លេច​ធ្លាយ​សមត្ថភាព​ទូរសព្ទ​​​ Nokia ស៊េរី​ថ្មី​ មិន​ជ្រាប​ទឹក​

​កាល​ពី​ខែ​​ឧសភា​កន្លង​ទៅ​ព័ត៌មាន​លេច​ធ្លាយ​បាន​បង្ហាញ​ថា​​ម៉ាក​សញ្ញា​ Nokia នឹង​ប្រឡូក​ពិភព​គុន​សា​ជា​ថ្មី ដោយ​នឹង​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ស្មាតហ្វូន​ Android វិញ​ម្ដង។

 

លេច​ធ្លាយ​សមត្ថភាព​ទូរសព្ទ​​​ Nokia ស៊េរី​ថ្មី​ មិន​ជ្រាប​ទឹក​

 

ទន្ទឹម​នឹង​នេះ​​​ក៏​មាន​ព័ត៌មាន​លេច​ធ្លាយ​ចុង​ក្រោយ​មួយ​អំពី​​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​ជំនាន់​ថ្មី​ ចំនួន​​ពីរ​ម៉ូដែល​របស់​ Nokia ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត។ ទាំង​ពីរ​ម៉ូដែល​នោះ​គឺ​មួយ​មាន​អេក្រង់​ ៥,២​អ៊ីញ​ និង​ មួយ​ទៀត​អេក្រង់​ ៥,៥​ អ៊ីញ​ សុទ្ធ​តែ​មាន​កម្រិត​ 2K ហើយ​​ផលិត​ឡើង​ពី​សារធាតុ​លោហៈ។

 

ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ​ទូរសព្ទ​ទាំង​ពីរ​​ប្រើ​ប្រាស់​​នូវ​បន្ទះ​ Chip Snapdragon 820 និង​​មាន​ការ​បញ្ជាក់​ IP68 ដែល​នេះ​មាន​ន័យ​ថា​​ទូរសព្ទ​អាច​ធន់​នឹង​ធូលី​ដី និង​ ធន់​នឹង​ការ​ជ្រាប​ទឹក​​ ដូច​ Galaxy S7, S7 Active និង​ S7 Edge។

 

ចំពោះ​ផ្នែក​រូបភាព​វិញ​​គេ​រំពឹង​ថា​ទូរសព្ទ​ទាំង​ពីរ​នឹង​​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ ២២,៦ MP។ យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ Nokia នេះ​នឹង​ប្រកាស​នៅ​ប្រទេស​ចិន​ ដោយ​អាច​មាន​តម្លៃ​ដល់​ទៅ​ ៥០០ ដុល្លារ។ គេ​រំពឹង​ថា​ចុង​ឆ្នាំ​ ២០១៦​ ទូរសព្ទ​ទាំង​ពីរ​នឹង​បង្ហាញ​ខ្លួន​ឡើង​ ប៉ុន្តែ​អាច​នឹង​អូស​បន្លាយ​ដល់​ត្រី​មាស​ទី​មួយ​ ឆ្នាំ​ ២០១៧៕

 

ចុច​អាន៖ Nokia ប្រឡូក​ពិភព​គុន​សា​ជា​ថ្មី​ ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​