ខ្លាច​​រសាត់​​កេ​រ្តិ៍​ឈ្មោះ​ ​វិល​​​រក​​ការ​​​សម្តែង​​វិញ ​

រាជធានីភ្នំពេញ ៖ តារា​​សម្តែង​មុខកាត់​ចិន​ លោក​ឡុ​ង ប៊ុ​ន​ហេង ​បាន​ផ្អាក​កិច្ចការ​សិល្បៈ​មួយអន្លើ​រ ដើម្បី​ងាក​មក​ធ្វើ​ការងារ​ក្រៅ​សិល្បៈ​​​មួយ​រយៈ​ ។​ យ៉ាងណា​​តារា​សម្តែង​រូប​នេះ​ បាន​វិល​មក​កាន់​វិ​ថី​សិល្បៈ​វិញ ​ដោយ​មិន​ទាន់​បោះបង់​ទៅ​ណា​​ឡើយ​ ដោយ​លោក​​បាន​សម្តែង​រឿង​ថ្មី​មួយ​ ឱ្យ​​ផលិតកម្ម​ អិ​ល​ឌី​ភី​ក​ឆើ​ ដែល​ជា​ផលិតកម្ម​​ កំពុង​ជោគជ័យ​លើ​ស្នាដៃ​ផលិតភាព​យន្ត​ ។

ដោយ​ខ្លាច​មានការ​រសាត់​កេ​រ្តិ៍​ឈ្មោះ​ក្នុង​​វិ​ថី​សិល្បៈ​ ព្រោះ​ធ្លាប់​ប្រ​យុ​ទ្ធ​ជាមួយ​ភារ​កិច្ច​ក្នុង​ជំ​ហាន​សិល្បៈ​នេះ​​យ៉ាង​លំបាក​ហើយ ​ទើប​លោក​ឡុ​ង ​ប៊ុ​ន​ហេង ​កំលោះ​រូប​សង្ហារ​ មក​ពី​ទឹកដី​ខេត្តស្ទឹងត្រែង​ បាន​សម្រេចចិត្ត​មក​កាន់​សិល្បៈ​វិញ​ តាម​បំណងប្រាថ្នា​ម្តងទៀត​គ្រា​ការងារ​ក្រៅ​សិល្បៈ​រាង​ស្បើយ​ខ្លះ​ ។​

តារា​រូប​នេះ ​បាន​បាត់​មុខ​មួយ​រយៈ ​ដើម្បី​ទៅ​មើល​ការ​ខុស​ត្រូវ​ក្នុង​ក្លិប​កម្សាន្ត​ដ៏​​ពេញ​និយម​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ដែល​លោក​ស្ទើរតែ​មិន​នឹក​ថា​ អាច​គ្រប់គ្រង​បាន​ហើយ​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​មក​កម្សាន្ត​ឡើយ​ ។​ ម្ល៉ោះហើយ​ ទើប​តម្រូវ​ឱ្យ​​លោករិះ​រក​វិធី​ជា​បន្តបន្ទាប់​គ្រង​តំណែង​ក្នុង​ក្លិប ​ដើម្បី​រក​ចំណុច​ទាក់ទាញ​រហូត​តម្រូវ​ឱ្យ​​លោក​មានការ​រ​យារ​​ពេល​មួយ​រយៈ​នៅ​លើ​តួនាទី​សិល្បៈ​ជា​តារា​សម្តែង​ដែល​លោក​មិន​ទាន់​ចិត្តដាច់​អាច​កាត់​ផ្តាច់​បាន​នៅឡើយ​ ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ កាលពី​ពេល​ថ្មី​ៗ​នេះ ​តារា​សម្តែង​ឡុ​ង ប៊ុ​ន​ហេង ​បាន​ឲ្យ​ដឹង​ថា ​ពេល​នេះ​ដូច​ជា​មិន​ទាន់​ស្បើយ​ពី​ការងារ​ក្នុង​ក្លិប​កម្សាន្ត​ទាំងស្រុង​ទេ​ លោក​នៅ​តែ​មមារ​ញឹក ​ក្នុង​ការ​មើល​ខុស​ត្រូវ​នៅឡើយ​ក្នុង​មុខរបរ​នា​ពេល​រាត្រី​នេះ​ ។​យ៉ាង​ណា​លោក​មិន​អាច​បណ្តោយ​ឱកាស​ឲ្យ​រំលង​ផុត​ពី​ដៃ​ទៀត​ឬ​ត្រូវ​និយាយ​ពាក្យ​បដិសេធ​ជា​បន្ត​ទៀត​នោះ​ទេ​រឿង​មាន​អ្នក​ទំនាក់ទំនង​ហៅ​ថត​សម្តែង​គឺ​ត្រូវ​តែ​ត្រឡប់​មក​វិញ​ព្រោះ​ពេលវេលា​អត់​ចាំ​បាន​ទេ​ឱកាស​មាន​តែ​ម្តង​ឡើយ​ត្រូវ​តែ​ចាប់​ឲ្យ​បាន​។​

តារា​ដែល​មិន​ចង់​ឲ្យ​ការ​កសាង​ស្នាដៃ​សិល្បៈ​រំលង​ទៅ​រូប​នេះ​​និយាយ​ទៀត​ថា ​ជា​ការ​រីករាយ​ម្យ៉ាងដែរ​ គឺ​​គ្រា​ដែល​មក​កាន់​សិល្បៈ​វិញ​ លោក​ត្រូវ​បាន​ផលិតកម្ម​អិ​ល​ឌី​អនុញ្ញាត​ ហៅ​សម្តែង​រឿង​ភាគ​មួយ​មាន​ចំណង​ជល​ង​ថា ​«​ម្ទេស​ហិ​រ​ប៉ះ​អំបិល​ប្រៃ​» ​ដែល​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ​ដោយ​ប្រមូលផ្តុំ​ទៅ​ដោយ​តារា​ជើង​ចាស់​ថ្មី​បង្ហាញ​ទេព​កោសល្យ​ព្រម​គ្នា​តែ​ម្តង​។​

ក្នុង​ដំ​ណាក់កាល​នេះ​ លោក​កំពុង​តែ​ព្យាយាម​ហាត់ប្រាណ​សម្រក​គីឡូ​ឲ្យ​មើលទៅ​ស្រក​ជាង​មុន ​ដើម្បី​ចេញ​ថត​ទៅ​មាន​ដងខ្លួន​សមរម្យ​ជៀសវាង​ការ​ធាត់​ពេក​ក្នុង​នាម​តារា​ដែល​ការពារ​រឿង​ឡើង​ទម្ងន់​។​ស្រប​ពេល​ជាមួយ​គ្នា​ដែល​លោក​មក​សម្តែង​វិញ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​ការ​ទាញ​យក​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​បាន​ប៉ុន្មាន​ឡើយ​ប៉ុន្តែ​លោក​មាន​តែ​ការ​បង្ហាញ​លើ​ទេព​កោ​ស្យ​ស្នាដៃ​ប៉ុណ្ណោះ​ទុក​សម្រាប់​វាយតម្លៃ ​។

​សំខាន់​ពេល​នេះ​ចិត្ត​ស្រឡាញ់​សិល្បៈ​របស់​លោក​ នៅ​តែ​មាន​ហើយ​មិន​ដែល​គិត​ថា​ នឹង​លាឈប់​ពី​សិល្បៈ​នោះ​ទេ​គឺ​តែងតែ​គិត​ថា​វិល​វិញ​ ព្រោះ​ចិត្ត​ស្រឡាញ់​សិល្បៈ​មាន​តាំងពី​នៅ​តូច​មក​ម្ល៉េះ​ ។​ អ៊ីចឹង​ហើយ​ ទើប​ខំ​រក​វិធី​ងាក​មក​វិញ ​បើ​ទោះជា​ពេល​នេះ​ការងារ​នៅ​ក្រៅ​សិល្បៈ​មិន​ទាន់​ស្បើយ​បែប​នេះ​ក៏​ដោយ​ ព្រោះ​មិន​ចង់​ចាយ​ពេលវេលា​ទៅ​យូរ​ជាង​នេះ​ទៀត​ ។