កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៥ក្នុងពេលឆាប់ៗ

ប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀម លក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥នៅក្នុងខែកក្កដានេះ ។

ចំណែកសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា កូរ៉េខាងជើង កំពុងតែបង្កើតសកម្មភាពនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូរបស់ប្រទេសនេះ ក្នុងនោះមានទាំងការ ដាក់មន្ត្រីត្រួតពិនិត្យនៅទីនោះផងដែរ ។ ចំណុចទាំងនោះ បញ្ជាក់ថា កូរ៉េខាងជើងអាចនឹងសាក់ល្បងក្នុងពេលដ៏ខ្លីបំផុត ។

ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពត្រួតពិនិត្យ បានធ្វើឡើងនៅជុំវិញទីតាំងសាកល្បងគ្រាប់បែកបរមាណូនៅតំបន់ Punggyeri របស់កូរ៉េខាងជើង ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានបញ្ជាក់ថា កូរ៉េខាងជើង នឹងសាកល្បងគ្រាប់បែកគ្រប់ពេលវេលា ។

ចាប់តាំងពីការសាកល្បងគ្រាប់បែកជាលើកទី៤ នៅខែមករា ឆ្នាំ២០១៦ កូរ៉េខាងជើងបានខិតខំក្នុងការសាកល្បងគ្រាប់បែកជាបន្តទៀត ។ ព័ត៌មានស្តីពីការសាកល្បងនោះ កើតឡើងក្រោយពេលដែលអាមេរិកបានបញ្ជូនមីស៊ីលការពារទំនើបបំផុតប្រភេទ THAAD ទៅកាន់កូរ៉េខាងត្បូង ។

គ្រាន់តែដាក់មីស៊ីលអាមេរិកនៅទីនោះភ្លាម កូរ៉េខាងជើងបានគំរាមកំហែង តបតវិញឲ្យស័ក្តិសមបំផុត ។ គ្រាន់តែការប្រកាស ភ្លាមកូរ៉េខាងជើង បានសាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹក និងផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ដោយបានដកមន្ត្រីប្រចាំការនៅក្នុងអង្គការសហប្រជាជាតិត្រឡប់មកប្រទេសវិញ ៕

កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៥ក្នុងពេលឆាប់ៗ

ប្រភព៖ nokorwatnews

  • កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៥ក្នុងពេលឆាប់ៗ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: