គន្លឹះ​ក្នុង​ការដោះស្រាយ ការវិល​មុខ​ក្នុង​ពេល​មាន​ផ្ទៃពោះ​

គន្លឹះ​ក្នុង​ការដោះស្រាយ ការវិល​មុខ​ក្នុង​ពេល​មាន​ផ្ទៃពោះ​


គន្លឹះ​ក្នុង​ការដោះស្រាយ ការវិល​មុខ​ក្នុង​ពេល​មាន​ផ្ទៃពោះ​

​បើសិនជា​ការ​វិលមុខ កើតឡើង​តែ​ម្តង​ទេនោះ អ្នក​ប្រហែលជា មិន​ពិបាក​គេង​ឲ្យ​លក់​នោះ​ទេ​។ តែ​បើ​សិន​ជា​ការវិល​មុខ​នេះ កើត​ឡើង​ពេញ​មួយថ្ងៃ យក​ល្អ គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​សម្ពាធ​ឈាម ដើម្បី​រក​មើល​មូលហេតុ​របស់​វា​ទៅ​។ ខាងក្រោម​នេះ គឺជា​មធ្យោបាយ​ខ្លះៗ ដែល​អ្នក​អាច​ដោះស្រាយ ជាមួយនឹង​អា​ការៈវិល​មុខ ក្នុងពេល​មាន​ផ្ទៃពោះ​បាន ៖

​ងើប​ពី​កៅអី​យឺតៗ​
ចូរ​ចាំ​ថា នៅ​ពេល​អ្នក​អង្គុយ​ចុះ លំហូរ​ឈាម​នឹង​កកកុញ នៅក្នុង​ប្រអប់ជើង និង​អវៈយវៈ​ខាងក្រោម​។ បើសិន​ជា​អ្នក​ត្រូវ​ងើប​ចេញពី​កៅអី ឈាម​ដែល​ត្រូវ​ហូរ​ចូល​បេះដូង និង​ខួរក្បា​វិញ អាច​នឹង​មិន​លឿន​ដូច​ធម្មតា​ទេ ហើយ​វា​ក៏​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់ចុះ ហើយ​អ្នកមាន​អារម្មណ៍​ធី​ងធោង​បាន​។

កុំ​ឈរ​យូ​ពេក​
ចូរ​ចៀសវាង​ការ​ឈរ​រយៈពេល​យូរពេក និង​ព្យាយាម​អង្គុយ​ខ្លះទៅ​។ បើសិន​ជា​អ្នក មិន​អាច​អង្គុយ​ទេ គ្រាន់តែ​ធ្វើ​ចលនា​ចុះឡើង បន្ថែម​ទៀត​ទៅ​បាន​ហើយ ដើម្បី​ចៀសវាង​ការ​កកកុញ លំហូរ​ឈាម​ក្នុង​អវៈយវៈ​ខាងក្រោម​ច្រើនពេក​។

ចៀសវាង​ការ​គេង​ផ្ងារ ជាពិសេស ត្រីមាស់ ២ និង​ទី​៣
ការលូតលាស់​របស់​ស្បូន នឹង​សង្កត់​ទៅលើ​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន ដូចជា បេះដូង តម្រង​នោម និង​សួត​។ រឿង​អាក្រក់​បំផុត ដែល​អាច​កើតឡើង​នោះ​គឺថា កាលណា​គេ​ង​ផ្ងារ នឹង​ធ្វើឲ្យ​លំហូ​រឈាម​ហូរ​កាន់តែយឺត និង​សង្កត់​ទៅលើ​សរីរាង្គ​ទាំងនោះ រហូតដល់​មាន​អារម្មណ៍​ធី​ងធោង​ខ្លាំង នៅពេល​ងើប​ពី​គេង​វិញ​។

បំពេញ​ជាតិ​ទឹក​ឲ្យ​គ្រប់គ្រាន់​
ការ​ខ្សោះ​ជាតិ​ទឹក និង​មិន​បាន​ញ៉ាំ​អី​យូរពេក ក៏​អាច​ជា​ហេតុផល​មួយ នាំ​ឲ្យ​វិលមុខ​បានដែរ​។ ការ​ញ៉ាំ​ទឹក ៨ កែវ​ក្នុង​មួយថ្ងៃ និង​ញ៉ាំ​អាហារ​ទៀងទាត់​ពេលវេលា អាចជួយ​បង្ការ​ការវិល​មុខ​បាន​យ៉ាង​ល្អ​។

ដោះស្រាយ​បញ្ហា​កង្វះ​គ្រាប់​ឈាម​ក្រហម​
កង្វះ​គ្រាប់​ឈាម​ក្រហម ដោយសារតែ​ការ​មាន​ផ្ទៃពោះ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​វិលមុខ ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែក​ទៀងទាត់​ពេលវេលា និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ច្រើន ដូចជា បន្លែ​ពណ៌​បៃតង និង​សាច់​។​

ចៀសវាង​ការងារ​នឿយហត់ និង​ស្ត្រេ​សពេក​
ការលើក​របស់របរ​ធ្ងន់ ឬ​ហាត់ប្រាណ​ច្រើនពេក អាច​បង្ក​បញ្ហា​ដូចគ្នា​។ ពេលខ្លះ ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ ក៏​អាច​បណ្តាល​ឲ្យ​ក្តៅ​ក្នុង​ខ្លួន​ពេក និង​វិលមុខ​ដែរ​។ រឿង​នេះ​ដូច​គ្នា​នឹង​ការ​ត្រាំ​ខ្លួន ក្នុង​បន្ទប់​សូ​ណា​ដែរ ព្រោះ​តែ​កន្លែង​នោះ​វា​ក្តៅ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ចៀសវាង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។