Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​​​បាន​​​ប៉ះ​ទង្គិច​ខ្វែង​គំនិត​គ្នា​​ ជាមួយ​នឹង​ម្ចាស់​​ក្លឹប​លោក​ Florentino Perez ​ដោយសារ​រឿង​កីឡាករ​​ក្មេង​វ័យ​១៧​ឆ្នាំ​ Martin Odegaard។

 

Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard

 

អ្នកចាត់ការ​សញ្ជាតិ​បារាំង​ Zidane​ ​មិន​ចង់​នាំ​យក​ Odegaard រួម​​ដំណើរ​ទៅ​​ប្រកួត​ទេសចរណ៍​មុន​បើក​រដូវ​កាល​​ថ្មី​ នៅ​តំបន់​អាមេរិក​ខាង​ជើង​ឡើយ​ ប៉ុន្តែ​​ម្ចាស់​ក្លឹប​ Real លោក​ Perez ​បាន​ជំទាស់ ​និង​ត្រូវ​តែ​​ឲ្យ​​ខ្សែ​បម្រើ​វ័យ​ក្មេង​សញ្ជាតិ​ន័រវែស​រូប​នេះ​​ចូល​រួម​ដែរ ​ដើម្បី​ឲ្យ​រូប​គេ​មាន​​ឱកាស​ងាយ​ស្រួល​ស្វែង​រក​ក្លឹប​ថ្មី​ នៅ​រដូវ​កាល​ក្រោយ។

 

Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard

Martin Odegaard (ឈុត​ស) ខ្សែ​បម្រើ​វ័យ​ក្មេង​ក្រុម​ Real Madrid

 

សារព័ត៌មាន​បារាំង​ Le10Sport ​​​បាន​ឲ្យ​ដឹង​ថា ​​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ក្លឹប​ Perez ​បាន​ធ្វើ​ឲ្យ​​អ្នកចាត់ការ​វ័យ​៤៤​ឆ្នាំ​ Zidane ​ដែល​ទើប​ឡើង​ដឹក​នាំ​ កាល​ខែ​មករា មិន​សប្បាយ​ចិត្ត​ឡើយ។ ​Zidane ​​​ថា​នឹង​បញ្ចេញ​ Odegaard ​​​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​​ជើង​រដូវ​កាល​នេះ​ ​ដោយ​គ្មាន​គម្រោង​ទុក​រូប​គេ​​នោះ​ទេ​ ហើយ​​​អាច​នឹង​លក់​ចេញ​​នៅ​រដូវ​កាល​ក្រោយ​ ​ខណៈ​ដែល​ក្លឹប​ Hamburg ​របស់​អាល្លឺម៉ង់ និង​ Liverpool ​របស់​អង់គ្លេស ​ធ្លាប់​ចាប់​អារម្មណ៍​​ចង់​បាន។

 

Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid

 

Real Madrid ​បាន​ទៅ​ដល់​​ទីក្រុង​ Montreal ​ប្រទេស​កាណាដា​ហើយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ត្រៀម​ប្រកួត​លក្ខណៈ​មិត្តភាព​​ពាន​រង្វាន់​ International Champions Cup ​​ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​ Paris St German ​នា​ថ្ងៃ​ទី​​២៨ ខែ​កក្កដា, ប៉ះ​ Chelsea ​​ថ្ងៃ​ទី​៣០ ខែ​កក្កដា និង​ប៉ះ​ Bayern Munich ​នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា មុន​នឹង​ប៉ះ​ Sevilla ​​​​​នៅ​​ពាន​ UEFA Super Cup៕

 

Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard

 

Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard

 

Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard

 

Zidane ​ឈ្លោះ​គ្នា​ជាមួយ​ម្ចាស់​ក្លឹប​ Real រឿង​ Odegaard
ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail