Sony​ ​ចេញ​កំពូល​ស្មាតហូន​​​ថ្មី​មួយ​ទៀត សមត្ថភាព​កាន់​តែ​ខ្លាំង​ មាន​លេខ​កូដ ​F8331

ការ​លេច​ធ្លាយ​រូបរាង​ដ៏​ទាក់ទាញ​ ​នៃ​កំពូល​ស្មាតហ្វូន​របស់​ ​Sony​ ​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​អ្នក​ប្រើ​អ៊ីនធឺណិត។

 

Sony​ ​ចេញ​កំពូល​ស្មាតហូន​​​ថ្មី​មួយ​ទៀត សមត្ថភាព​កាន់​តែ​ខ្លាំង​ មាន​លេខ​កូដ ​F8331

 

ស្មាតហ្វូន​ដែល​លេច​ធ្លាយ​នោះ​គេ​មិន​ទាន់​ដឹង​ថា​មាន​ម៉ូដែល​អ្វី​ទេ​ ​តែ​អាច​ដឹង​ថា​វា​មាន​លេខ​កូដ​ ​F8331​ ​ប៉ុន្តែ​លេខ​កូដ​នេះ​ ​អាច​មាន​ការ​ប្រែ​ប្រួល​ពេល​ចេញ​ជា​ផ្លូវ​ការ។ F8331​ ​មាន​អេក្រង់​លើស​ពី​ ​៥​ ​អ៊ិញ​ ​មាន​បំពាក់​រន្ធ​ ​USB-C​ ​ដែល​រន្ធ​នេះ​ ​មិន​ទាន់​មាន​ស្មាតហ្វូន​ ​Sony​ ​ណា​មាន​បំពាក់​នោះ​ទេ។ ក្នុង​នោះ​ ​F8331​ ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ​NFC​ ​រួម​ទាំង​មុខងារ​តាមដាន​សុខភាព។

 

Sony​ ​មិន​ទាន់​បញ្ជាក់​អ្វី​លើ​ការ​លេច​ធ្លាយ​នោះ​ទេ​ ​តែ​គេ​ប្រកាស​នឹង​បញ្ចេញ​កំពូល​ស្មាតហ្វូន​ ​រួម​ជា​មួយ​ផលិតផល​ពិសេស​ជា​ច្រើន​ ​នា​ខែ​កញ្ញា​ ​២០១៦៕

 

អាន​បន្ត​ ​៖​ លេច​ធ្លាយ​សមត្ថភាព​ទូរសព្ទ​​​ Nokia ស៊េរី​ថ្មី​ មិន​ជ្រាប​ទឹក​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ

ប្រភព​ ​៖​ ​theverge