គណ​កម្មការ​ស្នើ​រថយន្ត​សង្គ្រោះ,​ក្រុម​សង្គ្រោះ,​ឡាន​ដឹក​ទឹក​សុទ្ធ​​ពី​មហា​ជន​ ក្នុង​ថ្ងៃ​ហែ​សព​បណ្ឌិត​កែម ឡី

រាជធានីភ្នំពេញ៖ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ អាស៊ីសេរី នាយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ព្រះភិក្ខុ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ដើម្បីជួយសម្រួលដល់ការហែសពលោកបណ្ឌិត ទៅកាន់ស្រុកកំណើត នាខេត្តតាកែវព្រះអង្គបានស្នើសុំជំនួយពីមហាជនក្នុងនោះមានរថយន្ត មានក្រុមជួយសង្គ្រោះ និងរថយន្តសម្រាប់ជួយសង្គ្រោះជាដើម។
ព្រះអង្គមានសង្ឃដីកាលម្អិតថា គណៈកម្មការសុំជំនួយក្នុងថ្ងៃហែសពបណ្ឌិតកែម ឡី ទី១. រថយន្តមានទំហំ១បាំងកន្លះ ចំនួន៦គ្រឿង សម្រាប់ការដឹកទឹកសុទ្ធ ក៏ដូចជាទូទឹកកកជាដើម ទី២. យុវជន៣៦នាក់ក្នុងការបែងចែកទឹកសុទ្ធ សម្រាប់អ្នកចូលរួម ដោយក្នុងមួយឡានត្រូវមានមនុស្ស៦នាក់ ទី៣. ស្នើសុំឡានសង្គ្រោះបន្ទាន់ ចំនួន៥គ្រឿង ដែលអាចឲ្យក្រុមសង្គ្រោះបន្ទាន់ជិះ និងអាចដាក់សម្ភារៈសង្គ្រោះផង។
ក្នុងនោះដែរព្រះអង្គក៏សុំជំនួយពីក្រុមគ្រូពេទ្យ ក៏ដូចជាក្រុមនិស្សិតពេទ្យ ដែលមានជំនាញសង្គ្រោះបន្ទាន់ ចំនួន៥០រូប ដោយបច្ចុប្បន្ននេះ មាន៣រូបហើយ នៅខ្វះ៤៧រូបទៀត។ សម្រាប់អ្នកទាំង៥០រូប នឹងត្រូវជួបប្រជុំជាមួយគណៈកម្មការនៅល្ងាចថ្ងៃសៅរ៍ សម្រាប់រៀបចំផែនការ។
ដោយឡែកសម្រាប់អ្នកដែល ចូលរួមតម្រូវឲ្យរៀបចំមធ្យោបាយដោយខ្លួនឯង ទាំងព្រះសង្ឃនឹងគ្រហស្ថ ដើម្បីភាពរៀបរយក្នុងថ្ងៃនៃការដង្ហែសព។ ហើយសម្រាប់ការស្នើសុំជំនួយពីមហាជនលើកនេះ គណៈកម្មការគ្រាន់តែចង់ឃើញការលះបង់ខ្លះរបស់ប្រជាពលរដ្ឋកម្ពុជា សម្រាប់សពលោកបណ្ឌិត កែម ឡី តែប៉ុណ្ណោះ។

សម្រាប់អ្នកដែលចង់ចូលរួមបរិច្ចាគ ទៅតាមការស្នើសុំខាងលើ សូមទាក់ទងទៅកាន់ ព្រះភិក្ខុ ប៊ុត ប៊ុនតិញ ដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ០១៦ ៦៦៦ ០៤២។គួរបញ្ជាក់ថា សពរបស់លោកបណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅកាន់ទីកំណើត របស់លោកដែលស្ថិតនៅ ភូមិអង្គតាកុង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ៕

គណ​កម្មការ​ស្នើ​រថយន្ត​សង្គ្រោះ,​ក្រុម​សង្គ្រោះ,​ឡាន​ដឹក​ទឹក​សុទ្ធ​​ពី​មហា​ជន​ ក្នុង​ថ្ងៃ​ហែ​សព​បណ្ឌិត​កែម ឡី គណ​កម្មការ​ស្នើ​រថយន្ត​សង្គ្រោះ,​ក្រុម​សង្គ្រោះ,​ឡាន​ដឹក​ទឹក​សុទ្ធ​​ពី​មហា​ជន​ ក្នុង​ថ្ងៃ​ហែ​សព​បណ្ឌិត​កែម ឡី

ប្រភព៖ kqube

  • គណ​កម្មការ​ស្នើ​រថយន្ត​សង្គ្រោះ,​ក្រុម​សង្គ្រោះ,​ឡាន​ដឹក​ទឹក​សុទ្ធ​​ពី​មហា​ជន​ ក្នុង​ថ្ងៃ​ហែ​សព​បណ្ឌិត​កែម ឡី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: