សាន ស្រីឡៃ-សយ រតនៈ មាន​ ៤ ចំណុច​​​ដូច​គ្នា

តារា​ចម្រៀង​ចំណូល​ថ្មី​​ សាន ស្រីឡៃ ដែល​ជា​បេក្ខភាព The voice Cambodia រដូវ​កាល​ទី ២ ទើប​បញ្ចប់​ថ្មី​ៗ​នេះ រួម​ជាមួយ​លោក សយ រតនៈ បេក្ខជន The voice Cambodia រដូវ​កាលមុន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ អ្នក​ទាំងពីរ​មាន​ចំណុច​ដូចគ្នា ៤ យ៉ាង ​ពេល​អំឡុង​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ។

 

ចង់​ដឹង​ថា​ហេតុអ្វី​បាន​កូន​ក្រុម ពេជ្រ សោភា ទាំងពីរ​ខាង​លើ​មាន​វាសនា​ដូច​គ្នា តាម​ដាន​ជាមួយ Sabay ខាងក្រោម​នេះ៖

 

សាន ស្រីឡៃ-សយ រតនៈ មាន​ ៤ ចំណុច​​​ដូច​គ្នា

រូបភាព៖Facebook សយ រតនៈ

 

ទី១៖សាន ស្រីឡៃ  សយ រតនៈ មាន​ចំណុច​ដូច​គ្នា​ដំបូង​នោះ គឺ​អ្នក​ទាំងពីរ​ជា​កូន​ក្រុម​អ្នកនាង ពេជ្រ សោភា ។

 

ទី​២៖ចំណុច​ដែល​ធ្វើឲ្យ​បេក្ខភាព The voice Cambodia ទាំង​ពីរ​រដូវ​កាល សាន ស្រីឡៃ និង សយ រតនៈ រឹតតែ​​ដូចគ្នា ពោល​គឺ​ពេល​ប្រឡង​កម្មវិធី​ខាង​លើ​កាលពី​ពេល​កន្លង​ទៅ​ក្នុង​វគ្គ  blind auditions កូន​ក្រុម​ម្ចាស់​បទ “នារី​ល្ងើ​ស្មោះ​ស្នេហ៍” ទទួល​បាន​ការ​បង្វិល​កៅអី​តែ​មួយ​ប៉ុណ្ណោះ គឺ​គ្រូ​បង្វឹក​ផ្ទាល់​នោះ​តែ​ម្ដង។

 

ទី៣៖ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ខេត្ត​បន្ទាយមានជ័យ និង​អ្នក​កំពង់ឆ្នាំង​កាន់តែ​ដូច​គ្នា​ទៀត​នោះ​ ត្បិត​ទទួល​បាន​តែ​មួយ​កៅអី តែ​​អ្នក​ទាំងពីរ​ បាន​ផ្ដួល​បេក្ខជន​ផ្សេង​ទៀត​ ដែល​ទទួល​​បាន​ការ​បង្វិល​កៅអី​ច្រើន​ពី Coach ហើយ​អាច​ឆ្លង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធីដូច​គ្នា។

 

ទី៤៖ ចំណុច​ដូច​គ្នា​មួយ​ចុងក្រោយ​គឺ​​កូន​ក្រុម​ម្ចាស់​បទ “អូន​ទៅ​ហើយ” មិន​បាន​កាន់​ពាន  The vioce Cambodia ​សម្រាប់​រដូវ​កាល​រៀង​ខ្លួន​នោះ​ទេ ដោយ​បាន​ត្រឹម​ Top 4 ប៉ុណ្ណោះ៕

 

ចុះ​ប្រិយមិត្ត​វិញ គិត​​ថា​អ្នក​ទាំងពីរ​មាន​ចំណុចអ្វី​ទៀត​ដូច​គ្នា​?

 

អត្ថបទ៖ទ្រី រ៉ាវី