ទេព បូព្រឹក្ស ទទួលយកការ​​រិះ​គន់​ តែ​មិនទាន់​​ហ៊ាន​សន្យា…

​ស្នាដៃ​និពន្ធ​ថ្មី​ប៉ុន្មាន​បទ​ទើប​នឹង​ចេញ​ថ្មី​ៗ​នេះ ​រួម​ទាំង​ការ​រិះ​គន់​ក្បាច់​រាំ​ប្លែក​ៗ​​ដែល​ទស្សនិកជនរិះគន់​នោះ ​តារា​ចម្រៀង​ស្រី​ក្នុង​ផលិតកម្ម​ហង្សមាស ទេព បូព្រឹក្ស​ ថ្លែង​មក​កាន់​ Sabay​ក្នុង​ឱកាស​មង្គល​ការ​ប្អូន​ស្រី ចន​ច័ន្ទ​ លក្ខិណា ថា​ នាង​ទទួល​យក​ការ​រិះ​គន់​ តែ​មិន​ហ៊ាន​សន្យា​ថា​ នឹង​ឈប់​ច្រៀង​បទ​ចម្លង​ទាំង​ស្រុង​នោះ​ទេ ព្រោះ​​ឥឡូវ​នាង​កំពុង​តែ​ព្យាយាម​ច្រៀង​បទ​និពន្ធ​ថ្មី​បន្តិច​ម្តងៗ​ហើយ។

 

បូព្រឹក្ស ថ្លែង៖ “ចំពោះ​ខ្ញុំ​ គឺ​មិន​ហ៊ាន​សន្យា​ថា​នឹង​ឈប់​ច្រៀង​បទ​ចម្លង​តែ​ម្ដង​ទេ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​បាន​ព្យាយាម​​ច្រៀង​បទ ​Original​ ឲ្យ​បាន​ច្រើន​ ហើយ​​សង្ឃឹម​ថា​បងប្អូន​នឹង​គាំទ្រ​”។

 

ទេព បូព្រឹក្ស ទទួលយកការ​​រិះ​គន់​ តែ​មិនទាន់​​ហ៊ាន​សន្យា…

 

​​​​២​បទ “Bad Wonder Woman” និង​ “Twerk” ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី​ដែល​ទើប​នឹង​ចេញ​ Trailer  កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​ត្រូវ​បាន​​​​​​ផុ​ស​ក្នុង​បណ្តាញ​សង្គម​​ហ្វេស​ប៊ុករបស់​ហង្សមាស​ ក្នុង​នោះ​ Fans​ បាន​ចុច​ចូល​មើលរាប់​ម៉ឺន​ដង​​ដែល​​មាន​ទាំង​ការ​សរសើរ​ និង​រិះ​គន់។ ម្ចាស់​បទ​ផ្ទាល់​ អះ​អាង​ថា​ ​នាង​សប្បាយ​ទៅ​វិញ​ទេ​ ដែល​មាន​បងប្អូន​ច្រើន​ចាប់​អារម្មណ៍​បទ​ថ្មី​របស់​នាង។

 

បូព្រឹក្ស បន្ត​ឲ្យ​ដឹង​ទៀត​ថា​ រាល់​ MV នីមួយៗ​ មិន​មែន​នាង​តែ​ម្នាក់​ឯង​ជា​អ្នក​សម្រេច​ថា ​ត្រូវ​ធ្វើស្ទីល​បែប​នោះ​ទាំង​ស្រុង​​ឡើយ អ្វី​គ្រប់​យ៉ាង​បាន​ឆ្លង​កាត់ និង​ពិភាក្សា​​ពី​អ្នក​ដឹកនាំ​នៅ​ក្នុង​ផលិត​កម្ម​ជា​មុន​ដែរ។​​

 

“និយាយ​រួម​ទៅ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បងប្អូន​មាន​ការ​គាំ​ទ្រ ​MV របស់​ខ្ញុំ និង​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា បើ​សិន​ជា​ខ្ញុំ​មាន​ខ្វះ​ខាត​ខ្ញុំ​នឹង​កែ​តម្រូវ​ឡើង​វិញ​​ទៅ​តាម​អ្វី​ដែល​ពួក​គាត់​ប្រាប់”។ បូព្រឹក​ បញ្ជាក់​ដូចនេះ៕

 

ទស្សនា​វីដេអូ​បកស្រាយ​ពី​ ទេព បូព្រឹក្ស ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា
​​​​​