វិធី​ថត​​ប្រភេទ​រូបភាព​ស្រមោល​ ដោយ​ប្រើ​ iPhone

រូបភាព​ស្រមោល​ (Silhouette) ជា​​ប្រភេទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ​ដោយ​វា​ធ្វើ​ឲ្យ​រូបភាព​មាន​ពោរ​ពេញ​ទៅ​ដោយ​ភាព​អាថ៌កំបាំង​ និង​ បង្កើន​ការ​ទាក់​ទាញ​កាន់​តែ​ខ្លាំង។ រូបភាព​ប្រភេទ​នេះ​មិន​ពិបាក​ថត​នោះ​ឡើយ​ ជា​ពិសេស​អាច​ថត​ជា​មួយ​នឹង​ iPhone បាន​ងាយ​ជា​ទី​បំផុត ដោយ​យល់​ដឹង​ពី​គន្លឹះ​ថត​ដូច​ខាង​ក្រោម៖

 

@ ស្វែង​រក​ប្រភព​ពន្លឺ​ដ៏​ល្អ​មួយ

 

វិធី​ថត​​ប្រភេទ​រូបភាព​ស្រមោល​ ដោយ​ប្រើ​ iPhone

 

​ប្រភព​ពន្លឺ​ដែល​ល្អ​បំផុត​គឺ​​ជា​ពន្លឺ​ចាំង​ចំ​ដោយ​ផ្ទាល់​ ដែល​អាច​រក​បាន​​រយៈ​ពេល​មួយ​ម៉ោង​ក្រោយ​ពេល​ថ្ងៃ​រះ និង​ មួយ​ម៉ោង​មុន​ពេល​ថ្ងៃ​លិច។ ពេល​វេលា​នេះ​ព្រះអាទិត្យ​​ស្ថិត​ក្បែរ​ជើង​មេឃ​ ធ្វើ​ឲ្យ​ Subject ងងឹត​ល្អ​​នៅ​ពេល​ថត​បញ្ច្រាស​ពន្លឺ​នេះ។

 

វិធី​ថត​​ប្រភេទ​រូបភាព​ស្រមោល​ ដោយ​ប្រើ​ iPhone

 

ពេល​ដែល​ព្រះ​អាទិត្យ​នៅ​ក្បែរ​ជើង​មេឃ ​​ត្រូវ​ប្រាកដ​ថា​អ្នក​អាច​មើល​វា​ឃើញ​ចេញ​ពី​ទីតាំង​ថត​របស់​អ្នក។ កន្លែង​ដែល​មាន​ទីធ្លា​ធំ​ដូច​ជា​ឆ្នេរ​សមុទ្រ​ ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ថត​រូបភាព​ស្រមោល។

 

វិធី​ថត​​ប្រភេទ​រូបភាព​ស្រមោល​ ដោយ​ប្រើ​ iPhone

 

​រូប​ខាង​លើ​នេះ​​ថត​នៅ​ក្នុង​សួន​ច្បារ​មួយ​កន្លែង​ ហើយ​អ្នក​ថត​រូប​មាន​ចេតនា​​លាក់​ព្រះអាទិត្យ​នៅ​ពី​ក្រោយ​ដើម​ឈើ​ ដើម្បី​​កុំ​ឲ្យ​ឃើញ​មាន​ពន្លឺ​​​​ចាំង​ខ្លាំង​របស់​ព្រះ​អាទិត្យ។

 

​ពេល​ខ្លះ​អ្នក​ក៏​អាច​ថត​រូបភាព​ស្រមោល​នៅ​ខាង​ក្នុង​ផ្ទះ​ ឬ​ អគារ​បាន​ដែរ​ ប្រសិន​បើ​មាន​ពន្លឺ​ចាំង​ចូល​តាម​បង្អួច, ទ្វារ ឬ​ ចំណុច​ណា​ផ្សេង។ ក្នុង​រូបភាព​ខាង​ក្រោម​នេះ​​គេ​អាច​បង្កើត​រូបភាព​ស្រមោល​​បាន​​តាម​រយៈ​ពន្លឺ​បាញ់​ចូល​បន្ទប់​តាម​រយៈ​ទ្វារ​កញ្ចក់។

 

វិធី​ថត​​ប្រភេទ​រូបភាព​ស្រមោល​ ដោយ​ប្រើ​ iPhone

 

នៅ​ពេល​ដែល​ Subject មាន​ផ្ទៃ​ធំ​នៅ​លើ​អេក្រង់​ (ដូច​រូបភាព​ខាង​លើ) iPhone នឹង​កំណត់​ Exposure របស់​ Subject ដោយ​ស្វ័យប្រវត្តិ​​ ដែល​​ធ្វើ​ឲ្យ​ខូច​រូបភាព​បែប​ស្រមោល។ ប្រសិន​បើ​ជួប​ករណី​នេះ​ អ្នក​អាច​ដោះ​ស្រាយ​បាន​ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ចុច​លើ​ទីតាំង​ដែល​ភ្លឺ​ជាង​គេ​នៅ​លើ​អេក្រង់​ រួច​សឹម​ចុច​ថត។

 

@ ស្វែង​រក​ Subject

 

​មនុស្ស​ជា​ Subject ដ៏​ពេញ​និយម​មួយ​សម្រាប់​រូបភាព​ប្រភេទ​នេះ​ ព្រោះ​អាច​ធ្វើ​ឲ្យ​រូបភាព​មាន​ពោរ​ពេញ​ដោយ​ភាព​អាថ៌កំបាំង​ ដោយ​អ្នក​ទស្សនា​មិន​អាច​ស្មាន​បាន​ទេ​ថា​មនុស្ស​ទាំង​នោះ​កំពុង​ធ្វើ​អ្វី​ ឬ​ ជា​នរណា។

 

វិធី​ថត​​ប្រភេទ​រូបភាព​ស្រមោល​ ដោយ​ប្រើ​ iPhone

 

រូបភាព​ខាង​ក្រោម​ឃើញ​ថា​ Subject ចំនួន​ពីរ​​នៅ​ផ្នែក​ខាង​ស្ដាំ​ជាន់​លើ​គ្នា ដែល​ធ្វើ​ឲ្យ​រូបភាព​មិន​ស្អាត ដូច​នេះ​គួរ​ជៀសវាង​ការ​ដាក់​ Subject ជាន់​គ្នា​ពេល​ថត​រូបភាព​ស្រមោល៕

 

វិធី​ថត​​ប្រភេទ​រូបភាព​ស្រមោល​ ដោយ​ប្រើ​ iPhone

 

បញ្ជាក់៖ រូបភាព​ខាង​លើ​ថត​ដោយ​ iPhone មែន​ពិត​តែ​បាន​កែ​ច្នៃ​ខ្លះ​ដោយ​ប្រើ​កម្មវិធី​ Snapseed​​​

ចុច​អាន៖ បើ​ដឹង​​​គន្លឹះ​​ទាំង​នេះ ប្រើ​តែ​ទូរសព្ទ​ក៏​អាច​ថត​ទិដ្ឋភាព​ថ្ងៃ​លិច​បាន​យ៉ាង​ស្អាត​ដែរ​

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ idownloadblog​​