កូរ៉េខាងជើង​​បាញ់​​​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​៣​គ្រាប់​ ទាំង​​ព្រឹក​​ព្រលឹម

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួន ៣គ្រាប់នៅព្រឹកព្រលឹមថ្ងៃអង្គារទី ១៩កក្កដានេះ។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីយោធាកូរ៉េខាងត្បូង។

កូរ៉េខាងជើង​​បាញ់​​​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​៣​គ្រាប់​ ទាំង​​ព្រឹក​​ព្រលឹមមីស៊ីលកាលដង្ហែក្បួនយោធានៅទីលាន Kim Il-sung ក្នុងទីក្រុងព្យុងយ៉ាង

ការបាញ់ចុងក្រោយ កើតមានឡើងតែមួយសប្ដាហ៍ បន្ទាប់ពីក្រុងព្យុងយ៉ាង ចេញសារគំរាមកំហែងជាថ្មី ដើម្បីឆ្លើយតបទៅនឹងផែនការដាក់បញ្ឈរជើងប្រព័ន្ធខែលប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក នៅប្រទេសកូរ៉េខាងត្បូង។

មីស៊ីលនេះបាញ់ចេញនៅព្រឹកព្រលឹមថ្ងៃអង្គារពីភាគខាងលិចទីក្រុង Hwangju និងហោះចម្ងាយប្រមាណ ៥០០ និង ៦០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ បើតាមប្រភព មីស៊ីលខាងលើប្រភេទ SCUD គឺមានសមត្ថភាពគ្រប់គ្រាន់អាចទៅដល់គ្រប់ផ្នែកនៅកូរ៉េខាងត្បូង ។

កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានគំរាមចាត់វិធានណាមួយ ក្រោយពីទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ប្រកាសដាក់បញ្ឈរប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិកលើទឹកដីកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគឃ្លើនរបស់ក្រុងព្យុងយ៉ាង៕

កូរ៉េខាងជើង​​បាញ់​​​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​៣​គ្រាប់​ ទាំង​​ព្រឹក​​ព្រលឹម

ប្រភព៖ sabay

  • កូរ៉េខាងជើង​​បាញ់​​​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​៣​គ្រាប់​ ទាំង​​ព្រឹក​​ព្រលឹម已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: