Original Song “ចាប​ក្រដាស” ផ្សំ​រសជាតិ​ពី​​ឧបករណ៍​តន្ត្រី​​​១៩​​ប្រភេទ​ផ្សេង​គ្នា

កាល​ពី​យប់​មិញ​ ម៉ានិត​ ទើប​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​របស់​ខ្លួន​ដែល​មាន​ចំណង “ចាប​ក្រដាស” ដែល​មាន​ចង្វាក់​បែប R&B ផ្គួប​ផ្សំ​ នឹង​តន្ត្រី Pop Rock ដែល​ប្រគំ​ឡើង​ដោយ​ឧបករណ៍​តន្ត្រី​ ១៩ ប្រភេទ​ផ្សេង​គ្នា។

 

Original Song “ចាប​ក្រដាស” ផ្សំ​រសជាតិ​ពី​​ឧបករណ៍​តន្ត្រី​​​១៩​​ប្រភេទ​ផ្សេង​គ្នា

 

ម៉ានិត​ និយាយ​ថា “បទ​ហ្នឹង ​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ស្អិត​រមួត​ រវាង​ចង្វាក់​ប្រភេទ​ R&B និង Pop rock ដែល​ប្រគំ​ឡើង​ដោយ​ឧបករណ៍​តន្ត្រី​ ១៩ ប្រភេទ​ផ្សេង​គ្នា ជា​ពិសេស​គឺ​មាន​សំឡេង​គោះ​កែវ​ផ្ទាល់​ដៃ​តែ​ម្ដង”។ ម្ចាស់​បទ “RUN” បន្ថែម​ថា​បទ ​“ចាប​ក្រដាស” ​ជា​អត្ថន័យ​សាច់​រឿង​ប្រឌិត​សុទ្ធសាធ ​តែ​សម្រាប់​អត្ថន័យ​​បទ​នេះ លោក​ថា ​​បើ​និយាយ​​ពី​អារម្មណ៍​រៀប​រាប់​នៅ​តិចតួច​ណាស់​ បើ​ប្រៀប​ធៀប​នឹង​សាច់ភ្លេង​ ដែល​បញ្ជាក់​ពី​អារម្មណ៍​ជា​ជាង​អត្ថន័យ​ ដែល​ជា​ចំណុច​ពិសេស​នៃ​បទ​ចម្រៀង​មួយ​នេះ​៕

 

 

តោះ​…!!! ស្ដាប់​បទ “ចាប​ក្រដាស” ពី ម៉ានិត ទាំង​អស់​គ្នា៖

 

 

អត្ថ​បទ៖ SAMEDY​​​​