UEFA បង្ហាញបេក្ខភាព ១០នាក់​ចុងក្រោយ សម្រាប់ប្រជែងយកពានរង្វាន់ កីឡាករល្អប្រចាំតំបន់អឺរ៉ុប ខណៈ Ronaldo គឺជា…

បរទេស៖ កាលពីពេលថ្មីៗនេះ UEFA បានបង្ហាញនូវបញ្ជីឈ្មោះ កីឡាករបាល់ទាត់ កំពូល១០ រូប  សម្រាប់ប្រជែងគ្នា ក្នុងពានរង្វាន់ កីឡាករឆ្នើមប្រចាំតំបន់អឺរ៉ុប ដោយក្នុងនោះមិនមានឈ្មោះ កីឡាករ Neymar នោះទេ ហើយចំនែកឯ កីឡាករ Cristiano Ronaldo វិញ គឺជាបេក្ខភាពលេចធ្លោជាងគេ ក្នុងការប្រជែងយកពានរង្វាន់នេះ ។

ពានរង្វាន់ កីឡាករឆ្នើមក្នុងតំបន់អឺរ៉ុបនេះ បង្កើតឡើងសម្រាប់ កីឡាករដែលបង្ហាញទម្រង់លេងល្អ មកពីក្លិបបណ្តាទ្វីបអឺរ៉ុបទាំងអស់ ហើយក្នុងនោះពួកគេ ត្រូវបានបោះឆ្នោតដោយអ្នកកាសែត ដែលជាសមាជិករបស់ UEFA ផ្ទាល់ ។

ទាក់ទងនឹងពានរង្វាន់នេះ គួររំលឹកផងដែរថា កាលពីឆ្នាំមុន Lionel Messi ជាអ្នកទទួលបានពានរង្វាន់នេះ ដោយយកឈ្នះ កីឡាករ Cristiano Ronaldo និង Luis Suarez ដែលបានជាប់ក្នុងបេក្ខភាព ៣នាក់ ចុងក្រោយ ។ ចំនែកឯឆ្នាំនេះវិញ កីឡាករ ៣រូប នេះសុទ្ធតែមានឈ្មោះ ក្នុងបញ្ជី ១០នាក់ ចុងក្រោយម្តងទៀត អមជាមួយកីឡាករ ៧នាក់ផ្សេងទៀត ក្នុងបញ្ជី។

ថ្វីត្បិតសមាជិករបស់ UEFA ជាអ្នកបោះឆ្នោត ប៉ុន្តែយើងសង្កេតឃើញថា មានតែកីឡាករមួយរូបប៉ុណ្ណោះ ដែលលេចធ្លោជាងគេ នោះគឺ Cristiano Ronaldo ដែលក្នុងឆ្នាំនេះ កីឡាកររូបនេះ បានជួយឲ្យក្លិប Real Madrid ឈ្នះនូវពានរង្វាន់ UEFA Champion League និងជួយឲ្យជម្រើសជាតិ ព័រទុយហ្គាល់ លើកពាន EURO ទៀតផង ។ ចំនែកឯ Bale មិត្តរួមក្រុមរបស់គេក៏ដូចគ្នាដែរ បានជួយឲ្យ វេលស៍ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ខណៈ Pepe ជាប់ឈ្មោះជា ខ្សែការពារល្អ ក្នុងពានរង្វាន់ EURO ក៏ស្ថិតក្នុងបញ្ជីឈ្មោះនេះដែរ ។

ចំនែកឯកីឡាករលំដាប់កំពូលមួយរូបទៀតគឺ Lionel Messi ក៏មិនធម្មតាដែរក្នុងឆ្នាំនេះ គឺរូបគេបានជួយឲ្យ Barcelona លើកពានបាន២ ក្នុងរដូវកាលមុន ប៉ុន្តែហាក់បីដូចជាមិនសូវលេចធ្លោសោះ ក្រោយពីរូបគេមិនបានជួយក្រុមជម្រើសជាតិឲ្យលើកពាន ហើយ ថែមទាំងមានបញ្ហាផ្ទាល់ខ្លួនទៀតផង ។

ក្រលេកមកមើល Luis Suarez មិត្តរួមក្រុមរបស់ Messi វិញ ក៏បានបង្ហាញនូវទម្រង់លេងដ៏ល្អដែរ ដែលកីឡាករនេះហើយគឺជាអ្នកស៊ុតចូលទីច្រើនជាងគេ កាលពីរដូវកាលមុន ស្របពេលឆ្នាំនេះ Neymar មិនមានក្នុងបញ្ជីឈ្មោះ ១០នាក់ចុងក្រោយ ។ 

ចំនែកឯ Antoine Griezmann របស់ Atl. Madrid វិញ ក៏មានឈ្មោះបោះសម្លងដែរ ក្នុងឆ្នាំនេះ ដោយរូបគេបានជួយឲ្យក្លិប ឡើងដល់វគ្គផ្តាច់ព្រ័ត Champions League និងជួយឲ្យបារាំងឡើងវគ្គផ្តាច់ព្រ័ត EURO ដូចគ្នាដែរ ដូច្នេះហើយ ទើបរូបគេក៏មានឈ្មោះក្នុងបញ្ជីកីឡាករឆ្នើមទាំង ១០នេះដែរ ។

ចង់ដឹងថា កីឡាករណាខ្លះទៀត ដែលជាប់ក្នុងបញ្ជីកីឡាករឆ្នើមក្នុងតំបន់អឺរ៉ុប ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង១០ រូបនោះ ៖ 

១. Gareth Bale (Real Madrid & Wales)

២.​ Gianluigi Buffon (Juventus & Italy)

៣. Antoine Griezmann (Atlético Madrid & France)

៤. Toni Kroos (Real Madrid & Germany)

៥. Lionel Messi (Barcelona & Argentina)

៦. Thomas Müller (Bayern München & Germany)

៧. Manuel Neuer (Bayern München & Germany)

៨. Pepe (Real Madrid & Portugal)

៩. Cristiano Ronaldo (Real Madrid & Portugal)

១០. Luis Suárez (Barcelona & Uruguay)

ក្នុងចំណោមកីឡាករ១០រូបខាងលើនេះ តើប្រិយមិត្តគិតថា កីឡាកររូបណាជាអ្នកឈ្នះនូវពានរង្វាន់មួយនេះ?

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

UEFA បង្ហាញបេក្ខភាព ១០នាក់​ចុងក្រោយ សម្រាប់ប្រជែងយកពានរង្វាន់ កីឡាករល្អប្រចាំតំបន់អឺរ៉ុប ខណៈ Ronaldo គឺជា...

  • UEFA បង្ហាញបេក្ខភាព ១០នាក់​ចុងក្រោយ សម្រាប់ប្រជែងយកពានរង្វាន់ កីឡាករល្អប្រចាំតំបន់អឺរ៉ុប ខណៈ Ronaldo គឺជា…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:កីឡា