មេទ័ពចិនថា ប្រសិនបើអាមេរិកផ្តើមសង្គ្រាមនៅសមុទ្រចិនខាងត្បូង នាវាមុជទឹកអាមេរិក៣គ្រឿង នឹងគ្មានផ្លូវវិលត្រឡប់ទៅស្រុកវិញ

មេទ័ពចិនលោក Qiao Liang ជាសាស្ត្រា ចារ្យសាកលវិទ្យាល័យការពារជាតិចិនបាន សរសេរអត្ថបទមួយផ្សាយតាមកាសែត ចិនដោយលោកបានគំរាមថា ប្រសិនបើ អាមេរិកផ្តើមសង្គ្រាមនោះនាវាចម្បាំង៣ គ្រឿងរបស់អាមេរិកមិនមានផ្លូវត្រឡប់ទៅស្រុងវិញឡើយ។ ការប្រកាសរបស់លោកចំពេលដែលអនុប្រធានាធិតីអាមេរិកបានទស្សនកិច្ចទៅកាន់អូស្ត្រាលីដើម្បីពង្រឹង មិត្តភាពប្រទេសទាំង២។

សារព័ត៌មាន BBC កាលពីថ្ងៃទី១៦ ខែ កក្កដាបានផ្សាយថា អនុប្រធានាធិបតី អាមេរិកលោក Joe biden បានចាប់ផ្តើម ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ តំបន់អាស៊ីប៉ាស៊ីហ្វិកលើកនេះលោក បៃឌិន បានបញ្ជាក់ថា ចិនចាំបាច់ត្រូវតែគោរព ច្បាប់អន្តរជាតិឲ្យខាងតែបាន។ក្រោយពេលតុលាការអន្តរជាតិបាន ប្រកាសសេចក្តីសម្រេចស្តីពីការប្តឹងរបស់ហ្វុីលីពីនជុំវិញវិវាទដែនសមុទ្រចិនភាគខាងត្បូង កន្លងមកអាមេរិកបានស្នើដល់ហ្វុីលី ពីនត្រូវតែគោរពសេចក្តីសម្រេចរបស់តុលាការ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ បណ្តាញព័ត៌មាន Sydney Morning Harald អនុប្រធានាធិបតីអាមេរិកបាន បញ្ជាក់ថា «យើងរង់ចាំការអនុវត្តសាលក្រម តុលាការរបស់ប្រទេសចិន និងប្រទេស ដទៃទៀត»។ចំណុចសំខាន់នៅក្នុងដំណើរទស្សន កិច្ចរបស់អនុប្រធានាធិបតីអាមេរិកគឺពិភាក្សា បង្កើនសម្ព័ន្ធមិត្តយោធាអាមេរិក-អូស្ត្រាលី និងសហការការពារសិទ្ធិសេរីភាពនៅសមុទ្រ ចិនភាគខាងត្បូង។ រដ្ឋាភិបាលអាមេរិក និងអូស្ត្រាលីបានបញ្ជាក់ថា សេចក្តីសម្រេច របស់តុលាការអាជ្ញាកណ្តាលគឺជាសេចក្តីសម្រេចចុងក្រោយដែលត្រូវឲ្យប្រទេស ពាក់ព័ន្ធអនុវត្តពេញលេញ។នៅពេលនេះទំនាក់ទំនងអាមេរិក និង ចិនក៏ដូចជាអូស្ត្រាលីអាចប្រឈមនឹងការប្រេះឆានៅពេលដែលប្រទេសមហាអំណាច ស្នើឲ្យចិនត្រូវតែគោរពច្បាប់អន្តរជាតិ។ ចំណែកចិនវិញដូចជាមិនបានអនុវត្តឡើយ ដោយស្នើឲ្យប្រទេសដទៃទៀតមិនត្រូវលូក ដៃចូលក្នុងវិវាទទេ។

កន្លងមកចិនបានព្រមានដល់ប្រទេសអូស្ត្រាលីឲ្យនៅក្រៅវិវាទដែនសមុទ្រចិនភាគខាងត្បូង បើមិនដូច្នោះទេនឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំង២។ ក្រសួង ការបរទេសចិនបានប្រកាសថា ចិនពិតជាខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Julie Bishop ។ លោកស្រីបញ្ជាក់ថា ចិនចាំបាច់ត្រូវតែគោរពសេចក្តីសម្រេច របស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ហើយ អូស្ត្រាលីនឹងបន្តអនុវត្តសិទ្ធិសេរីភាពចរា ចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង។

កាលពីសប្តាហ៍មុនចិនបានចាត់ទុកការ កាត់ក្តីរបស់តុលាការអាជ្ញាកណ្តាលថា ជា រឿងកំប្លែង ហើយសាលក្រមគ្រាន់តែជា ក្រដាសតែប៉ុណ្ណោះ។ នៅពេលនេះទីក្រុងប៉េកាំងបានថ្កោលទោសអូស្ត្រាលីខ្លាច ប្រទេសនេះជ្រៀតជ្រែកចូលក្នុងវិវាទដោយ ចាត់ទុកថា ការប្រកាសរបស់អូស្ត្រាលីគឺជារឿងមិនត្រឹមត្រូវ។ អូស្ត្រាលីមិនត្រូវចាត់ ទុកសេចក្តីសម្រេចខុសការពិតរបស់តុលាការ។មិនត្រឹមតែរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីប៉ុណ្ណោះទេដែលអំពាវនាវដល់តុលាការហ្វុីលីពីន និងចិនគោរពសេចក្តីសម្រេច របស់តុលាការអន្តរជាតិ សូម្បីរដ្ឋមន្ត្រីការ បរទេសជប៉ុនលោក Fumio Kishida ក៏បានប្រកាសផងដែរថា ទីក្រុងតូក្យូបាន គាំទ្រច្បាប់នឹងសកម្មភាពដោយសន្តិភាពមិនប្រើប្រាស់ការគំរាមកំហែងដោះស្រាយវិបត្តិនៅដែនសមុទ្រនោះឡើយ។

កន្លងមកអាមេរិកអូស្ត្រាលីក៏ដូចជាជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងទៅលើសកម្មភាពរបស់ចិនដែលធ្វើសកម្មភាពដោយ បំពានលើច្បាប់អន្តរជាតិ។ ប្រទេសទាំង៣បានអនុវត្តយុទ្ធសាស្ដ្រត្រីភាគីដែលដឹកនាំឡើងដោយអាមេរិកបានបង្កើតទៅជាមួយ យុទ្ធសាស្រ្តក្នុងការរក្សាសន្ដិសុខនៅក្នុង តំបន់ទប់ទល់រាល់សកម្មភាពគំរាមកំហែង ពង្រីកអំណាចរបស់ចិន។មិនត្រឹមតែប៉ុណ្ណោះសម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិកបានខិតខំស្វែងរកប្រទេស ដែលមានឥទ្ធិពលនៅក្នុងតំបន់ឱ្យចូលរួមនៅក្នុងសម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិក។ នៅពេលនេះឥណ្ឌាក៏បានរួមដៃជា មួយជប៉ុន និងអូស្ដ្រាលី ខណៈដែលចិន កំពុងតែឆ្ពោះទៅគ្រប់គ្រងនៅមហាសមុទ្រឥណ្ឌាដោយមានគម្រោងបង្កើតកោះសិប្ប និមិត្ដនៅមហាសមុទ្រឥណ្ឌាទៀត។

សកម្មភាពរួមដៃគ្នារវាងជប៉ុន អាមេរិក និងឥណ្ឌានាពេលនេះកើតឡើងចំពេល ដែលជប៉ុនបានអនុម័តច្បាប់ឱ្យកម្លាំង ទាហានអាចចូលរួមនៅក្នុងសង្គ្រាមក្រៅប្រទេសជួយដល់ប្រទេសដែលជាមិត្ដរបស់ ជប៉ុនបាន។កម្លាំងទាហានជប៉ុនអាចចូលរួមធ្វើ សង្គ្រាមនៅក្រៅប្រទេស ហើយប្រឆំាងនឹងប្រទេសណាដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថា មានឥរិយាបថចងគំនុំគុំកួនជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន។រដ្ឋាភិបាលទីក្រុងតូក្យូបានកែទម្រង់ ទ្រឹស្ដីយោធាដោយអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅ បរទេសក្រោយរយៈពេលជាច្រើនឆ្នាំដែលបាននៅស្ងៀម ហើយពេលនេះជប៉ុនក៏ បានទាមទារប្រជុំកោះគូរីលផងដែរ។ ទន្ទឹម នឹងនេះក្រោមការជួយជ្រោមជ្រែងពីអាមេ រិកទីក្រុងតូក្យូមានគម្រោងទប់ទល់ជាមួយចិនពេលមានសង្គ្រាមកើតឡើងដោយសារ តែវិវាទប្រជុំកោះសេនកាគូ។

បច្ចុប្បន្នកម្លាំងទាហានអាកាសជប៉ុន មានយន្ដហោះបញ្ជាប្រកាសអាសន្នបន្ទាន់ប្រភេទ E-2C ចំនួន១៣គ្រឿង និងយន្ដ ហោះយុទ្ធសាស្ដ្រ E-767 «AWACS» ជា ច្រើនគ្រឿងទៀត។ នៅពេលនេះជប៉ុនបាន បង្កើនចំនួនទាហានអាកាសសម្រាប់វាយលុកពីលើដែនអាកាសរហូតដល់៥០០ទៅ៨០០កងពលដែលមានសមត្ថភាពត្រួត ពិនិត្យនៅលើដែនអាកាសយ៉ាងល្អជាង កម្លាំងទាហានប្រទេសដទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសគឺប្រទេសចិន។តាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ដើម្បីអនុវត្ដ គម្រោងខាងលើជប៉ុនត្រូវចំណាយប្រាក់យ៉ាងតិច៤០,៣ពាន់លានដុល្លារសម្រាប់ ផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រក្នុងគម្រោង 26DD និងទិញយន្ដហោះផលិតដោយ ប្រទេសក្នុងតំបន់អឺរ៉ុបឬអាមេរិកប្រភេទ KC-46A របស់ក្រុមហ៊ុនប៊ូអុីងឬ Airbus A330MRT ជាដើម ៕

មេទ័ពចិនថា ប្រសិនបើអាមេរិកផ្តើមសង្គ្រាមនៅសមុទ្រចិនខាងត្បូង នាវាមុជទឹកអាមេរិក៣គ្រឿង នឹងគ្មានផ្លូវវិលត្រឡប់ទៅស្រុកវិញ

មេទ័ពចិនថា ប្រសិនបើអាមេរិកផ្តើមសង្គ្រាមនៅសមុទ្រចិនខាងត្បូង នាវាមុជទឹកអាមេរិក៣គ្រឿង នឹងគ្មានផ្លូវវិលត្រឡប់ទៅស្រុកវិញ

ប្រភព៖ nokorwatnews

  • មេទ័ពចិនថា ប្រសិនបើអាមេរិកផ្តើមសង្គ្រាមនៅសមុទ្រចិនខាងត្បូង នាវាមុជទឹកអាមេរិក៣គ្រឿង នឹងគ្មានផ្លូវវិលត្រឡប់ទៅស្រុកវិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: