មនុស្ស៥នាក់លោត​ចូល​ទឹកទន្លេជួយ​សង្គ្រោះ​ស្រី​ម្នាក់ ចុង​ក្រោយ​ស្លាប់​ទាំង​អស់

មនុស្សចំនួន៦នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីនារីម្នាក់លោតចូលទឹកទន្លេធ្វើអត្តឃាត ហើយត្រូវមនុស្ស៥នាក់ទៀតលោតតាមទាំងក្លាហាន ដើម្បីជួយសង្គ្រោះនាងពីការធ្វើអត្តឃាត។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៦ និង ៤៥នាទីល្ងាច ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Dunhuang ខេត្ត Gansu ប្រទេសចិន។

មនុស្ស៥នាក់លោត​ចូល​ទឹកទន្លេជួយ​សង្គ្រោះ​ស្រី​ម្នាក់ ចុង​ក្រោយ​ស្លាប់​ទាំង​អស់

នៅមុនពេលកើតហេតុ មិត្តរួមការងារចំនួន៥នាក់ មកពីក្រុមហ៊ុនក្នុងស្រុកមួយ កំពុងតែអង្គុយលេងជុំគ្នាទទួលទានអាហារ និងភេសជ្ជៈយ៉ាងសប្បាយរីករាយ។ រំពេចនោះស្រាប់តែនារីវ័យ១៩ឆ្នាំម្នាក់ ដែលស្ថិតក្នុងចំណោមនោះ មានឈ្មោះថា ម៉ា បាននិយាយថា នាងមិនចង់រស់នៅតទៅទៀតឡើយ ហើយក៏លោតចូលទឹកទន្លេក្បែរនោះតែម្ដង។

ដំបូងឡើយនារីរងគ្រោះត្រូវមិត្តរួមការងារ៤នាក់ ជួយសង្គ្រោះនាងបានសម្រេចដោយទាញនាងចេញពីក្នុងទឹក។ ផ្ទុយទៅវិញ ដោយសារតែមិនចង់រស់ នារីរងគ្រោះបានត្រលប់ទៅលោតចូលទឹកទន្លេវិញ ធ្វើឲ្យមិត្តរួមការងារ ៤នាក់ និងអ្នកលក់អាហារក្បែរនោះម្នាក់ដែរ លោតចូលទៅតាមដើម្បីជួយនាង។ តែជាអកុសល មនុស្សទាំង៦នាក់ដែលលោតចូលទឹកទន្លេនោះបានលង់ស្លាប់ទាំងអស់តែម្តង៕

ប្រភព៖ sabay

  • មនុស្ស៥នាក់លោត​ចូល​ទឹកទន្លេជួយ​សង្គ្រោះ​ស្រី​ម្នាក់ ចុង​ក្រោយ​ស្លាប់​ទាំង​អស់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: