរងរបួសម្នាក់ស្លាប់ម្នាក់ ។

P9

កុងតឺន័រ​ឡើង​ចំណោត​មិន​រួច​រអិល​ថយ​សង្កត់​រថ​យន្ត​តូច​ស្លាប់​

ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០០ និង ១០១ តាមបណ្តោយផ្លូវជាតិលេខ ៤ ចំណោតពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៦ ។

កុងតឺន័រ​ឡើង​ចំណោត​មិន​រួច​រអិល​ថយ​សង្កត់​រថ​យន្ត​តូច​ស្លាប់​

សាក្សីបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តកុងតឺន័រដឹកថ្មមួយគ្រឿងបានបើកបរឡើងចំណោទនៅពេជ្រនិលមិនរួច ក៍រអិល ថយក្រោយសង្កត់រថយន្តតូចមួយគ្រឿងម៉ាកកូរ៉ូឡាស្លាកលេខភ្នំពេញ 2H-4651បណ្តាលឲ្យមានមនុស្សគាបជាប់ក្នុងរថយន្តតូចនោះស្លាប់ម្នាក់ និង រងរបួសម្នាក់ឈ្មោះសុខ ជាវ អាយុ ៣១ ឆ្នាំ ដោយប្រជាពលរដ្ឋបានជួយគាស់យកសពនិងអ្នករបួសចេញ ។

កុងតឺន័រ​ឡើង​ចំណោត​មិន​រួច​រអិល​ថយ​សង្កត់​រថ​យន្ត​តូច​ស្លាប់​

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹងយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ឯអ្នករងរបួសក៏បានបញ្ជូនទៅកានមន្ទីរពេទ្យភ្លាមៗដែរ ៕

                                                                                  សុថាត់