ENO ត្រៀម​បញ្ចេញOriginal Song ១វ៉ុល​ម្នាក់​ឯង​ម្ដង​ទៀត

តារា​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម​សាន់ដេ ​​លោក សាន្តពេ្រជ សុភារិទិ្ធ ហៅ ENO បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់​ៗ​ខាង​មុខ​នេះ​ លោក​គ្រោង​បញ្ចេញ Original Songs ១វ៉ុល​ម្នាក់​ឯង​តែ​ម្ដង ហើយ​នេះ​ គឺ​ជា​លើក​ទី២​ហើយ សម្រាប់​វ៉ុល​ Melody ថ្មី​​របស់​លោក។

 

ENO ត្រៀម​បញ្ចេញOriginal Song ១វ៉ុល​ម្នាក់​ឯង​ម្ដង​ទៀត

 

​​​​បទ​ចម្រៀង Original ដែល​ ENO ត្រៀម​ចេញ​ មាន​បទ ១.បុប្ផា​ដើម​ស្ដៅ ២.ចង់​ទៅ​កន្លែង​មួយ និង៣.ជីវិត​អ្នកក្រ ជា​ដើម។ បច្ចុប្បន្ន​ បទ​​ទាំង​នោះ​ មាន​ខ្លះ​ថត​រួច​ហើយ និង​មួយ​ចំនួន​ទៀត​កំពុង​តែ​សម្រុក​ធ្វើ។ “ខ្ញុំ​ និង​​អ្នក​ភ្លេង​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង យើង​ខឹត​ខំ​ឲ្យ​បាន​លឿន អាច​ដើម​ខែ៨ ឬ​ពាក់​កណ្ដាល​ខែ ៨ នឹង​​​ចេញ​រួច​ហើយ” ENO លើក​ឡើង។

 

តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា បទ​ចម្រៀង​ខាង​លើ​គឺ Melody ថ្មី​ទាំង​អស់ ដោយ​​ការ​ផលិត​ឡើង​នេះ​ បាន​​សម្រិតសម្រាំង​បំផុត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទស្សនិកជន​បច្ចុប្បន្ន​ដែល​កំពុងតែ​គាំទ្រ​ស្នាដៃ Original Song ​តែ​ម្ដង។

 

កន្លង​មក ​អ៊ីណូ ធ្លាប់​ចេញ​​វ៉ុល Original Song ១វ៉ុល​ម្នាក់​ឯង​ម្ដង​ហើយ​មាន​១២បទ ក្នុង​នោះ​មាន​ដូច​ជា ​១. បែក​ប្រាំ​ខែ​អូន​ស្អាត​ជាង​មុន ៣. អង្វរ​ម៉ែក្មេក និង​ស្រណោះ​ក្លិន​ប្ដី​ ជា​ដើម ។ ” កាល​វ៉ុល​មុន​ហ្នឹង​គេ​គាំទ្រ​​ខ្លាំង​តើ ហើយ​ខ្ញុំ​សង្ឃឹម​ថា វ៉ុល​ថ្មី​នេះ​​មាន​ការ​គាំទ្រ ​ខ្លាំង​ជាង​មុន​ទៀត” ។

 

ENO ត្រៀម​បញ្ចេញOriginal Song ១វ៉ុល​ម្នាក់​ឯង​ម្ដង​ទៀត

 

ការ​ងាក​​មក​ច្រៀង Original Song នេះENO បាន​បញ្ជាក់​ថា ខ្លួន​បាន​​ច្រៀង​តាំង​ពី​យូរ​ណាស់ មក​ហើយ ប៉ុន្តែ​ទស្សនិកជន​មួយ​ចំនួន​ប្រហែល​មិន​ដឹង​ថា​បទ​ដែល​លោក​ច្រៀង​នោះ​ជា​ Melody ​ថ្មី ហើយ​ ភាគ​ច្រើន​​នៃ បទ​ច្រៀង​ទាំង​នោះ ​ជា​ការ​តែង​និពន្ធ​ដោយ​ខ្លួន​ផ្ទាល់​តែ​ម្ដង។ ចំពោះ​ការ​ច្រៀង​បទ​Copy លោក​ច្រៀង​តែ​បទ​ញាក់១ៗ ប៉ុណ្ណោះ ប៉ុន្តែ​មិន​យក​ពី​គេ​ទាំង​ស្រុង​ឡើយ៕

 

ENO ត្រៀម​បញ្ចេញOriginal Song ១វ៉ុល​ម្នាក់​ឯង​ម្ដង​ទៀត

 

អត្ថបទ៖ ខុត សីហា
​​