​ស្លុត​គ្រប់គ្នា​ ! ឡាន​រអិល​​​ធ្លាក់​​​​​​ចូល​​​ទន្លេ អាសូរ​អ្នក​​​ពិការ​រត់​ចេញ​​​មិន​​​រួច​​​​

​ខេត្តកណ្តាល ៖ រថ​យន្ត​​មួយគ្រឿង​បើក​​ធ្លាក់​​ពីលើ​​ទូក.ដចូលទឹកទន្លេ​ បណ្តាលឱ្យ​បុរសពិការ​ម្នាក់​ស្លាប់ក្នុង​រថយន្ត​ ​ដែល​ហេតុ​ការណ៍​នេះ ​បង្ក​ឱ្យ​ភ្ញាក់​​ផ្អើល​ កាលពី​វេលា​ម៉ោង​០២រសៀល​​ថ្ងៃ​ទី​១៨​ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ច្រាំង​ទន្លេបា​សាក់ កំពង់ចម្លង​ព្រែក​តា​ប្រាក់-​ចុង​កោះ​​ត្រើយ​ខាងកើត​ ក្នុងភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​​​២​​​នាក់ ​ម្នាក់​ឈ្មោះ​សួ​ខ ធុន​វី​រៈ ​អាយុ​២០​ឆ្នាំ ជា​មនុស្ស​ពិការ​ដៃ​ជើង និង​​មាន​ជម្ងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ
(​ស្លាប់​ ​ក្រោយ​ពេល​បាន​ជួយ​ស្រង់​ពី​ទឹក​បាន​​ប្រហែល​៣០​នាទី​)​ និង​​ម្នាក់​ទៀត​ឈ្មោះ​សួន សីលា ភេទ​ស្រី អាយុ​២៧​​ឆ្នាំ ត្រូវជា​បង​ស្រី​បង្កើត​​ជនរងគ្រោះ​ ​​ទាំង​២នាក់​​មាន​ទីលំនៅ​ផ្ទះ​៥៩ សង្កាត់​ទួល​ទំពូង​​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភពបន្តថា ​​មុនពេលកើតហេតុ ​​ស្ត្រី​ឈ្មោះ​​សួន សីលា បាន​បើកបរ​រថយន្ត​ម៉ាក​Tacoma ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-6152 ដោយនៅ​ក្នុង​​រថយន្ត​មាន​​មនុស្ស​ជិះ​៦​​នាក់ ។ លុះ​មក​ដល់​ចំណុច​កំពង់​ចម្លង អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់ បាន​ចុះ​ដើរ ចំណែក​អ្នក​បើកបរ និង​ជន​រង​គ្រោះ​​ដែល​ពិការ (អ្នកស្លាប់) ​នៅ​ក្នុង​រថយន្ត ​ពេល​រថយន្ត​ចុះទូក​.ដរ ដោយ​មាន​ភ្លៀង​ផង ក៏​រអិល​​ត្រូវ​អ្នកបើកបរ​ទូក.ដ​​​ យក​កំណល់​ដាក់​កាត់​ខាង​​មុខ ដោយ​មាន​ថ្ពក់​ច្រ​វ៉ា​ក់​​ភ្ជាប់​ទៅ​នឹង​ក្តារ​​ទូក​​ផង ។

ប៉ុន្តែ​ពេល​អ្នកបើកបរ​រថយន្ត​ចុះ​​ទៅ​ ​មិន​បាន​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​នឹង​​ភ្លៀង​រអិល​ផង ក៏​ជ្រុល​បន្ថែម​​ហ្គែរ​​រថ​យន្ត បណ្តាល​ឱ្យ​​បុក​កំណល់ និង​ដាច់​ច្រ​វ៉ា​ក់ ដែល​ថ្ពក់​កំណល់ ធ្លាក់​កំណល់ និង​រថយន្ត​ទៅ​ក្នុង​ទឹកតែ​ម្តង ។ ពេល​នោះ​អ្នកបើក​​បាន​ចេញ​រួច​ខ្លួន​ចំណែក​​​ជន​រង​គ្រោះ​ពិការ​ ត្រូវ​បាន​អ្នកបើក​​ទូក.ដរ និង​បងប្អូន​ជួយ​សង្គ្រោះ​មក​តាម​​ក្រោយ ប៉ុន្តែ​ដោយ​គាត់​មាន​ជំងឺ​​ធ្ងន់ធ្ងរ​ប្រចាំ​កាយ​​ផង ក៏​បាន​ដាច់ខ្យល់​ស្លាប់ ក្រោយ​ពេល​កើតហេតុ​៣០​នាទី ។

រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​​ និង​ប្រជាពលរដ្ឋ​ជួយ​ស្រង់​ចេញពី​ទឹកបាន​​ហើយ និង​​​ប្រគល់​​សព​ជូនក្រុម​គ្រួសារ ​ធ្វើបុណ្យ​តាម​ប្រពៃ
ណី​។