មួយ​វិនាទី Pokémon Go រក​ចំណូល​​បាន​រាប់​ម៉ឺន​ដុល្លារ

មនុស្ស​មួយ​ចំនួនច្បាស់​ជា​មាន​ការ​​​ងឿង​ឆ្ងល់​ថា​តើ​ហ្គេម​ដ៏​ល្បី​​ឈ្មោះ​ Pokémon Go អាច​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​បាន​ប៉ុន្មាន​ក្នុង​រយៈ​ពេល​​ដ៏​ខ្លី​មួយ?

 

មួយ​វិនាទី Pokémon Go រក​ចំណូល​​បាន​រាប់​ម៉ឺន​ដុល្លារ

 

បើ​តាម​វិបសាយ​តាម​ដាន​ផ្ទាល់​ឈ្មោះ​ថា​ AppInstitute បាន​បង្ហាញ​យ៉ាង​ជាក់​លាក់​ពី​ចំណូល​ដែល​​ក្រុមហ៊ុន​ Niantic អាច​រក​បាន​ពី​ហ្គេម​របស់​ខ្លួន។ វិបសាយ​​បាន​បង្ហាញ​ថា​ក្នុង​រយៈ​ពេល​ត្រឹម​​មួយ​នាទី​ហ្គេម​ Pokémon Go អាច​រក​ចំណូល​បាន​ដល់​ ១ ម៉ឺន​ ដុល្លារ​ លើស​ពី​ហ្គេម​ធំ​ៗ​ដទៃ ដូច​ជា​ Clash of Clan ជា​ដើម។

 

ក្នុង​ពេល​ពីរ​នាទី​ហ្គេម​នេះ​អាច​រក​បាន​ដល់​ ២២ ០០០ ដុល្លារ​ ហើយ​ដើម្បី​រក​បាន​ដល់​ ៤០ ០០០ ដុល្លារ​ គឺ​ចំណាយ​ពេល​ត្រឹម​​ប្រមាណ​តែ​​ ៤ នាទី​ ប៉ុណ្ណោះ។

 

វិបសាយ​ AppInstitute បាន​បង្ហាញ​ទៀត​ថា​​​​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ iOS ម្នាក់​ចំណាយ​ចំណាយ​ពេល​ជា​មធ្យម​ ៣០ នាទី​ ប្រចាំ​ថ្ងៃ​ដើម្បី​លេង​ហ្គេម​ Pokémon Go ​ប្រៀប​នឹង​ Facebook គឺ​មាន​រយៈ​ពេល​យូរ​ជាង​ ដោយ​មាន​ត្រឹម​ ២២,៨ នាទី​ ប៉ុណ្ណោះ។

 

ត្បិត​ថា​បច្ចុប្បន្ន​នេះ​ហ្គេម​ Pokémon Go អាច​លេង​បាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ចំណូល​ដែល​វា​រក​បាន​ពិត​ជា​មិន​ធម្មតា​ឡើយ៕​​​​​​
​​​​
ចុច​អាន៖ ហួស​ចិត្ត! មនុស្ស​រាប់​រយ​នាក់​ចោម​រោម​តំបន់​មួយ​ ​ព្រោះ​ហ្គេម​ “Pokémon GO”

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​​​​​​​​