Kim Kadarshian បក​អាក្រាត​ស្បែក​មុខ​ពិត​របស់ Taylor Swift

តារា​ទូរទស្សន៍​អាមេរិក Kim Kardashian ទើប​តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ទូទាំង​ពិភពលោក​ជាមួយ​នឹង​វីដេអូ​ភស្តុតាង​តារា​ចម្រៀង Taylor Swift និយាយ​កុហក​ថា​ខ្លួន​មិន​ដឹង​ពី​បទ​ចម្រៀង​របស់ Kanye West។

 

 

នៅ​ពេល​បទ​ចម្រៀង “Famous” របស់​តារា​រ៉េប Kanye West ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Taylor Swift បាន​អះអាង​ថា​លោក​បាន​មិន​ឆ្លង​កាត់​នាង​ទេ​នៅ​ពេល​និយាយ​អសុ​រស​ពី​នាង​មុន​ពេល​បញ្ចេញ​វា។ យ៉ាងណាក៏ដោយ ប្ដី​ប្រពន្ធ​សំបូរ​រឿង​អាស្រូវ Kim Kardashian និង Kanye West បាន​អះអាង​ថា​ម្ចាស់​បទ “Blank Space” បាន​ដឹង​ពី​រឿង​នេះ​ហើយ​ក៏​បាន​អនុញ្ញាត​ឲ្យ​គេ​ប្រើ​ឈ្មោះ​នាង​ដែរ។

 

Kim Kadarshian បក​អាក្រាត​ស្បែក​មុខ​ពិត​របស់ Taylor Swift

 

ដើម្បី​បញ្ជាក់​ឲ្យ​ការ​អះអាង​របស់​ខ្លួន មុន​នេះ​បន្តិច Kim Kardashian បាន​បញ្ចេញ​វីដេអូ​មួយ​ចំនួន​នៅ​លើ Snapchat ដើម្បី​បក​អាក្រាត​ពី​ការ​ពាក្យ​កុហក​របស់​តារា​កើត​ឆ្នាំ ១៩៨៩។ តាម​វីដេអូ​ទាំង​នេះ Kanye West ពិត​ជា​បាន​សួរ​យោបល់​របស់ Taylor Swift ពិត​មែន​មុន​ពេល​​និយាយ​ដល់​នាង​នៅ​ក្នុង​បទ “Famous”។

 

ទាក់ទិន​នឹង​ការ​បក​អាក្រាត​ខាង​លើ បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​នេះ Taylor Swift មិន​ទាន់​ច្បាស់​ថា​នឹង​ដាក់​ពាក្យ​បណ្ដឹង​ឬ​អត់​នោះ​ទេ។ មេធាវី​របស់​ស្រី​ស្អាត​ខ្ពស់​ស្រឡះ​នេះ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ច្បាប់​របស់​រដ្ឋ California សហរដ្ឋ​អាមេរិក ការ​ថត​សំឡេង​អ្នក​ណា​ម្នាក់​តាម​ទូរសព្ទ​គឺ​ជា​បទ​ឧក្រិដ្ឋកម្ម​មួយ៕

 

 

Kim Kadarshian បក​អាក្រាត​ស្បែក​មុខ​ពិត​របស់ Taylor Swift

 

ចុចអាន៖Taylor Swift ​បាន​ធ្វើ​ឲ្យ​ជីវិត​ក្មេង​ស្រី​​អ្នក​ជំងឺ​ម្នាក់​ចាកចេញ​ពី​ភព​ខ្មៅ​ងងឹត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
dailymail