គ្រាន់តែ​ចុះទៅ​ដោះស្រាយ​ជម្លោះ ឈានដល់​ការបាញ់សម្លាប់ រាស្ត្រ​ស្លូតត្រង់​

ខេត្តក្រចេះ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍រដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាញ់ចំនួន ៣គ្រាប់ បណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ដោយគ្រាន់តែជនរងគ្រោះបង្កហិង្សា លើសមត្ថកិច្ចនគរបាល ពេលចុះទៅអន្តរាគមន៍ ក្នុងករណី បង្កជម្លោះវាយតប់គ្នា ប៉ុណ្ណោះ ។

អធិការនគរបាល ស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ហេតុការណ៍នេះ បណ្ដាលមកពី ជនរងគ្រោះឈ្មោះ សុខ ណា អាយុ ២០ឆ្នាំ បានវាយទៅលើឈ្មោះ ហ៊ី ដែលជា មន្ត្រីនគរបាលប៉ុស្តិ៍ ។ សាក្សីអះអាងថា កម្លាំងនគរបាល មានគ្នាចំនួន ៣នាក់ បានមកឃាត់ខ្លួនជនរងគ្រោះ ហើយបានបាញ់សំឡុត ដោយគ្រាប់ទី ១ បាញ់ឡើងលើ គ្រាប់ទី២ បាញ់ឡើងលើ តែជនរងគ្រោះ នៅតែដើរចូល ថែមទាំងមាន ព្រនង់ ១ផងដែរ ហើយបានវាយ ត្រូវដៃឈ្មោះ ទួន លីន ជាមន្ត្រីនគរបាល ទើបឈ្មោះ ហ៊ី បាញ់គ្រាប់ទី៣ ផ្លាតត្រូវឆ្អឹងជំនី ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ តែម្ដង។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានសម្តែងការក្តុកក្តួល នៅក្នុងចិត្ត មិនគួរណានគរបាល អាងមានកាំភ្លើងបាញ់សម្លាប់ ប្រជាពលរដ្ឋ ដោយគ្រាន់តែ មានព្រនង់នៅក្នុងដៃ ប៉ុណ្ណោះសោះ។ ករណីនេះ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាស៊ើបអង្កេត និងផ្តន្ទាទោស ខ្មាន់កាំភ្លើងឲ្យស័ក្តិសម ចំពោះទោសកំហុស របស់ខ្លួនផង៕

គ្រាន់តែ​ចុះទៅ​ដោះស្រាយ​ជម្លោះ ឈានដល់​ការបាញ់សម្លាប់ រាស្ត្រ​ស្លូតត្រង់​ គ្រាន់តែ​ចុះទៅ​ដោះស្រាយ​ជម្លោះ ឈានដល់​ការបាញ់សម្លាប់ រាស្ត្រ​ស្លូតត្រង់​

ប្រភព៖ watphnom-news

  • គ្រាន់តែ​ចុះទៅ​ដោះស្រាយ​ជម្លោះ ឈានដល់​ការបាញ់សម្លាប់ រាស្ត្រ​ស្លូតត្រង់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: