វីង ចូលរួមការពារបរិស្ថាន តាមរយៈការរៀបចំ កម្មវិធីដាំដើមឈើ

ភ្នំពេញ៖ លើសពីការផ្តល់ជូននូវសេវាធនាគារ រហ័ស សុវត្ថិភាព និងងាយស្រួល ធនាគារឯក ទេសវីង ក៏បានផ្តួចផ្តើមរៀបចំកម្មវិធីដំាដើមឈើ នៅវិទ្យាល័យអង្គរនាប ខេត្តតាកែវ នៅថ្ងៃទី ១៦ កក្កដា ឆ្នំា២០១៦។ ក្រោមការចូលរួមពីលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង លោក ពេជ វិបុល នាយក វិទ្យាល័យអង្គរនាប លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៃធនាគារឯកទេសវីងទាំងអស់។

តាមរយៈ សកម្មភាពនេះ វីង មានគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសង្គមជាមួយការប្តេជ្ញា បន្តអភិវឌ្ឍសហគមន៍នានា នៅក្នុងប្រទេសកម្ពុជា។ ការបំរែបំរួលអាកាសធាតុ បានក្លាយទៅជា ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះវីងមានបំណងចង់ជម្រុញ ឱ្យអ្នករាល់គ្នា បានចាប់ផ្តើម គិតអំពីមធ្យោបាយនៃរបៀបជួយបរិស្ថាន ទោះបីជាការចូលរួមនេះ តិចតួចក៏ដោយ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកវីង បានមានប្រសាសន៍ថា “ យើងជឿជាក់ថាកម្មវិធីនេះ មិនត្រឹមតែ លើកកម្ពស់ ការការពារបរិស្ថានដល់សហគមន៍កម្ពុជា ពីគ្រួសារវីងប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងបង្រៀនដល់ប្រជាជនទាំងអស់ អោយចេះគិតគូរដល់ បរិស្ថានរស់នៅ ដែលត្រូវតែមាន ការចូលរួមការការពារទាំងអស់គ្នា។ យើងសង្ឃឹមថាការចូលរួមដាំដើមឈើនេះ អាចជះឥទ្ធិពល និងជំរុញអោយពួកគេ កាន់តែមានទំនួលខុសត្រូវ និងការប្តេជ្ញាក្នុងការចូលរួមការពារ នឹងអភិរក្សបរិស្ថានរបស់យើង។”

គួររំលឹកថា វីង គឺជាធនាគារឯកទេសដែលឈានមុខគេ លើសេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិច ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់ បៀវត្ស ការទិញទំនិញអនឡាន និងវីងគិតលុយ (ឆូតកាត)។

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ  ឬទាក់ទងមកលេខ 023 999 989៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វីង ចូលរួមការពារបរិស្ថាន តាមរយៈការរៀបចំ កម្មវិធីដាំដើមឈើ

វីង ចូលរួមការពារបរិស្ថាន តាមរយៈការរៀបចំ កម្មវិធីដាំដើមឈើ

វីង ចូលរួមការពារបរិស្ថាន តាមរយៈការរៀបចំ កម្មវិធីដាំដើមឈើ

វីង ចូលរួមការពារបរិស្ថាន តាមរយៈការរៀបចំ កម្មវិធីដាំដើមឈើ