និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

លី សុខណា ជានិស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រមួយរូប ដែលទទួលបានជោគជ័យក្នុងការប្រកួតប្រជែងការសរសេរកម្មវិធីដាក់លើទូរសព្ទ។ យុវជនរូបនេះមានមោទនភាពសម្រាប់ការសម្រេចបានសមិទ្ធផលក្នុងការសិក្សា។ សុខណា បានកំណត់គោលដៅក្នុងការអភិវឌ្ឍខ្លួនក្លាយជាអ្នកអភិវឌ្ឍកម្មវិធីមួយរូប ជាពិសេសមហិច្ឆតាដែលយុវជនរូបនេះចង់មានឱកាសអាចទៅដកស្រង់បទពិសោធន៍ការងារនៅក្រៅប្រទេស។

និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

យុវជន លី សុខណា ជាកូនប្រុសពៅក្នុងគ្រួសារដែលមានបងប្អូន ៧ នាក់។ សុខណា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១២-២០១៣ នៅវិទ្យាល័យសម្ដេចឪ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបានមកបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

ក្នុងឆ្នាំ ២០១៤ យុវជន សុខណា បានចូលរួមការប្រកួតប្រជែងក្នុងកម្មវិធី App Contest សម្រាប់ការបង្កើតកម្មវិធីនៅលើ iOS និង Android ដោយទទួលបានជយលាភីលេខ ១ តាមរយៈការសរសេរ Concept កម្មវិធីមួយមានឈ្មោះថា “CamAds” ដែលអាចទិញទំនិញតាមអនឡាញ។

និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

ដោយការស្រលាញ់ចូលចិត្ត ការប្រឹងប្រែងរួម ទាំងភាពប៉ិនប្រសប់លើជំនាញសរសេរកម្មវិធី សុខណា ក៏ទទួលបានជយលាភីលេខមួយម្ដងទៀតក្នុងឆ្នាំ ២០១៥ ការប្រកួតប្រជែងកម្មវិធី Hackaton ដោយបានបង្កើតកម្មវិធីឈ្មោះ “Smart Remote”។

និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

ការទទួលបានជោគជ័យទាំងបទពិសោធន៍នៅក្មេងខ្ចី បានធ្វើឲ្យយុវជនរូបនេះចង់ពង្រឹងសមត្ថភាពលើជំនាញសរសេរកម្មវិធីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការចាប់ឱកាសទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេស។ យុវជនរូបនេះមានមហិច្ឆតាសម្រាប់ថ្ងៃអនាគត ចង់ស្វែងរកបទពិសោធន៍ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្រៅប្រទេស ដែលជាបំណងប្រាថ្នាដែលគេចង់សម្រេចឲ្យបាន។

ក្នុងនាមជាយុវជនរៀមច្បង យុវជន សុខណា ចង់ឱ្យនិស្សិតជំនាន់ក្រោយដែលមានបំណងចង់ក្លាយជាអ្នកសរសេរ កម្មវិធីលើទូរសព្ទ ត្រូវសម្រួចជំនាញខ្លួនឱ្យបានច្បាស់លាស់ ហើយដាក់ជាសំណួរសួរខ្លួនឯង តើចង់ក្លាយជាអ្នកសរសេរកម្មវិធីទូរសព្ទដែរ ឬទេ? ត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ ត្រូវព្យាយាមឱ្យអស់ពីសមត្ថភាព និងចូលរួមស្ម័គ្រចិត្តព្រឹត្តិការណ៍បច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីដឹងពីបច្ចេកវិទ្យាថ្មីៗ៕

ប្រភព៖ sabay

  • និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: