​​គ្រូ​ U16 ​ថៃ​ថា យុវជន​អូស្ត្រាលី​ ខ្លាំង​ជាងយុវជន​​វៀតណាម

លោក Chaiyong Khumpian ​គ្រូ​បង្វឹក​ក្រុម​ U16 ​ថៃ​ បញ្ជាក់​ពី​ទម្រង់​លេង​របស់​​​ក្រុម​ជម្រើស​​ជាតិ U16 អូស្ត្រាលី​ខ្លាំង​ជាង​​ក្រុម​ជម្រើស​ជាតិ U16 ​​វៀតណាម​​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Smart U-16 Championship 2016 ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​កម្ពុជា។

 ​​គ្រូ​ U16 ​ថៃ​ថា យុវជន​អូស្ត្រាលី​ ខ្លាំង​ជាងយុវជន​​វៀតណាមលោក Chaiyong Khumpian

 

លោក Chaiyong Khumpian ​បាន​ឲ្យ​ដឹង​ថា ​យុវជន​អូស្ត្រាលី​​ មាន​ទម្រង់​លេង​ល្អ​ជាង​យុវជន​របស់​វៀតណាម។ ​ទាំង​កម្លាំង និង​បច្ចេកទេស​​របស់​អូស្ត្រាលី ​មាន​កម្រិត​លើ​​វៀតណាម រឹត​តែ​អំណោយ​ផល​សម្រាប់​អូស្ត្រាលី​ទៀត​នោះ​គឺ​កាយសម្បទា​ក៏​ល្អ​ទៀត។

 

​លោក​បន្ថែម​ថា ការ​លេង​របស់​វៀតណាម​ការ​ពារ​ល្អ ដែល​អាច​ទប់​មិន​ឲ្យ​​អូស្ត្រាលី​វាយ​សម្រុក​ចូល រហូត​​ធ្វើ​ឲ្យ​អូស្ត្រាលី​ភ្លាត់ ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​​វៀតណាម​។ ​ក្រុម​របស់​លោក​អាច​​នឹង​ត្រូវ​ប្រឈម​​មុខ​ជា​មួយ​​​ក្រុម​ខ្លាំង​មួយ​​ នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​ជា​អូស្ត្រាលី។

 

​​​ក្រុម​ស្ថិត​នៅ​ពូល A យុវជន​​របស់​វៀតណាម និង​យុវជន​អូស្ត្រាលី​​បាន​ចាប់​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ចំណែក​នៅ​ពូល B វិញ​​​ U-16​​ថៃ បាន​​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​គេ។ U16ថៃ​ស្ទើរ​តែ​ ៩៩% ​​​បាន​លេខ​១ ក្នុង​ពូល B ​​​ពីព្រោះ​មាន ៩​ពិន្ទុ​ និង​ចំណេញ​គ្រាប់​​បាល់​រហូត​១០​គ្រាប់ ហើយ​ប្រសិន​បើ​លេខ​១​មែន​​​ ក្រុម​មួយ​នេះ​ នឹង​ត្រូវ​ប៉ះ​យុវជន អូស្ត្រាលី​​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕

 ​​គ្រូ​ U16 ​ថៃ​ថា យុវជន​អូស្ត្រាលី​ ខ្លាំង​ជាងយុវជន​​វៀតណាមយុវជន អូស្រ្តាលី​

 

​​គ្រូ​ U16 ​ថៃ​ថា យុវជន​អូស្ត្រាលី​ ខ្លាំង​ជាងយុវជន​​វៀតណាមយុវជន វៀតណាម

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​