តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL

Amy Christophers អតីតតារាម៉ូដែលប៊ីគីនី បានបោះបង់អាជីពរបស់ខ្លួន ដើម្បីចង់សម្រេចក្ដីស្រមៃចង់ក្លាយជាអាជ្ញាកណ្ដាលនៅលីគកំពូលអង់គ្លេស Premier League។

តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPLAmy Christophers អតីតតារាម៉ូដែលប៊ីគីនី

នារីសិចស៊ីសញ្ជាតិអង់គ្លេសរូបនេះ បានក្លាយជាអាជ្ញាកណ្ដាល FA នៅលីគកម្រិតក្រោម កាលពីដើមឆ្នាំ២០១៦នេះ ប៉ុន្តែនាងចង់ក្លាយជាអាជ្ញាកណ្ដាលនៅកម្រិតកំពូល ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃណាមួយ។

“ខ្ញុំតែងតែស្រលាញ់បាល់ទាត់ និងគិតចង់ក្លាយជាអាជ្ញាកណ្ដាល។ មិនមានស្រីៗច្រើនទេ ធ្វើជាអាជ្ញាកណ្ដាល ហើយវាពិតជាអស្ចារ្យ បើស្រីៗអាចធ្វើវាបានល្អ។ នេះមិនមែនត្រឹមតែចំណង់ចំណូលចិត្តទេ ប៉ុន្តែវាជាការស្រលាញ់ខ្លាំង។ ខ្ញុំស្រលាញ់ការងារនេះណាស់ ហើយខ្ញុំកំពុងតែធ្វើឲ្យបានល្អ ពីមួយប្រកួតទៅមួយប្រកួត។ Premier League ជាក្ដីសុបិនមួយសម្រាប់ខ្ញុំ”។ Amy បានលើកឡើង។

តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL

Amy ដែលកើតនៅតំបន់ Cornwall ចក្រភពអង់គ្លេស ធ្លាប់ធ្វើជាតារាបង្ហាញម៉ូដថតស្លៀកឈុតប៊ីគីនីឲ្យទស្សនាវដ្ដី Nuts, Zoo និង Loaded មុននឹងនាងឈប់ ទៅធ្វើជាអាជ្ញាកណ្ដាលបាល់ទាត់វិញ៕

ប្រភព៖ sabay

  • តារា​កំពូល​សិច​ស៊ី ​ចង់​ក្លាយ​ជា​អាជ្ញាកណ្ដាល​នៅ​ EPL已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: