​ប្រជាជន​ឥណ្ឌា​​​បំបែក​កំណត់ត្រា​ដាំ​​កូន​​​ឈើ​​ជិត​ ៥០​លាន​ដើម​​​ ក្នុង​​​រយៈពេល​​​២៤ម៉ោង

​​​ទីក្រុង​​​ជាច្រើន​​នៅ​​ប្រទេស​​ឥណ្ឌា​​​​​​ ដែល​ធ្លាប់​តែ​​​​​​អាប់អួ​ជាមួយ​​ផ្សែង​​រោង​ចក្រ​​​​​ឧស្សាហកម្ម ​​បាន​ប្រែក្លាយ​ទៅ​ជា​​​សម្រស់​​​​​បៃតង​​​ភ្លាម​​ៗ ​​ក្រោយ​​​​​​​​ប្រជាជន​​នាំ​គ្នា​​ដាំ​​​ប្រមាណ​​ ៥០​លាន​ដើម​​​​​ ​​ដើម្បី​​បំបែក​​កំណត់​ត្រា​​ពិភព​លោក​​​​ និង​​​​បង្កើន​ការ​យល់​ដឹង​​​​​​​​​ការ​អភិរក្ស​ព្រៃឈើ។

 

​ប្រជាជន​ឥណ្ឌា​​​បំបែក​កំណត់ត្រា​ដាំ​​កូន​​​ឈើ​​ជិត​ ៥០​លាន​ដើម​​​ ក្នុង​​​រយៈពេល​​​២៤ម៉ោង

 

​​​​​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​​​នេះ ​​បាន​កើត​ឡើង​​នៅ​ថ្ងៃ​ច័ន្ទ​​សប្ដាហ៍​មុន​​​​ក្នុង​រដ្ឋ​​ Uttar Pradesh ដែល​ជា​រដ្ឋ​​​មាន​​​​ប្រជាជន​រស់​នៅ​​ច្រើន​កកកុញ​​បំផុត​​មួយ​​​​​​​​​​​ស្ថិត​​នៅ​ភាគ​​ខាង​​​ជើង​​ប្រទេស។​ ប្រជាជន​​​ចូល​រួម​​​មាន​​​ប្រមាណ​​ជាង​ ៨០០ ០០០​​នាក់​​​​​​​​ ​ចាប់​​​ពី​​សិស្ស​និស្សិត ​​រហូត​ដល់​​​ស្ត្រី​មេផ្ទះ ​និង​​​មន្ត្រី​រដ្ឋាភិបាល​​​​​ ​ដាំ​បាន​​​​​កូន​ឈើ​ចំនួន​​​ ៤៩,៣​​លាន​​ដើម​​​​ត្រឹម​តែ​​ ២៤ម៉ោង​​​​ប៉ុណ្ណោះ។

 

កូន​ឈើ​​ទាំង​​នោះ​​មាន​​ចំនួន ​​​៨០​ប្រភេទ ​​ទិញ​​មក​ពី​​​​​កន្លែង​បណ្ដុះ​កូន​ឈើ​​ចំនួន​ ៩៥០​​កន្លែង ​​​​​នៅ​ជុំវិញ​រដ្ឋ​ខាង​លើ។ ការ​​ដាំ​​​ដ៏​ច្រើន​​នេះ​ គឺ​​ដើម្បី​បំបែក​​កំណត់​​ត្រា​​​​ចាស់​​ដែល​​ប្រទេស​​ប៉ាគីស្ថាន​​​​​កំពុង​​កាន់​​កាប់​​​​​​ ក្រោយ​ដាំ​បាន​​កូន​ឈើ​បាន​ ៨៤៤ ២៧៥​​ដើម​​ ​កាល​ពី​ឆ្នាំ​ ​២០១៣​​ ​ហើយ​ពេល​នេះ​ឥណ្ឌា​បំបែក​​​បាន​យ៉ាង​ជោគជ័យ​​ និង​​ទទួល​ស្គាល់​​ដោយ​គណៈកម្មការ​​​​ Guinness Book​​ ​​ហើយ។​

 

​​​​​​​​កាល​​​បើក​សន្និសីទ​​​​​​​បម្រែបម្រួល​អាកាសធាតុ​ក្នុង​​ទីក្រុង​ប៉ារីស​​ថ្មី​​ៗ​​នេះ ​ប្រទេស​​ឥណ្ឌា​​​​សន្យា​បង្កើន​​គម្រប​ព្រៃ​ឈើ​​ឲ្យ​បាន​​ ៩៥លាន​ហិច​តា​​ ត្រឹម​​ឆ្នាំ​​ ២០៣០​ ជាមួយ​កញ្ចប់​ថវិកា​​ ៦,២​ពាន់​លាន​​​ដុល្លារ​អាមេរិក​​​ទៀត​ផង​៕

 

​ប្រជាជន​ឥណ្ឌា​​​បំបែក​កំណត់ត្រា​ដាំ​​កូន​​​ឈើ​​ជិត​ ៥០​លាន​ដើម​​​ ក្នុង​​​រយៈពេល​​​២៤ម៉ោង

 

​ប្រជាជន​ឥណ្ឌា​​​បំបែក​កំណត់ត្រា​ដាំ​​កូន​​​ឈើ​​ជិត​ ៥០​លាន​ដើម​​​ ក្នុង​​​រយៈពេល​​​២៤ម៉ោង

 

​ប្រជាជន​ឥណ្ឌា​​​បំបែក​កំណត់ត្រា​ដាំ​​កូន​​​ឈើ​​ជិត​ ៥០​លាន​ដើម​​​ ក្នុង​​​រយៈពេល​​​២៤ម៉ោង

 

ចុចអាន៖ ឥណ្ឌា​​គ្រោង​​​​ចំណាយ​៦,២​ពាន់​លាន​ដុល្លារ​ ​បង្កើត​​ព្រៃ​ឈើ​ឡើង​វិញ

ចុចអាន៖ ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Forbes​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​