​រដូវ​មក​មិន​ទៀង គឺជា​រឿង​គួរតែ​ខ្វល់ខ្វាយ​

​រដូវ​មក​មិន​ទៀង គឺជា​រឿង​គួរតែ​ខ្វល់ខ្វាយ​


​រដូវ​មក​មិន​ទៀង គឺជា​រឿង​គួរតែ​ខ្វល់ខ្វាយ​

​រដូវ​មក​មិន​ទៀងទាត់ អាច​បណ្តាល​មកពី​ស្ត្រេ​ស​ខ្លាំងពេក ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀង​ពេលវេលា និង​គេង​មិន​គ្រប់គ្រាន់​។ ករណី​ធ្ងន់ធ្ងរ វា​អាច​ជា​សញ្ញា​មួយ របស់​ជំងឺមហារីក​ដែរ​។ ខាងក្រោម​នេះ គឺជា​ហេតុផល​ញឹកញាប់ ៤ យ៉ាង ដែល​អ្នក​ត្រូវតែទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី បើសិនជា​សម្គាល់​ឃើញថា  មាន​ការ​មក​រដូវ​មិន​ទៀត​ទាត់ ជាពិសេស មិនទាន់​រាំងរដូវ​តែម្តង​។

​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
ការ​មក​រដូវ​មិន​ទៀង អាច​ជា​សញ្ញា​មួយ នៃ​ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត ព្រោះ​វា​ជា​អ្នក​ធ្វើឲ្យមាន បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ ជាពិសេស អ័រម៉ូន​ភេទ​អែ​ស្ត្រូ​សែន និង​ប្រូ​ហ្សេ​សស្តេ​រ៉ូន​តែម្តង​។ ក្រៅពីនេះ បើសិន​ជា​អ្នក​មាន​ភាព​តានតឹង ឬ​ពិបាក​គេង នោះ​វា​ទំនង​ជា​ដោយសារតែ កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​តហើយ​។ រោគសញ្ញា​ផ្សេងៗ​ទៀត នៃ​បញ្ហា​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​នោះ មានដូចជា អស់កម្លាំង​ធ្ងន់ធ្ងរ ស្បែក​ស្ងួត ចាញ់​ត្រជាក់ និង​ជ្រុះ​សក់​។​

ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ (PCOD)
រឿង​នេះ​អាច​គិតថា ជា​ជំងឺ​អ័រម៉ូន​មួយ​ប្រភេទ ដែល​អាច​សម្គាល់​ឃើញ លក្ខណៈ​របស់​វា​បាន តាមរយៈ ការលូតលាស់​រោម ឬ​សក់​មិន​ធម្មតា ឡើង​ទម្ងន់ និង​អស់កម្លាំង ហើយ​ស្ត្រី​ភាគច្រើន នាពេល​បច្ចុប្បន្ន​នេះ មាន​ការប្រឈមមុខ​ខ្ពស់ ជាពិសេស ពេល​មក​រដូវ​មិន​ទៀង​តែ​ម្តង​។ ដូច្នេះ ដើម្បី​ដឹង​កាន់តែច្បាស់ អ្នក​គួរតែ​ធ្វើតេស្ត​រក​ជំងឺ​នេះ​ផង នៅពេល​មាន​អា​ការៈសង្ស័យ​ខាងលើ​។

ដុំ​សាច់​ក្នុង​ស្បូន
មែន​ហើយ ការ​មក​រដូវ​មិន​ទៀងទាត់ អាច​ជា​សញ្ញា​មួយ​នៃ​ភាពមិនធម្មតា របស់​រចនាសម្ព័ន្ធ​ក្នុង​ស្បូន ជាពិសេស ការ​ដុះ​ដុំ​សាច់​ក្នុង​ស្បូន​តែម្តង​។ ម្យ៉ាងទៀត បញ្ហា​រោគ​ស្ត្រី​មួយ​នេះ អាច​រំខាន​ដល់​ការ​រួមភេទ និង​មាន​ផ្ទៃពោះ​បាន​ទៀង​ផង ដូច្នេះ ត្រូវតែ​ធ្វើ​ការយកចិត្តទុកដាក់​ឲ្យ​មែនទែន​។

មហារីក​ក្នុង​ស្បូន​
មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា ការ​មក​រដូវ​មិន​ទៀត ឬ​ការធ្លាក់​ឈាមរដូវ នៅ​ចន្លោះ​ពេល​មក​រដូវ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី ជំងឺមហារីក​ស្បូន​។ ដូច្នេះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​រោគ​ស្ត្រី​បើសិន​ជា​អ្នក​មិន​មក​រដូវ តាម​ពេលវេលា​កំណត់ ឬ​មាន​ចន្លោះ​នៃ​វដ្ត​រដូវ យូរ​ពេក​ចាប់ពី ៣៥ ទៅ ៤០ ថ្ងៃ ជាមួយនឹង​ការឈឺ​ក្នុង​ពោះ​ធ្ងន់ធ្ងរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។