តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL

Amy Christophers​ អតីត​តារា​ម៉ូដែល​ប៊ីគីនី បាន​បោះបង់​អាជីព​របស់​ខ្លួន​ ដើម្បី​​ចង់​សម្រេច​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​​អាជ្ញាកណ្ដាល​នៅ​លីគ​កំពូល​អង់គ្លេស​ Premier League។

 

តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL

Amy Christophers​ អតីត​តារា​ម៉ូដែល​ប៊ីគីនី

 

នារី​សិច​ស៊ី​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ ​បាន​ក្លាយ​ជា​​អាជ្ញាកណ្ដាល FA ​​នៅ​លីគ​កម្រិត​ក្រោម​ កាល​ពី​ដើម​ឆ្នាំ​២០១៦​នេះ​ ប៉ុន្តែ​នាង​ចង់​ក្លាយ​ជា​​អាជ្ញាកណ្ដាល​នៅ​កម្រិត​កំពូល​ ក្នុង​ក្របខ័ណ្ឌ​ Premier League នៅ​​ថ្ងៃ​ណាមួយ។

 

“ខ្ញុំ​តែង​តែ​ស្រលាញ់​បាល់ទាត់​ ​និង​គិត​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល។ មិន​មាន​​ស្រីៗ​​ច្រើន​ទេ​ ធ្វើ​​ជា​អាជ្ញាកណ្ដាល ហើយ​វា​ពិត​ជា​អស្ចារ្យ​ បើ​ស្រីៗ​​អាច​ធ្វើ​វា​បាន​ល្អ។ នេះ​មិន​មែន​ត្រឹម​តែ​ចំណង់​ចំណូល​ចិត្ត​ទេ ប៉ុន្តែ​វា​ជា​ការ​ស្រលាញ់​ខ្លាំង។ ខ្ញុំ​ស្រលាញ់​ការងារ​នេះ​ណាស់ ហើយ​ខ្ញុំ​កំពុង​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ Premier League ជា​ក្ដី​សុបិន​មួយ​សម្រាប់​ខ្ញុំ”។ Amy បាន​លើក​ឡើង។

 

តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL

 

តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL

 

Amy ដែល​កើត​នៅ​តំបន់​ Cornwall ចក្រភព​អង់គ្លេស ​ធ្លាប់​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​ថត​ស្លៀក​ឈុត​ប៊ីគីនី​​​ឲ្យ​ទស្សនាវដ្ដី Nuts, Zoo និង​ Loaded ​មុន​នឹង​នាង​ឈប់​ ទៅ​ធ្វើ​ជា​អាជ្ញាកណ្ដាល​បាល់ទាត់​វិញ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun