ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​២២)

​​​​​​​​​​ភាគទី​២២
សត្វ​ឥន្ទ្រី​ស​មួយ​ឃើញ​កួក​ឆេង​ ក៏​លោត​មក​ទំ​លើ​ស្មា​នាយ​ភ្លាម​។ អ្នក​ទាំង​ពីរ​ដឹក​ដៃ​គ្នា​ នាំ​កូន​សត្វ​ឥន្ទ្រី​នោះ​ រត់​សំដៅ​ទៅ​វាល​ស្មៅ​ប្រឡែង​លេង​យ៉ាង​សប្បាយ។
ពេល​នេះ​ជន​ចម្លែក​​ទាំង​៦​ពិគ្រោះ​រអ៊ូ​ក្នុង​ជំរំ។ នាង​ហានសាវយុង​ផ្ដើម​សម្ដី​ឡើង​ថា៖
«អ្នក​ដែល​បង្រៀន​កួកឆេង​នោះ​ ប្រហែល​ជា​គ្មាន​គំនិត​អាក្រក់​អ្វី​ទេ​មើល​ទៅ!»
ឈុនជិនហួត​ពោល​ថា៖
«ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​ហាម​ឃាត់​មិន​ឱ្យ​កួកឆេង​ប្រាប់​ពួក​យើង? ម្ដេច​ក៏​គាត់​មិន​ព្រម​ប្រាប់​កួកឆេង​ឱ្យ​ដឹង​​​ថា​វា​ហាត់​នេះ​គឺ​ជា​ស្នៀត​បញ្ចេញ​កម្លាំង?»

 

ជូធុង​ឆ្លើយ​ថា៖
«ប្រហែល​ជា​អ្នក​នោះ​ធ្លាប់​ស្គាល់​យើង​ក៏​មិន​ដឹង​?»
នាងហានយុង​ឆ្លើយ​ថា៖
«បើ​ជា​មនុស្ស​ធ្លាប់​ស្គាល់​យើង​មែន​ គឺ​គេ​ជា​មិត្ត​ឬ​សត្រូវ​នឹង​យើង​មិន​ខាន!»
ឈុនជិនហួត​ឆ្លើយ​ទៀត​ថា​៖
«ក្នុង​បណ្ដា​​មិត្ត​សំឡាញ់​របស់​ពួក​យើង​ គ្មាន​អ្នក​ណា​មាន​ថ្វី​ដៃ​ពូកែ​យ៉ាង​នេះ​ទេ!»
នាងហានយុង​ពោល​ថា​៖
«ប្រសិន​បើ​វា​ជា​សត្រូវ​នឹង​យើង​ ម្ដេច​ក៏​វា​បង្ហាត់​បង្រៀន​ចំណេះ​ឱ្យ​កួកឆេង​ធ្វើ​អី​ហ្នឹង!​»
ហើចិនអើ​ឆ្លើយ​ថា​៖
«តែ​បើ​វា​មាន​គម្រោង​ការ​អាក្រក់ ​ក៏​យើង​មិន​អាច​ដឹង​បាន​ដែរ!​»

 

អ្នក​រាល់​គ្នា​ស្ដាប់​យោបល់​របស់​គាត់​ហើយ ​ក៏​មាន​ការ​ព្រឺ​ខ្លួន​ខ្ញាក​ឡើង​គ្រប់​ៗ​គ្នា​ ជូធុង​ពោល​ថា៖
«ចាំ​យប់​នេះ​យើង​នាំ​គ្នា​ទៅ​លួច​តាម​វា​មើល​ តើ​វា​រៀន​ចំណេះ​ពី​អ្នក​ណា​ទៅ?»
ជន​ចម្លែក​៥​នាក់​ទៀត​ក៏​នាំ​គ្នា​ងក់​ក្បាល​ទទួល​តាម​យោបល់​នេះ​។
លុះ​ដល់​យប់​ស្ងាត់​ ជូធុងនិង​ឈុនជិនហួត​នាំ​គ្នា​ឈរ​ឃ្លាំ​នៅ​ក្រៅ​ជំរំ​កួកឆេង​និង​ម្ដាយ​គេ​ ស្រាប់​តែ​ឮ​កួកឆេង​និយាយ​ទៅ​ម្ដាយ៖
«ម៉ាក់! កូន​ទៅ​ហើយ!»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​២២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ