ប្រើ​ទូរស័ព្ទ​ច្រើន​ពេក​ដល់​យប់​ជ្រៅ​នាំឱ្យ​​ប៉ះពាល់​​ដល់​​ខួរ​ក្បាល

ទូរស័ព្ទ​ដៃ ​ត្រូវ​បាន​គេ​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើង​ នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដែល​កាន់តែ​មានការ​ភ្ជាប់​គ្នា ​។ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​​សុខ​ភាព​​ផង​​ដែរ ​។

យុវជន​ និង​យុវតី​កម្ពុជា​ បាន​នាំ​គ្នា​ប្រើ​ទូរស័ព្ទ​ដៃ​លេង​​ហ្វេ​ស​ប៊ុ​ក ​ឬ​ក៏​លេង​ហ្គេ​ម រ​ហូត​ដល់​យប់​ជ្រៅ​ ដោយ​មិន​ខ្វល់​ថា ​តើ​វា​ប៉ះ​ពាល់​​ដល់​​សុខភាព​កម្រិត​​ណា​ ។

លោក​វេជ្ជបណ្ឌិតងួ​ន សេ​រ័​ត្ន នាយក​វ៉េប​សាយ​​សុខភាព www.health.com.kh បាន​និយាយ​ថា «មានការ​គាំទ្រ​​បែប​វិទ្យា​សាស្ត្រ​ដែល​​ថា ការ​គេង​គ្រប់គ្រាន់​​នឹង​ធ្វើ​ឱ្យ​​មនុស្ស​មាន​អារម្មណ៍ល្អ​ ។ ទន្ទឹម​នោះ​ វា​ក៏​ផ្តល់​ឱ​កាស​សម្រាប់​រាង​កាយ​សម្រាក​​យក​កម្លាំង​ឡើង​​វិញ​ ។ ចំណែក​ខួរក្បាល​វិញ​ នឹង​អាច​ពង្រឹងសមត្ថភាព​សម្រាប់​ការ​រៀនសូត្រ​និង​ការ​ចង​ចាំ​ ។ ដូច្នេះ ​ការ​ដេក​គ្រប់គ្រាន់​ ពិត​ជា​​ល្អ​ សម្រាប់​សុខភាព​ខួរក្បាល​» ​។

ការ​គេង​មិន​គ្រប់គ្រាន់​ ក៏​បណ្តាលឱ្យ​​មនុស្ស​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ផង​ដែរ ​ដូច​ជា​ជំងឺលើស​ឈាម ជំងឺ​ទឹកនោម​ផ្អែម និង​ការ​ធាត់​​ហួសហេតុជាដើម​ ។

ដូច្នេះ ឪពុក​ម្តាយ​​គួរតែ​ពិនិត្យ​ឡើង​វិញ​ ចំពោះ​ការ​ប្រើប្រាស់​ទូរ​សព្ទ័​ដៃ​​ដោយ​កូន​ៗ​របស់​គាត់ ​។ ជា​ការ​ពិត​ ទូរស័ព្ទ​អាច​សម្រួល​ដល់​ការ​ទំនាក់ទំនង​​ប្រចាំ​ថ្ងៃ​ និង​ផ្តល់​ការ​កម្សាន្ត​ផង​ដែរ ​។ ប៉ុន្តែ​ គេ​មិន​ត្រូវ​ប្រើ​វារ​ហូត​ដល់​ញៀន​​ជ្រុល​ ដោយ​អត់​វា​មិន​បាន​ហើយ​ប្រើ​វា​គ្រប់ពេលវេលា​នោះ​ឡើយ​ ។

បើ​គិតដល់​សុខភាព​រាង​​កាយ ​និង​ខួរក្បាល គេ​គួរតែ​កាត់​បន្ថយ​ការ​លេង​ទូរស័ព្ទ​នៅ​ពេល​យប់​ជ្រៅ ​ហើយ​ទទួលទានដំណេកឱ្យ​​គ្រប់​គ្រាន់​ ។ ការ​ធ្វើ​ដូច្នេះ​ បាន​មាន​ន័យ​ថា​ គេ​មិន​ប្រែក្លាយ​ទូរស័ព្ទ​ឱ្យ​​ក្លាយទៅជា​សត្រូវ​សុខភាព​ទេ​ ៕