មន្ត្រី​​​នគរ​​​បាល​​​​​​គេច​​​ខ្លួន​​​ បន្ទាប់​​​ពី​​​បាញ់​​​បណ្តាល​​​ឲ្យបុរស​​​ម្នាក់ស្លាប់​នៅ​​​​​​ខេត្ត​​​ក្រចេះ

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់បានរត់គេចខ្លួនកាលពីម្សិលមិញ បន្ទាប់ពីបាញ់ស្លាប់បុរសអាយុ៣២ឆ្នាំម្នាក់ដែលវាយបុរសម្នាក់ទៀតរហូតដល់សន្លប់នៅក្នុងកន្លែងវេរលុយមួយកន្លែងក្នុងខេត្តក្រចេះ។ ហេតុការណ៍បាញ់កំាភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់នេះបានកើតឡើងនៅក្បាលព្រលប់ថ្ងៃសៅរ៍ បន្ទាប់ពី អ៊ុំ សីុណា អាយុ៣២ឆ្នាំ បានវាយទៅលើបុរសម្នាក់ដែលកំពុងរង់ចាំនៅក្នុងកន្លែងវេរលុយវីងមួយកន្លែងក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ នេះបើយោងតាមលោក ហួត លឹមហៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តនេះ។ នាយការិយាល័យរូបនេះ បានលើកឡើងថា អ៊ុំ ស៊ីណា បានដើរចូលទៅជិតអតិថិជនវីងម្នាក់ឈ្មោះ ផន ហីុ ហើយបានវាយគាត់រហូតដល់សន្លប់ដោយប្រើដំបងឈើ។ លោកបានបន្ថែមថា លោក ផន ហីុ បានរងរបួសធ្ងន់ត្រង់ក និងស្មា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ប្រហែល៣០នាទីក្រោយមក លោក ទួន លីន មន្ត្រីនគរបាលឃុំ និងមន្ត្រីនគរបាលឃុំពីរនាក់ផ្សេងទៀតបានមកដល់ ហើយលោក ទួន លីន បានតតាំងជាមួយនឹង អ៊ំុ ស៊ីណា នៅខាងក្រៅកន្លែងវេរលុយ ជាកន្លែងដែលបុរសរូបនេះនៅតែកាន់ដំបងជាប់នឹងដៃ នេះបើយោងតាមលោកអធិការស្រុក  ចាន់ សុផល្លា ។ លោកបានមានប្រសាសន៍ទាក់ទិននឹងលោក ទួន លីន ថា “មន្ត្រីនគរបាលរូបនេះដែលមានកាន់កាំភ្លើងជាប់នឹងដៃបានដើរទៅប្រាប់ឲ្យបុរសរូបនោះទម្លាក់ដំបងចុះ ប៉ុន្តែ គាត់មិនព្រមទម្លាក់ទេ ហើយថែមទាំងបានដើរចូលមកកាន់តែកៀកទៀតផង”។ លោក ចាន់ សុផល្លា បានលើកឡើងទៀតថា លោក ទួន លីន បានបាញ់ព្រមានឡើងលើ ដោយប្រើកាំភ្លើងអាកា-៤៧ របស់ខ្លួនដែលគេបើកឲ្យ ប៉ុន្តែអ៊ុំ ស៊ីណា បានបន្តដើរចូលមកកាន់តែកៀក ហើយមន្ត្រីនគរបាលរូបនេះបានបាញ់មួយគ្រាប់ទៀតភ្ជុចដីក្បែរជើងរបស់បុរសរូបនេះ។ លោកបានថ្លែងថា “មន្ត្រីនគរបាលរបស់យើងមានការព្រួយបារម្ភ ហើយមិនដឹងថា គេចចេញតាមវិធីណា ពីព្រោះ គាត់ [អ៊ុំ ស៊ីណា] នៅតែបន្តដើរចូលមកកាន់តែកៀក”។ អធិការស្រុករូបនេះបានលើកឡើងបន្តទៀតថា ពេលលោក ទួន លីន និង អ៊ុំ ស៊ីណា ចាប់ផ្តើមប្រវាយប្រតប់គ្នា កាំភ្លើងបានផ្ទុះឡើង ហើយគ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះទ្រូងរបស់បុរសរូបនេះ។ […]

The post មន្ត្រី​​​នគរ​​​បាល​​​​​​គេច​​​ខ្លួន​​​ បន្ទាប់​​​ពី​​​បាញ់​​​បណ្តាល​​​ឲ្យបុរស​​​ម្នាក់ស្លាប់​នៅ​​​​​​ខេត្ត​​​ក្រចេះ appeared first on The Cambodia Daily.