កូរ៉េខាងជើង​​បាញ់​​​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​៣​គ្រាប់​ ទាំង​​ព្រឹក​​ព្រលឹម

​ប្រទេស​​កូរ៉េខាងជើង​​​​​បាន​បាញ់​​មីស៊ីល​​​​ឆ្លង​​ទ្វីប​​ចំនួន​​​ ៣​​គ្រាប់​​​​​នៅ​ព្រឹក​​ព្រលឹម​ថ្ងៃ​អង្គារ​ទី​ ១៩​កក្កដា​​​​នេះ។ នេះបើ​តាម​​ការ​ឲ្យ​ដឹង​​របស់​​​​មន្ត្រី​​យោធា​​កូរ៉េខាងត្បូង​​​។​

 

កូរ៉េខាងជើង​​បាញ់​​​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​៣​គ្រាប់​ ទាំង​​ព្រឹក​​ព្រលឹម

មីស៊ីល​​​កាល​ដង្ហែ​​​​​​ក្បួន​យោធា​​​​នៅ​ទីលាន​ Kim Il-sung ក្នុង​ទីក្រុង​ព្យុងយ៉ាង​

 

ការ​​បាញ់​​​​​​​​​ចុង​ក្រោយ​​​​ ​​​កើត​មាន​ឡើង​​​​​​តែ​មួយ​សប្ដាហ៍​​​ បន្ទាប់​​ពី​​​​​​​​​​ក្រុង​ព្យុងយ៉ាង ​​​ចេញ​​​​សារ​គំរាម​កំហែង​​​​​​​​ជា​ថ្មី​ ដើម្បី​​ឆ្លើយ​តប​​​​ទៅ​នឹង​​​​ផែន​ការ​​​​​ដាក់​បញ្ឈរ​ជើង​​​​ប្រព័ន្ធ​​​​ខែល​​ប្រឆាំង​មីស៊ីល​​របស់​សហរដ្ឋ​អាមេរិក​​​ នៅ​​ប្រទេស​កូរ៉េខាងត្បូង។

 

​​​​​​​មីស៊ីល​​នេះ​បាញ់​ចេញ​​​​នៅ​​ព្រឹក​ព្រលឹម​​ថ្ងៃ​​អង្គារ​​​​​ពី​​ភាគ​​ខាង​​​​លិច​​​​ទីក្រុង​​ Hwangju ​និង​​ហោះ​​​​ចម្ងាយ​​ប្រមាណ​ ៥០០ ​​និង​​​​​​ ៦០០​គីឡូម៉ែត្រ​​ ​​​​​​ឆ្ពោះ​​ទៅកាន់​​​សមុទ្រ​​ជប៉ុន។ ​បើ​តាម​ប្រភព ​​​​​​​​មីស៊ីល​​ខាង​លើ​​ប្រភេទ SCUD ​គឺ​មាន​សមត្ថភាព​​​គ្រប់​​គ្រាន់​​​​​​អាច​​ទៅ​ដល់​​​គ្រប់​​​ផ្នែក​​នៅ​​កូរ៉េខាង​ត្បូង​ ។

 

​កាល​ពី​សប្ដាហ៍​​មុន​​​​​ ​​​កូរ៉េខាងជើង​​​​​បាន​​គំរាម​​ចាត់​វិធាន​​​​​​ណា​មួយ​​ ​ក្រោយ​ពី​​​​ទីក្រុង​វ៉ាស៊ីនតោន និង​​​សេអ៊ូល​​​ ​ប្រកាស​​​​ដាក់​បញ្ឈរ​​​​​​ប្រព័ន្ធ​ប្រឆាំង​​មីស៊ីល​អាមេរិក​លើ​ទឹក​ដី​កូរ៉េខាងត្បូង​​​​ ​ដើម្បី​​ទប់​ទល់​​នឹង​​​​ការ​គឃ្លើន​​របស់​​​ក្រុង​ព្យុងយ៉ាង៕

 

កូរ៉េខាងជើង​​បាញ់​​​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​៣​គ្រាប់​ ទាំង​​ព្រឹក​​ព្រលឹម

 

 

ចុចអាន៖ កូរ៉េខាងជើង​មាន​គម្រោង​បង្កើន​ភ្ញៀវ​ទេសចរ១០​ដង ត្រឹម​ឆ្នាំ​២០១៧

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia