ប៉ូលីសអាឡឺម៉ង់សម្លាប់ក្មេងជំទង់អាហ្គានីស្ថានម្នាក់ បន្ទាប់ពីការវាយប្រហារដោយពូថៅនៅលើរថភ្លើងរូចមក

ក្រុងប៊ែឡាំង៖​ មន្ត្រីប៉ូលីស​ បានបាញ់សម្លាប់​ ក្មេងប្រុសជំទង់ម្នាក់ជាជនជាតិអាហ្គានី ​ស្ថានកាលពីព្រឹកម៉ិញនេះ។​ក្មេងជំទង់រូបនេះបានធ្វើការវាយប្រហារដោយប្រើនូវពូថៅនិងកូនកាំបិតកាប់ប្រហារទៅលើ​ អ្នកដំណើរនៅក្នុងរថភ្លើង​ មនុស្សបីនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ូលីសបានបញ្ជាក់ ថា៖ ​« នេះប្រហែលជាការវាយប្រហារ ដោយពួកអ៊ីស្លាមហើយ»។ប៉ូលីសបានបញ្ជាក់បន្ថែមថា ​ក្មេងប្រុសដែល​បានត្រូវបានគេសម្លាប់នេះ ​រូបគេព្យាយាមរត់គេចខ្លួនចេញពីទីតាំងកើតហេតុ នោះ។​គួររំលឹកផងដែរថា​ កាលពីឩសភាកន្លងទៅ បុរសម្នាក់ដែលមានវ័យ២៧ឆ្នាំមានបញ្ហាសតិនោះក៏បានធ្វើការវាយប្រហារដោយកាំបិតនៅលើរថភ្លើងផងដែរ ​នៅភាគខាងត្បូងប្រទេសអាឡឺម៉ង់​ ដែលបានសម្លាប់មនុស្សម្នាក់និងបីនាក់ផ្សេងទៀតរងរបួស៕​អត្ថបទ៖ កញ្ញា
ប្រភព៖ http://www.channelnewsasia.com