អ៊ួន បឋម៖ សិល្បៈ​មិន​ប្រកាន់​ សំខាន់​ឲ្យ​តែ​យើងប្រាកដ​

ម្ចាស់​បទ​ “Will you be my girl?” លោក អ៊ួន បឋម បាន​ថ្លែង​មក​កាន់​ Sabay​ ពី​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ដោយ​ចាប់​យក​តែ​ការ​ផលិត​បទ​និពន្ធ​ថ្មី​ ដោយ​សារ​តែ​លោកចង់​បង្ហាញ​​ថា​ អ្នកខេត្ត​ដាច់​ស្រយាល​ដូច​លោក​ក៏អាច​ធ្វើបានដូច​អ្នក​ក្រុង។

 

តារា​ដែល​មាន​ដើម​កំណើត​ពី​ខេត្ត​ រតនៈគិរី រូប​នេះ​ ​បាន​និយាយ​ថា កាល​ពី​ដើម​ឡើយ​ លោក​មិន​ដែល​គិត​ថា​ នឹង​ចាប់​យក​ផ្នែក​ចម្រៀង​​ទេ តែ​លោក​ដឹង​ម្យ៉ាង​លោក​ចូល​ចិត្ត​សិល្បៈ តែ​មិន​ហ៊ាន​ស្រមៃអ្វី​ច្រើន​នោះ​ទេ ​ព្រោះ​ភាគ​ច្រើន​តែង​តែ​គិត​ថា​ ការងារ​សិល្បៈ​សម្រាប់​តែ​អ្នក​ទី​ក្រុង​តែ​ប៉ុណ្ណោះ។ តែ​អ្វីៗ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរនៅ​ពេល​ដែល​លោក​ចាប់​ផ្ដើម​ចូល​ថ្នាក់​វិទ្យាល័យ។​

 

“កាល​នៅ​វិទ្យាល័យ​ ខ្ញុំ​ជាមួយ​មិត្ត​ភក្តិ​មាន​កាមេរ៉ា​មួយ ​ចេះ​តែ​ដើរ​ថត​វីដេអូ​លេង​ៗ​រហូត​ដល់​ពេល​មួយ​ពួក​យើង​ឃើញ​ថា ​វា​អាច​ចង​ក្រង​ជា​សាច់​រឿង​ដើម្បី​យក​​ទៅ​ប្រកួត​ដែល​រៀប​ចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​មួយ​”។

 

អ៊ួន បឋម៖ សិល្បៈ​មិន​ប្រកាន់​ សំខាន់​ឲ្យ​តែ​យើងប្រាកដ​

 

បន្ទាប់​ពី​បាន​ចូល​រួម​ការ​ប្រកួត​នោះ ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ បឋម បន្ថែម​​ថា ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ការងារ​ ក៏​ដូច​ជា​អ្នក​ជុំវិញ​ខ្លួន​ថា​ លោក​អាច​ចាប់​យក​អាជីព​មួយ​ទៀត​ជា​តារា​ចម្រៀង ក៏​ចូល​ប្រឡូក​តែ​ម្ដង។”ពេល​ហ្នឹង​ខ្ញុំ​រារែក​ដោយ​គិត​ថា​ខ្លាច​ធ្វើ​មិន​បាន​ហើយ​ក៏​មិន​ទាន់​ច្បាស់​ខ្លួន​ឯង​​ទៀត​ តែ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​វា​ដោយ​លើក​ទឹក​ចិត្ត​​ខ្លួន​ឯង​ថា ​អ្នក​ខេត្ត​ដូច​ខ្ញុំ​ ក៏​អាច​ធ្វើ​បាន​ដែរ”។

 

នៅ​ក្នុង​ឆ្នាំ ២០១០ លោក​បាន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ផ្ទាល់​ខ្លួន​មួយ​មាន​ឈ្មោះ​ថា “Sai Mini Concert” រហូត​ដល់​​ឆ្នាំ ២០១៤ លោក​ក៏​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី “Hear My Song” ដែល​​ជា​កម្មវិធី​មួយ​​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់ Original Songs។

 

អ៊ួន បឋម៖ សិល្បៈ​មិន​ប្រកាន់​ សំខាន់​ឲ្យ​តែ​យើងប្រាកដ​

 

ម្ចាស់​បទ “ស្នេហា​ស្មោះ​សរ” បញ្ញាក់​ថា​ ចាប់​តាំង​បាន​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​កម្មវិធី “Hear My Song” លោក​ត្រូវ​បាន​មហាជន​ស្គាល់​ច្រើន​ ហើយ​សព្វ​ថ្ងៃ​លោក​មាន​ Project ច្រើន​ទាក់​ទង​ជាមួយ​ចម្រៀង​ Original ដូចជា “I am Original” និង​ត្រៀម​ចេញ​ចម្រៀង​ថ្មី​នៅ​ក្នុង​គម្រោង​របស់ Songkites season of love ផង​ដែរ៕
​​​​​​​​​​

 

អត្ថបទ៖ SAMEDY

រូបភាព៖ Facebook