ភាពយន្តថ្មីរបស់នាង ត្រចៀកកាំ សម្រេចចិត្តដូរតួសម្តែងប្រុសតៃវ៉ាន់ ដោយសារការរិះគន់

6 Videos


កាលពីពេលថ្មីនេះមានរឿងចម្រូងចម្រាសខ្សែភាពយន្តថ្មីមួយ គឺរឿង «គ្មានសេចក្តីស្រឡាញ់ផ្សេងទៀត» របស់កំពូលតារាសម្តែងចិន និង ជាអ្នកដឹកនាំរឿងនាង ចាវ វៃ ហៅនាង (ត្រចៀកកាំ) ដែលមានការរំជើបរំជួល និង មានការយកចិត្តទុកដាក់ពីមជ្ឈដ្ឋាននានានោះ គឺនៅទីបំផុតត្រូវបានក្រុមហ៊ុនផលិតកម្មភាពយន្តប្រកាសផ្លាស់ ប្តូរតួសម្តែងប្រុសមកពីតៃវ៉ាន់ គឺលោក តៃ លីរើន ហៅ (Leon Dai) ដោយយកលេសថា ដើម្បីរម្ងាប់អារម្មណ៍ អ្នកតវ៉ា និង ផលប្រយោជន៍ប្រទេសជាតិជាធំ ។

ភាពយន្តថ្មីរបស់នាង ត្រចៀកកាំ សម្រេចចិត្តដូរតួសម្តែងប្រុសតៃវ៉ាន់ ដោយសារការរិះគន់

P9

ភាពយន្តថ្មីរបស់នាង ត្រចៀកកាំ សម្រេចចិត្តដូរតួសម្តែងប្រុសតៃវ៉ាន់ ដោយសារការរិះគន់

ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា ដោយសារតែមានអ្នកប្រើ ប្រាស់បណ្តាញសង្គមហ្វេសប៊ុកច្រើនលើសលប់បានបង្ហោះសារដោយបានចោទប្រកាន់តារាសម្តែងតៃវ៉ាន់រូបនេះ ថា ជាបុគ្គលដែលមាននិន្នាការលំអៀងទៅលើក្រុមទាមទារឯករាជ្យភាពរបស់តៃវ៉ាន់ ដែលជានយោបាយប្រឆាំង នឹងចិនដីគោក ។ ដូច្នេះហើយក្រុមហ៊ុនផលិតកម្មភាយន្តត្រូវតែសម្រេចចិត្តផ្លាស់ប្តូរតួសម្តែងប្រុសដើម្បីបញ្ចប់រឿងចម្រូងចម្រាសនេះហើយក្រុមហ៊ុនផលលិតកម្មភាពយន្តក៏បានសុំទោសពីសំណាក់មហាជនដែលជាម្ចាស់ផេកហ្វេសប៊ុកផងដែរ ។ តើលោក Leon Dai ជានរណា ?

ភាពយន្តថ្មីរបស់នាង ត្រចៀកកាំ សម្រេចចិត្តដូរតួសម្តែងប្រុសតៃវ៉ាន់ ដោយសារការរិះគន់

លោក តៃ លីរើន ហៅ (Leon Dai) កើតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៦៦ នៅតំបន់ខាងកើតនៃ ដែនកោះតៃវ៉ាន់ ។លោក Leon Dai ជាអ្នកដឹកនាំរឿង ជាតួសម្តែង និង ជាកីឡាករប្រណាំងរថយន្តទៀតផង ។ រៀនចប់នៅសាកលវិទ្យាល័យសិល្បៈទីក្រុងតៃប៉ិក ។ លោកធ្លាប់ទទួលបានរង្វាន់លេខ ១ នៃមហោស្រពភាពយន្ត ទីក្រុងតៃប៉ិក ចំនួន ២ លើក និងធ្លាប់ទទួលបានរង្វាន់លេខ ១ នៃវិញ្ញាសារភាពយន្តជាច្រើននៅក្នុងពានរង្វាន់ម ហោស្រពភាពយន្ត «សេះមាស» តៃវ៉ាន់ ។ ឆ្នាំ ២០០៩ ខ្សែភាពយន្តរឿង «មិនអាចអត់អូនបានទេ» ដែលជា ស្នាដៃនិពន្ធ និង ដឹកនាំរឿងផ្ទាល់របស់លោកទទួលបានរង្វាន់ធំនៅក្នុងពិពណ៌ភាពយន្តពិភពលោក ។ ឆ្នាំ ២០១៤ លោក Leon Dai ដោយសារតែមានការគាំទ្រចលនាពួកអ្នកទាមទារឯករាជ្យភាពកោះតៃវ៉ាន់ នោះទើបត្រូវបាន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅក្នុងប្រទេសចិនដីគោក ចាត់ទុកថា ជាបុគ្គលប្រឆាំងនយោបាយចិន តែមួយ ។

ភាពយន្តថ្មីរបស់នាង ត្រចៀកកាំ សម្រេចចិត្តដូរតួសម្តែងប្រុសតៃវ៉ាន់ ដោយសារការរិះគន់

ចំពោះខ្សែភាពយន្តរឿង «គ្មានសេចក្តីស្រឡាញ់ផ្សេងទៀត» ដែលលោក Leon Dai បានសម្តែងនោះ គឺគ្រោងនឹងដាក់បញ្ចាំងនៅឆ្នាំ ២០១៧ ។ ក្រៅពីនោះខ្សែភាពយន្ត ៣ រឿងទៀតដែលមានលោក Leon Dai ចូលរួមសម្តែងផងនោះក៏នឹងដាក់បញ្ចាំងនៅក្នុងទឹកដីនៃប្រទសចិនដីគោក ឆ្នាំ ២០១៦ នេះដែរ ប៉ុន្តែគេមិនទាន់ដឹងថា តើនឹងមានរឿងចម្រូសចម្រាស់អ្វីកើតឡើងបន្តទៀតឡើយ? ៕ គ ឡេង

ភាពយន្តថ្មីរបស់នាង ត្រចៀកកាំ សម្រេចចិត្តដូរតួសម្តែងប្រុសតៃវ៉ាន់ ដោយសារការរិះគន់