Mercedes គ្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រកួត​នឹង​រថយន្ត​Model S របស់ Tesla

6 Videos


រថយន្ត Mercedes-Benz មិនទាន់ធ្លាប់បានផលិតរថយន្តអគ្គិសនីនៅឡើយនោះទេ។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនបានប្រកាសថាខ្លួននឹងឈានជើងចូលក្នុងទីផ្សាររថយន្តអគ្គិសនីឆាប់ៗនេះ នេះក៏ព្រោះតែតម្រូវការទីផ្សារមានការកើនឡើង។ ជាក់ស្តែងក្រុមហ៊ុននឹងធ្វើការតាំងបង្ហាញគំរូរថយន្តប្រភេទ EV មួយនៅក្នុងពិធីតាំងពិព័ណរថយន្ត Paris Motor Show ក្នុងខែកញ្ញាឆ្នាំនេះ។

P9

Mercedes គ្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រកួត​នឹង​រថយន្ត​Model S របស់ Tesla

បើតាមការអះអាងពីអ្នកតំណាងមកពីក្រុមហ៊ុន Mercedes បានអោយដឹងថារចនារូបរាងនិងគុណសម្បត្តិផ្សេងៗនៃរថយន្តរបស់ខ្លួននឹងក្លាយជាគូប្រជែងយ៉ាងសំខាន់ជាមួយរថយន្តរបស់ក្រុមហ៊ុន Tesla ហើយក្រុមហ៊ុនក៏សង្ឃឹមជឿជាក់ដែរថាវានឹងទទួលបានការចាប់អារម្មណ៍ខ្លាំងព្រោះ Mercedes ធ្លាប់មានបទពិសោធផ្នែកទីផ្សារដ៏រឹងមាំនិងស្ថិតក្នុងវិស័យផលិតរថយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

Mercedes គ្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រកួត​នឹង​រថយន្ត​Model S របស់ Tesla

បើតាមការអះអាងរថយន្តប្រើថាមពលអគ្គិសនីរបស់ Mercedes នឹងអាចបើកបរបានចំងាយពី ៤០០ ទៅ ៥០០គីឡូ ម៉ែត្រ ពេលសាកថាមពលពេញមួយដង។ មើលទៅវានឹងមិនទំនងជាបង្ហាញខ្លួននៅលើទីផ្សារឆាប់ពេកនោះទេ។ ប៉ុន្តែក្រុមហ៊ុនត្រៀមនឹងធ្វើតេស្តិ៍ប្រព័ន្ធផ្ទុកថាមពលជាមុនសិននៅក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំនេះ។

Mercedes គ្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រកួត​នឹង​រថយន្ត​Model S របស់ Tesla

លោក David McCarthy ប្រធានគ្រប់គ្រង់ជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៅការិយាល័យក្នុងអូស្ត្រាលីបានឲ្យដឹងថាក្រុមហ៊ុននឹងខិតខំបញ្ចេញរថយន្តនេះអោយបានឆាប់ៗក្នុងពេលខាងមុខដោយបន្ថែមថាវាមិនពិបាកនោះទេចំពោះគំនិតបង្កើតប៉ុន្តែដំណាក់កាលផលិតនិងតម្លៃរបស់វាគេចាំបាច់ត្រូវសិក្សាបន្ថែមដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។ពិតហើយមុននឹងវាបង្ហាញខ្លួន Tesla នឹងដណ្តើមយកទីផ្សារបានមុន។ ទោះជាយ៉ាងនេះក្តីគេរំពឹងរងចាំមើលគំរូរថយន្តរបស់ Mercedes ក្នុងខែកញ្ញាឆាប់ៗខាងមុខនេះ៕ សុផល

Mercedes គ្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រកួត​នឹង​រថយន្ត​Model S របស់ Tesla