​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ?

ក្រុមបាល់ទាត់ក្រោមអាយុ១៦ឆ្នាំរបស់កម្ពុជា (U16)នឹងត្រូវតតាំងជាមួយក្រុមបាល់ទាត់ក្រោមអាយុ១៦របស់ទីម័រខាងកើតនៅល្ងាចម៉ោង៦:៣០នាទីនេះ នាពហុកីឡដ្ឋានជាតិ ក្នុងការប្រកួតចុងក្រោយពូល B ពានរង្វាន់ AFF Smart U16 Championship 2016 ។ ការប្រកួតនេះដែរ ជាការសម្រេចជោគវាសនារបស់ក្រុមទាំងពីរ ថាតើក្រុមណាជាអ្នកឡើងទៅជុំបន្ដជាមួយថៃ។

​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ?លោក Inoue Kazunori

លោក Inoue Kazunori គ្រូបង្វឹក U16 កម្ពុជា បាននិយាយថាលោកមានសង្ឃឹមថានឹងឡើងទៅជុំបន្ដបាន បើទោះជាត្រូវប៉ះជាមួយក្រុមដែលមានមាឌធំដូចជាទីម័រក៏ដោយ។ កីឡាករទាំងអស់នឹងប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីប្រជែងយកជ័យជម្នះជូនប្រទេសជាតិ បង្កើតជាប្រវត្តិសាស្ត្រថ្មីមួយ។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបន្ដថាក្រុមរបស់លោកនឹងលេងដោយប្រើយុទ្ធសាស្ត្រប្រយុទ្ធជានិច្ចមិនការពារនោះទេ។

ចំណែកលោក Andi Susanto គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតក្រោមអាយុ ១៦ឆ្នាំ បានលើកឡើងថា ក្រុមយុវជនកម្ពុជាមានប្រព័ន្ធលេងល្អ មានឆន្ទៈខ្ពស់ក្នុងការលេង។ លោក នឹងប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីតទល់ នឹងកម្ពុជាក្នុងការប្រជែងតំណែងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ?លោក Andi Susanto

អ្វីត្រូវដឹង៖ ក្រុម U16 កម្ពុជាក្នុងការប្រកួតពានរង្វាន់នេះ ៣ប្រកួតកន្លងមកគឺឈ្នះ២ចាញ់១ ដោយឈ្នះក្រុមឡាវ និងប្រ៊ុយណេ ប៉ុន្តែទើបតែចាញ់ក្រុមថៃដោយលទ្ធផល ៦-០។ កម្ពុជាមានឱកាសច្រើនសម្រាប់ប្រកួតនេះ ព្រោះលេងក្នុងដីខ្លួនឯង មានអ្នកគាំទ្រច្រើនជាអ្នកលើកទឹកចិត្ត។

ចំណែកឯក្រុមទីម័រវិញ ៣ប្រកួតកន្លងមកឈ្នះ១ ស្មើ១ និងចាញ់១ ដោយឈ្នះក្រុមប៊្រុយណេ ស្មើឡាវ និងចាញ់ក្រុមថៃ។ ក្រុមមួយនេះមានឱកាសឡើងទៅវគ្គបន្ដបានប្រសិនបើអាចយកឈ្នះក្រុមកម្ពុជាបាននៅប្រកួតល្ងាចនេះ។

ក្នុងពូល B ក្រៅពីមួយគូនេះទៅ ក៏មានមួយគូទៀតដែរ ដោយក្រុមថៃប៉ះក្រុមឡាវនៅម៉ោង៣:៣០នាទីរសៀល ។ ខណៈមួយគូនេះក៏អាចនឹងជក់ចិត្តផងដែរ ព្រោះឡាវត្រូវការឈ្នះដើម្បីបាន៧ពិន្ទុចាំអ៊ុតក្រុមកម្ពុជា និងទីម័រក្រែងក្រុមទាំងពីរនេះស្មើគ្នា នោះឡាវនឹងមានឱកាសឡើងទៅវគ្គបន្ដដែរ៕

​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ?ក្រុមបាល់ទាត់ U16 កម្ពុជា

​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ? ​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ?

ប្រភព៖ sabay

  • ​កម្ពុជា ​អាច​យក​ឈ្នះ​ទីម័រ​ ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​អត់​ល្ងាច​នេះ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: