សឹង​មិន​ជឿ​! ទូរសព្ទ​​សមត្ថភាព​ខ្លាំង​បែប​នេះ​តម្លៃ​មិន​ដល់​ ១០០ ដុល្លារ​

ក្រុមហ៊ុន​ ZTE បាន​បង្ហាញ​ទូរសព្ទ​ស៊េរី​ថ្មី​​ម៉ូដែល​ Zmax Pro មាន​សមត្ថភាព​ខ្លាំង​មិន​ចាញ់​ស្មាតហ្វូន​កំពូល​ៗ​ តែ​មាន​តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ។

 

សឹង​មិន​ជឿ​! ទូរសព្ទ​​សមត្ថភាព​ខ្លាំង​បែប​នេះ​តម្លៃ​មិន​ដល់​ ១០០ ដុល្លារ​

 

និយាយ​ពី​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​គឺ​​មាន​បំពាក់​ដោយ​អេក្រង់​ Touchscreen ទំហំ​ ៦​ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ច្បាស់​ល្អ​ក្នុង​កម្រិត​ FullHD, ប្រើ​បន្ទះ​ Chip Snapdragon 617 របស់​ Qualcomm ដែល​មាន​ CPU ល្បឿន​ ១,៥ GHz, មាន​ RAM ទំហំ​ ២ GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ក្នុង​ម៉ាស៊ីន​​ ៣២ GB មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ​បាន។

 

សឹង​មិន​ជឿ​! ទូរសព្ទ​​សមត្ថភាព​ខ្លាំង​បែប​នេះ​តម្លៃ​មិន​ដល់​ ១០០ ដុល្លារ​

 

ទូរសព្ទ​នេះ​ក៏​មាន​មុខងារ​ស្កេន​ក្រយៅដៃ​នៅ​ផ្នែក​ខាង​ក្រោយ​, រន្ធ​ USB Type-C, ថ្ម​ទំហំ​ ៣ ៤០០ mAh និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 6.0 Marshmallow។ ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ​ ១៣ MP ជា​មួយ​មុខងារ​ phase detect atuofocus និង​ ភ្លើង​ LED ហើយ​កាមេរ៉ា​ Selfie វិញ​មាន​​កម្រិត​ ៥ MP។

 

Zmax Pro នឹង​មាន​លក់​លើ​ទីផ្សារ​អាមេរិក​​នៅ​ថ្ងៃ​ទី​ ១​ សីហា​ ដោយ​មាន​តម្លៃ​ត្រឹម​ ៩៩ ដុល្លារ​ ប៉ុណ្ណោះ។ ក្រុមហ៊ុន​ ZTE បាន​លើក​ឡើង​ថា​ Zmax Pro បាន​បំបែក​ត្រា​មួយ​ ដោយ​ក្លាយ​ជា​ទូរសព្ទ​មាន​សមត្ថភាព​ខ្ពស់​ជាង​គេ ដែល​មាន​តម្លៃ​ក្រោម​ ១០០ ដុល្លារ៕​
​​​​
ចុច​អាន៖ ហួស​ចិត្ត! មនុស្ស​រាប់​រយ​នាក់​ចោម​រោម​តំបន់​មួយ​ ​ព្រោះ​ហ្គេម​ “Pokémon GO”

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena