ណូ​ម័​រ មិន​ចង់​រងារ ប្រកាស​រក​ម្ចាស់​ក្បូន​ស្នេហ៍​ជួយ​ចម្លង​ដល់ត្រើយ​

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​តារា​សម្តែង និង​ពិធី​ការិនី កញ្ញា ណូ​ម័​រ បានប្រកាស​ក្តែ​ងៗ ឲ្យ​មហាជន​ដឹង​ឭ​ថា នាង​បានទទួល​កាដូ ជា​ចិញ្ចៀនពេជ្រ ពី​គូស្នេហ៍ រាប់ពាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​កន្លងមកនេះ ស្រាប់តែ​ព័ត៌មាន​ដ៏​រសើប​មួយ​នេះ​បាន​សាបរលាប​ទៅវិញ ព្រោះតែ​ចំណង​ស្នេហ៍​នេះ​ហាក់​ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ​ទៅវិញ​។​

ណូ​ម័​រ មិន​ចង់​រងារ ប្រកាស​រក​ម្ចាស់​ក្បូន​ស្នេហ៍​ជួយ​ចម្លង​ដល់ត្រើយ​

​ថ្មីៗ​នេះ កញ្ញា ណូ​ម័​រ បានបង្ហាញ​ពី​អារម្មណ៍​ក្នុង​ចិត្ត​តាមរយៈ​បណ្តាញ​សង្គម​ទំនាក់ទំនង​ថា ខ្លួន​កំពុង​ស្ថិតក្នុង​ភាព​ឯកោ គ្មាន​អ្នក​នៅ​ជិត​កាយ​យល់​ពី​អារម្មណ៍ ខណៈដែល​ឃើញ​គូស្នេហ៍​ដទៃ​ក្នុង​ពិភព​សិល្បៈ កំពុង​បង្ហាញ​ភាព​ផ្អែម​ល្អែ​មរ​វាង​គ្នា និង​គ្នា​។ នាង​បាន​បន្ថែមទៀតថា នាង​កំពុង​ស្ថិតក្នុង​ភាព​ឯកោ ដោយ​ចង់រក​មនុស្ស​ម្នាក់ ដែល​យល់​ពី​អារម្មណ៍​នាង​ជាងគេ និង​អាច​មើលថែ​នាង ទាំង​ក្រុមគ្រួសារ​។​

 

​ណូ​ម័​រថា ៖ «​ខ្ញុំ​លែង​ចង់បាន​ផ្កា​កុលាប ឬ​កាដូ​ផ្សេងៗ​ទៀតហើយ គឺ​ចង់បាន​មនុស្ស​ប្រុស​ម្នាក់ ដែល​យល់​ពី​អារម្មណ៍​ខ្ញុំ មិន​ប្រកាន់​សម្បុរ​ស ឬ​ខ្មៅ មាន​ក្រ សុំ​ត្រឹម​ជា​មនុស្ស​មាន​សមត្ថភាព ដែល​ទៅណា​មិនចេះ​អត់បាយ​ញ៉ាំ មាន​គេ​គោរព​ស្រឡាញ់​រាប់អាន​ច្រើន សំខាន់​គេ​យល់ចិត្ត​ខ្ញុំ​ជាងគេ នឹង​ឲ្យ​តម្លៃ​អ្នកផ្ទះ​ខ្ញុំ​»​។​

ណូ​ម័​រ មិន​ចង់​រងារ ប្រកាស​រក​ម្ចាស់​ក្បូន​ស្នេហ៍​ជួយ​ចម្លង​ដល់ត្រើយ​

​ក្នុងនោះដែរ ណូ​ម័​រ ក៏បាន​លើក​ហេតុផល​បែប​លេងសើច​ថា នាង​ចង់បាន បុរស​ជិះ​សេះស មកជួយ​សង្គ្រោះ​បេះដូង​នាង កំពុង​ឯកោ សេះស​នៅទីនេះ គឺ​សម្តៅ​ទៅលើ​ផ្កាស្លា តែ​មិនមែន​កាន់​ផ្កា​កុលាប​នោះទេ​៕

ណូ​ម័​រ មិន​ចង់​រងារ ប្រកាស​រក​ម្ចាស់​ក្បូន​ស្នេហ៍​ជួយ​ចម្លង​ដល់ត្រើយ​

ណូ​ម័​រ មិន​ចង់​រងារ ប្រកាស​រក​ម្ចាស់​ក្បូន​ស្នេហ៍​ជួយ​ចម្លង​ដល់ត្រើយ​