អឺរ៉ុប​អះអាង​ថា​រដ្ឋ​ប្រហារ​នៅ​ទួគី​គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង​

រដ្ឋាភិបាលមួយចំនួនៅនៅ អឺរ៉ុប អះអាងថា  មុនពេលធ្វើរដ្ឋប្រហារ ប្រធានាធិបតី ទួរគី បានរៀបចំបញ្ជីមនុស្សដែលត្រូវដកហូតពីដំណែង និងចាប់ខ្លួន ហើយក្រោយពីរដ្ឋប្រហារមិនបានសម្រេច មនុស្សមានឈ្មោះក្នុងបញ្ជីយ៉ាងតិច ៨ ពាន់នាក់ ត្រូវបានដកហូតដំណែង និងចាប់ខ្លួន ដូច្នេះ នេះអាចជារដ្ឋប្រហារដែលបង្កើតឡើងដោយខ្លួនឯង ដើម្បីចាប់ខ្លួនអ្នកប្រឆាំង ។
ភ្លាមៗក្រោយរដ្ឋប្រហារ មានតែទាហានប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួន ប៉ុន្តែនៅថ្ងៃច័ន្ទនេះ ប៉ូលិស រាប់ពាន់នាក់ ត្រូវបានដកហូតដំណែង និងចាប់ខ្លួនផងដែរ ធ្វើឲ្យចំនួនអ្នកមានទោសទាំងនោះ កើនឡើងពី ១៥០០ ដល់ ៨ ពាន់នាក់  ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាង ៥០ នាក់ ចាប់ពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រហូតដល់មន្ត្រីតុលាការ រដ្ឋអាជ្ញា និងចៅក្រម ។
មន្ត្រីស្នងការសហភាពអឺរ៉ុប និយាយថា បញ្ជីឈ្មោះមនុស្សដែលត្រូវដកហូតដំណែង និងចាប់ខ្លួន ពិតជារៀបចំទុកមុន រួចហើយធ្វើសកម្មភាពដូចជារដ្ឋប្រហារពិតប្រាកដ ។ ការចាប់ខ្លួនមនុស្សទាំងនោះ ជាអ្វីដែលលោក អីុឌូហ្កាន រំពឹងចង់បាន ។
ចំណែកលោក ហ្វេតូឡាស ហ្គោឡេន (Fethullah  Gulen) ជាអ្នកដែលត្រូវបានប្រទេស ទួរគី ចោទថានៅពីក្រោយរដ្ឋប្រហារមិនបានសម្រេច អះអាងថា រដ្ឋប្រហារកាលពីថ្ងៃសុក្រ ជាឆាកល្ខោនដែលបង្កើតឡើងដោយប្រធានាធិបតី អីុឌូហ្កាន ក្នុងបំណងកម្ចាត់ក្រុមប្រឆាំងប៉ុណ្ណោះ ព្រោះមានហេតុផលច្រើនយ៉ាងដែលមិនសមជារដ្ឋប្រហារពិតប្រាកដ ។

លោក ហ្គោឡេន ពន្យល់ថា រដ្ឋប្រហាររៀបចំមិនបានល្អ អនុវត្តិមិនបានល្អ ដែលធ្វើឲ្យអ្វីៗបង្ហាញឃើញច្បាស់ថាជាការសម្ដែងក្រោមបញ្ជារបស់លោកប្រធានាធិបតី អ៊ីឌូហ្កាន ៕

អឺរ៉ុប​អះអាង​ថា​រដ្ឋ​ប្រហារ​នៅ​ទួគី​គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង​ អឺរ៉ុប​អះអាង​ថា​រដ្ឋ​ប្រហារ​នៅ​ទួគី​គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង​ អឺរ៉ុប​អះអាង​ថា​រដ្ឋ​ប្រហារ​នៅ​ទួគី​គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង​

ប្រភព៖ kqube

  • អឺរ៉ុប​អះអាង​ថា​រដ្ឋ​ប្រហារ​នៅ​ទួគី​គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:កំសាន្ត
Tags: