គន្លឹះ​ក្នុង​ការលេង​ហ្គេម Pokemon Go កុំ​ឲ្យ​គ្រោះថ្នាក់​ដល់អ្នកលេង

គន្លឹះ​ក្នុង​ការលេង​ហ្គេម Pokemon Go កុំ​ឲ្យ​គ្រោះថ្នាក់​ដល់អ្នកលេង


គន្លឹះ​ក្នុង​ការលេង​ហ្គេម Pokemon Go កុំ​ឲ្យ​គ្រោះថ្នាក់​ដល់អ្នកលេង

​​បើសិនជា​យើង​និយាយ​អំពី​ហ្គេម ឬ​រឿង​តុ​ក្កតា Pokemon ភាគច្រើន យុវវ័យ​ដែល​បាន​កើត​ក្នុង​ជំនាន់​ឆ្នាំ ៩០ ច្រើន​តែ​ពេញ​និយម​ខ្លាំងជាងគេ ព្រោះ​វា​ជា​ខ្សែភាពយន្ត​ដែល​ល្បី និង​ទាក់ទាញ​ប្រជាប្រិយភាព​បំផុត ចំពោះ​ក្មេងៗ​នៅ​ជំនាន់​នោះ​។ យ៉ាងណាមិញ ក្រុមហ៊ុន​ផលិត​រឿងនេះ បាន​បង្កើត​ជា​កម្មវិធី​ទូរស័ព្ទ​មួយ ឈ្មោះថា Pokemon Go សម្រាប់​លេខ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​ហើយ​។

​ដូច​អ្នក​ទាំងអស់​គ្នា ធ្លាប់​ដឹង​រួចមកហើយ​ថា ក្រុមហ៊ុន​ផលិត​ហ្គេម​ប្រភេទ​នេះ បាន​រក​ចំណូល​ដល់​ទៅ​ខ្ទង់ពាន់​លាន​ដុល្លារ​ឯណោះ ក្នុង​ការបញ្ចេញ​ហ្គេម​នេះ​ឲ្យ Download ក្នុង Play Store និង App Store ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​ដំបូង​ប៉ុណ្ណោះ ហើយ​មាន​តែ​ទីផ្សារ​ក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ ដែល​អាច Download បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ តាម​របាយ​ការ​របស់​សហរដ្ឋអាមេរិក​បានឲ្យដឹងថា ក្មេងៗ ក៏ដូចជា​យុវវ័យ ដែល​លេង​ល្បែក​នេះ កំពុងតែ​ប្រឈម​ខ្លាំង​នឹង​ការ​មាន​របួស​ធ្ងន់ធ្ងរ ព្រោះ​ត្រូវ​ដើរ​ចាប់​សត្វ​ចម្លែក តាម​ហ្គេម​មួយ​នេះ នៅ​ក្នុង​ពិភព​ពិត​របស់​ខ្លួន ដោយ​មាន​អ្នកខ្លះ គ្រោះថ្នាក់​ចរាចរណ៍ គ្រិច​ដៃជើង បាក់បែក​ឆ្អឹង ដោយសារ​ការ​ដួល ឬ​រងរបួស​ធ្ងន់ធ្ងរ និង​ពេលខ្លះ គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ដែល​លេង​ហ្គេម​ប្រភេទ​នេះ អាច​នឹង​ត្រូវ​ចោរ​ឆក់​ទូរ​សព្ទ័ ដោយ​មិន​ដឹង​ខ្លួន​ច្រើនណាស់​។
គន្លឹះ​ក្នុង​ការលេង​ហ្គេម Pokemon Go កុំ​ឲ្យ​គ្រោះថ្នាក់​ដល់អ្នកលេង
ដោយសារ​តែ​ក្រុមហ៊ុន​ផលិត​នេះ នឹងត្រូវ​អាច​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​យើង នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ ដូច្នេះ យើងខ្ញុំ​សូម​ណែនាំ​នូវ​គន្លឹះ​ខ្លះៗ ដើម្បី​ជួយ​បង្ការ​បញ្ហា​ខាងលើ កុំឲ្យ​កើតមាន​លើ​ប្រជាជន​ខ្មែរ​យើង ជាពិសេស​ក្មេងៗ និង​យុវវ័យ​ទាំងអស់​តែ​ម្តង​។

  • ​នៅពេល​លេង​ហ្គេម​មួយ​នេះ ចូរ​ពិនិត្យ និង​សិក្សា​ឲ្យ​ច្បាស់លាស់​សិន​ថា នៅ​ជុំវិញ​ខ្លួន​របស់​យើង​មាន​សុត្ថិភាព ឬ​អត់ ជាពិសេស​មនុស្ស របស់របរ​ផ្សេងៗ និង​ឧបសគ្គ​នានា​។
  • ​កុំ​ភ្លេច​ប្រើ​ភ្នែក មើល​នៅ​ជុំវិញ​ខ្លួន​យើង​ឲ្យបាន​ច្រើន ជាង​មើល​តែ​ទូរស័ព្ទ ជាពិសេស ពេល​ឆ្លងផ្លូវ ឬ​ចូល​ក្នុង​តំបន់​ណា ដែល​អាច​គិត​ថា​គ្រោះថ្នាក់​តែ​ម្តង​។
  • ​ចូរ​ប្រុងប្រយ័ត្ន នៅពេល​ឆ្លងផ្លូវ និង​រង់ចាំ​មើល​ភ្លើង​សញ្ញា​ចរាចរណ៍ ឲ្យបាន​ច្បាស់​ផង ចាំ​ធ្វើដំណើរ​ឆ្លងកាត់​។ ចូរ​កុំ​ភ្លេច​មើល​ឡាន ម៉ូតូ និង​អ្នកធ្វើដំណើរ​ផង ដើម្បី​កុំឲ្យ​មាន​ការប៉ះពាល់ ឬ​របួស​ជា​យៈថាហេតុ​។​
  • ​នៅពេល​អ្នកលេង​ដល់​ដែន​កំណត់​ណាមួយ​ហើយ ចូរ​មើល​ឡើង​ទៅលើ និង​មិន​ត្រូវ​មើល​ចុះ​ក្រោម​រហូត​ឡើយ​។ ចូរ​ប្រើប្រាស់​ហ្គេម​នេះ លេង​នៅ​ក្នុង​កម្រិត​មួយ ដោយ​ប្រុងប្រយ័ត្ន ជាពិសេស នៅ​ពេល​អ្នក​ស្ថិតក្នុង​ពាក់កណ្តាល នៃ​ផ្លូវ​កាត់​ខ្វែងគ្នា​តែម្តង​។
  • ​ចូរ​ឈប់ និង​ចេញ​ឲ្យ​ឆ្ងាយ​ពី​កន្លែង ដែល​មាន​អ្នកដំណើរ​ផ្សេង​ទៀត​ឆ្លងកាត់ បើសិន​ជា​អ្នក​ត្រូវ​និយាយ​ទូរស័ព្ទ ឬ​និយាយ​ជាមួយ​មនុស្ស​នៅ​ជិត​អ្នក​។ ធ្វើបែបនេះ គឺ​ដើម្បី​ចៀសផុត​ពី​ចោរកម្ម​ផ្សេងៗ​។​
  • ​បើសិន​ជា​អ្នក​កំពុង​តែ​ប្រើប្រាស់​កាស​ស្តាប់​ក្នុង​ត្រចៀក ចូរ​ដាក់​សម្លេង​ទាប​ល្មម ដើម្បី​អ្នក​នៅ​តែ​អាច​ស្លាប់​លឺ​សម្លេង​ចរាច​រណ៍ និង​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​អ្នក​។​

​យ៉ាងណាមិញ គន្លឹះ​ទាំង​អស់​ខាងលើ គ្រាន់តែ​ជា​អ្វី​ដែល​បងប្អូន គួរ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ នៅពេល​បាន​លេង​ហ្គេម Pokemon Go​។ ដោយសារ​តែ​ហ្គេម​នេះ មិន​ទាន់​មក​ដល់​ទីផ្សា​ស្រុក​យើង ដូច្នេះ គន្លឹះ​ខ្លះ អាច​នឹង​ស្តាប់​ទៅ​ពិបាក​យល់​បន្តិច ព្រោះ​ជា​វិធីសាស្ត្រ​ក្នុង​ការលេង​ក្នុង​ហ្គែម​នេះ ហើយ​យើង​ក៏​មិន​ទាន់​ដឹងថា វា​លេង​យ៉ាងម៉េច​ឲ្យ​ប្រាកដ​ដែរ​។ ទាំង​គេ​ទាំង​ខ្ញុំ ក៏​កំពុងតែ​រង់ចាំ​ទាំងអស់គ្នា​ថា វា​អស្ចារ្យ​ប៉ុណ្ណា និង​សប្បាយ​ប៉ុណ្ណា​ដែរ​។ ដូច្នេះ យើងខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ពេញចិត្ត​វា ហើយ​ចូលរួម​លេង​វា ដោយ​ប្រុងប្រយ័ត្ន ជាមួយ​នឹង​ការណែនាំ​ខ្លីៗ របស់​យើងខ្ញុំ​ខាងលើនេះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។