ចិន​៖ អាមេរិក​គួរ​មាន​ជំហរ​មួយ​ត្រឹមត្រូវ​ថា​តើ​ចង់​ធ្វើជា​«​ដៃគូ​សហប្រតិបត្តិការ​ឬ​សត្រូវ​»​ជាមួយនឹង​ចិន និពន្ធដោយ : People’s Daily       July-19-2016, 9:24 am         326

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន​៖ អាមេរិក​គួរ​មាន​ជំហរ​មួយ​ត្រឹមត្រូវ​ថា​តើ​ចង់​ធ្វើជា​«​ដៃគូ​សហប្រតិបត្តិការ​ឬ​សត្រូវ​»​ជាមួយនឹង​ចិនលោកអគ្គរដ្ឋទូតចិន Cui Tiankai​ជា​ប្រទេសក្រៅ​តំបន់​ដែល​មិនមាន​ជម្លោះ​អធិបតេយ្យ​ជាមួយនឹង​ចិន អាមេរិក មិនគួរ​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​ឡើយ​។ ចិន ទទូច​ឲ្យ​អាមេរិក ជ្រើសរើស​តួនាទី​មួយ​ឲ្យ​បាន​ត្រឹមត្រូវ និង​កសាង​ទំនាក់ទំនង​ថ្មី​ជាមួយនឹង​ចិន​។ នេះ​គឺជា​ការលើកឡើង​របស់​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក លោក Cui Tiankai ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន People’s Daily​។​

​លោក​អគ្គរដ្ឋទូត បាន​អះអាងថា តាមរយៈ​ការប្រឹងប្រែង​សព្វបែបយ៉ាង​របស់​ចិន និង​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត បានធ្វើ​ឲ្យ​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​ស្ថិតក្រោម​ភាពស្ងប់ស្ងាត់​មួយ​ជា​យូរ​មកហើយ​។ ហើយ​ប្រទេស​ក្នុង​តំបន់ ក៏បាន​ពិភាក្សា​ពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ ផងដែរ ប៉ុន្តែ​ភាព​តានតឹង​បានចាប់ផ្តើម​កើតឡើង​ប្រហែលជា​៥ ឬ​៦​ឆ្នាំ​ចុងក្រោយ​ដែល​ស្រប​ជាមួយនឹង​ការងា​កមក​ចាប់ដៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែលជា​គោលនយោបាយ​ការបរទេស​អាមេរិក​។

​តាមរយៈ​ការបង្កើត​ម​ជ្ឈ​ត្ត​កម្ម​ឯកតោភាគី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហ្វីលីពីន បាន​យក​មធ្យោបាយ​នេះ​ដើម្បី​ប្រើប្រាស់​ជា​លេស​ប្រៀបប្រដូច​នឹង​ឧបករណ៍​នយោបាយ ដែល​មិនមាន​ការយល់ស្រប​ពី​ភាគី​ចិន​ឡើយ​។

​អគ្គរដ្ឋទូត​រូបនោះ បាន​បន្ថែមថា ករណីនេះ បានធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​កាន់តែច្រើន ដ្បិត វា​បាន​បំពាន​នឹង​នីតិវិធី​នៃ​ម​ជ្ឈ​ត្ត​កម្ម​។ លោក ពន្យល់ថា ចំណាត់ការ​នោះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជាប់គាំង​ការប្រឹងប្រែង​របស់​ពិភពលោក​ក្នុងការ​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការចរចា និង​ពិគ្រោះ​យោបល់​ប៉ុណ្ណោះ​នោះទេ តែ​ថែមទាំង​បាន​បំផ្លាញ​ប្រសិទ្ធភាព​ផ្នែក​ច្បាប់​ទៀតផង​។

​លោក​ពន្យល់​បន្ថែមថា ការបដិសេធ​មិន​ចូលរួម​ក្នុង​ម​ជ្ឈ​ត្ត​កម្ម​របស់​ចិន មិន​ត្រឹមតែ​ដើម្បី​ការពារ​ផលប្រយោជន៍​ខ្លួន​ផ្ទាល់​នោះទេ តែ​ជាការ​អនុវត្ត​យុត្តិធម៌​អន្តរជាតិ និង​បំពេញ​កាតព្វកិច្ច​ខ្លួន​ក្នុងការ​ការពារ​មូលដ្ឋាន​នៃ​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ផងដែរ​។

​លោក ក៏បាន​លើកឡើង​ពី​ការប្រើប្រាស់​អំណាច​របស់​អាមេរិក​ដូច​ទៅនឹង​ឃា្ល​មួយ​គឺ «​អ្នកខ្លាំង តែងតែ​ត្រូវ​»​។ សកម្មភាព​នេះ​ស្តែងឡើង​តាមរយៈ​ការប្រើប្រាស់​សិទ្ធិ​ក្នុង​ការធ្វើ​នាវាចរណ៍​ដើម្បី​ជា​លេស​របស់​អាមេរិក​ក្នុងការ​បញ្ជូន​នាវាចម្បាំង នាវា​ដឹក​យន្តហោះ យន្តហោះ​ទម្លាក់​គ្រាប់ និង​យន្តហោះ​សើ​ប​ការណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​ជាមួយនឹង​គោលជំហ​មិន​ប្រែប្រួល​ក្នុងការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍ ក៏ដូចជា​យុត្តិធម៌​អន្តរជាតិ លោក​អគ្គរដ្ឋទូត បាន​សង្កត់ធ្ងន់ថា ការប្រឹងប្រែង​ផ្នែក​ការទូត​របស់​ចិន មិនអាច​រាំងស្ទះ​ដោយសារតែ​ក្រដាស​ឥតន័យ ឬ​នាវា​ដឹកនាំ​យន្តហោះ​ចម្បាំង​បី​បួន​គ្រឿង​ឡើយ​។ ហើយ ជម្រើស​តែមួយគត់​ដែល​ចិន​អាចធ្វើ​ទៅបាន​នោះ​គឺ កិច្ចសន្ទនា​រវាង​ភាគី​ដោយផ្ទាល់​។

​ជាមួយគ្នានេះ លោក​អគ្គរដ្ឋទូត បាន​លើក​គំរូ​ជោគជ័យ​មួយចំនួន​ដែល​ចិន បានកំណត់​ព្រំដែន​ជាមួយនឹង​ប្រទេស​ចំនួន​១២​ក្នុងចំណោម​ប្រទេសជិតខាង​សរុប​ទាំង​១៤​របស់​ចិន​តាមរយៈ​ការចរចា និង​ពិគ្រោះ​យោបល់​។ លោក បាន​ផ្ញើ​សារ​ចុងក្រោយ​ថា ផ្នត់គំនិត​សង្គ្រាមត្រជាក់ មិនអាច​ប្រើប្រាស់​នៅក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន​បានឡើយ​។ ចិន សង្ឃឹមថា «​អាមេរិក អាច​ជ្រើសរើស​ជំហរ​មួយ​ត្រឹមត្រូវ​ថា​តើ​ចង់​ធ្វើជា​ដៃគូ​កិច្ចសហប្រតិបត្តិការ ឬ​ជា​គូសត្រូវ​ជាមួយនឹង​ចិន​»៕