វីង ចូលរួម​ដាំ​ដើម​ឈើ ការពារ​បរិស្ថាន

លើស​ពី​ការ​ផ្ដល់​ជូន​នូវ​សេវា​ធនាគារ​រហ័ស សុវត្ថិភាព និង​ងាយ​ស្រួល ធនាគារ​ឯកទេស វីង បាន​ផ្ដួច​ផ្ដើម​រៀបចំ​កម្មវិធី​ដាំ​ដើមឈើ​នៅ​វិទ្យាល័យ​អង្គរនាប ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៦-កក្កដា កន្លង​ទៅ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ធនាគារ​ឯកទេស វីង លោក ពេជ វិបុល នាយក​វិទ្យាល័យ​អង្គរនាប លោក​គ្រូ-អ្នកគ្រូ និង​បុគ្គលិក​នៃ​ធនាគារ​ឯកទេស វីង ទាំង​អស់។

 

វីង ចូលរួម​ដាំ​ដើម​ឈើ ការពារ​បរិស្ថាន

 

តាម​រយៈ​សកម្មភាព​នេះ វីង មាន​គោល​បំណង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម​ជាមួយ​ការ​ប្ដេជ្ញា បន្ត​អភិវឌ្ឍ​សហគមន៍​នានា​នៅ​​កម្ពុជា។ បម្រែបម្រួល​អាកាស​ធាតុ បាន​ក្លាយ​ទៅ​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​ វីង មានបំណង​ជំរុញ​ឱ្យ​អ្នក​រាល់​គ្នា​ចាប់​ផ្ដើម​គិត​អំពី​មធ្យោបាយ​នៃ​របៀប​ជួយ​បរិស្ថាន ទោះ​បី​ជា​ការចូលរួម​នេះ​តិចតួច​ក៏​ដោយ។

 

លោក ចូចូ ម៉ាឡូឡូស ថ្លែង​ថា៖ “យើង​ជឿជាក់​ថា​កម្មវិធី​នេះ មិន​ត្រឹម​តែ​លើក​កម្ពស់​ការ​ការពារ​បរិស្ថាន​ដល់​សហគមន៍​កម្ពុជា​ពី​គ្រួសារ​ វីង ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្រៀន​ដល់​ប្រជាជន​ទាំង​អស់​ឲ្យ​ចេះ​គិត​គូរ​ដល់​បរិស្ថាន​រស់​នៅ ដែល​ត្រូវ​តែ​មាន​ការ​ចូលរួម​ការ​ការពារ​ទាំង​អស់​គ្នា។ យើង​សង្ឃឹម​ថា​ការ​ចូលរួម​ដាំ​ដើមឈើ​នេះ អាច​ជះ​ឥទ្ធិពល និង​ជំរុញ​ឲ្យ​ពួកគេ​កាន់​តែ​មាន​ទំនួល​ខុស​ត្រូវ និង​ការ​ប្ដេជ្ញា​ចូលរួម​ការពា​រ និង​អភិរក្ស​បរិស្ថាន​របស់​យើង”។

 

វីង ចូលរួម​ដាំ​ដើម​ឈើ ការពារ​បរិស្ថាន

 

វីង ជា​ធនាគារ​ឯកទេស​ដែល​ឈាន​មុខ​គេ​លើ​សេវា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដូចជា ផ្ទេរប្រាក់ ទូទាត់​វិក្កយបត្រ ទិញ​កាត​ទូរសព្ទ សេវា​បើក​ប្រាក់​បៀវត្ស ការ​ទិញ​ទំនិញ​អនឡាញ និង​វីង​គិត​លុយ (ឆូត​កាត)។ ព័ត៌មាន​បន្ថែម សូម​ចូល​ www.wingmoney.com ឬ​ទាក់ទង 023 999 989

 

វីង ចូលរួម​ដាំ​ដើម​ឈើ ការពារ​បរិស្ថាន

 

វីង ចូលរួម​ដាំ​ដើម​ឈើ ការពារ​បរិស្ថាន

 

អត្ថបទ៖ ពាណិជ្ជកម្ម