Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

គូ​ស្នេហ៍​ល្បី​ឈ្មោះ​របស់​វិស័យ​សិល្បៈ​ថៃ តារា​សម្ដែង Nadech Kugimiya និង Yaya Urassaya បាន​មក​ដល់​ទីក្រុង Da Nang ប្រទេស​វៀតណាម​មុន​នេះ​បន្តិច​ដើម្បី​បំពេញ​ការងារ​របស់​ពួក​គេ​នៅ​ទី​នេះ។

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

រសៀល​ថ្ងៃ​ទី ១៨​ខែ​កក្កដា គូ​ស្នេហ៍​ផ្អែម​ល្ហែម​របស់​រង្វង់​សិល្បៈ​ថៃ តារា​សម្ដែង Nadech Kugimiya និង Yaya Urassaya បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វៀតណាម​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​មក​ដល់​ប្រទេស​នេះ​ក្នុង​គោល​បំណង​ដើរ​ទេសចរណ៍​គួប​ផ្សំ​និង​ធ្វើ​ការ។ បើ​តាម​ការ​គ្រោង​ទុក គូ​ស្នេហ៍​រឿង “The Rising Sun 2” នឹង​មាន​វត្តមាន​នៅ​ទីក្រុង Da Nang រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី ១៨​និង​១៩ ដើម្បី​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ​នៅ​ទី​នេះ។ ការ​មក​ដល់​របស់​ស្រី​ស្រស់​ប្រុស​ស្អាត​ទាំង​២​នេះ ទទួល​បាន​ការ​ទទួល​យ៉ាង​កក់​ក្ដៅ​ពី​អ្នក​គាំទ្រ​របស់​ពួក​គេ​នៅ​វៀតណាម៕

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

Nadech និង Yaya ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​វៀតណាម​ជ្រួល​ច្របល់

 

ចុចអាន៖មើល​ម៉ូដ​សំលៀក​បំពាក់​បុរាណ​របស់ Aum Pachrapa ក្នុង​រឿង​ភាគ​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14