នំប៉័ង​សាច់​ជ្រូក​ខ្វៃ​លក់​តែ​បី​ម៉ោង ចំណេញ​​មួយ​ថ្ងៃ​ខ្ទង់ ២០​ម៉ឺន​រៀល

គ្រាន់តែរទេះដល់ភ្លាម មនុស្សជាហូរហែ ខ្លះជិះឡាន ខ្លះជិះម៉ូតូ បានឈប់ទិញព្រោងព្រាត នោះគឺរទេះនំប៉័ងសាច់ជ្រូកខ្វៃដែលកំពុងល្បីឈ្មោះ លក់មួយថ្ងៃតែ ៣ម៉ោងប៉ុណ្ណោះអស់ ២៥០ដើម បានចំណេញប្រហែល ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។

នំប៉័ង​សាច់​ជ្រូក​ខ្វៃ​លក់​តែ​បី​ម៉ោង ចំណេញ​​មួយ​ថ្ងៃ​ខ្ទង់ ២០​ម៉ឺន​រៀល

តាមសម្ដីរបស់លោក យោន ថុនា ដែលត្រូវបានគេដាក់ឈ្មោះ សម្បត្តិ កុសល្យ ម្ចាស់រទេះនំប៉័ងសាច់ជ្រូកខ្វៃ បាននិយាយថា លោកមកលក់នៅមុខសាលាបឋមសិក្សាទួលគោកអស់រយៈពេល ៤ខែមកហើយ ហើយចាប់ផ្ដើមលក់ប្រហែលម៉ោង២រសៀល និងលក់អស់ប្រហែលម៉ោង៥ល្ងាច។

“…ចូលខែទី៤ហើយ…ខ្ញុំធម្មតាទូទៅម៉ោង២ ភាគច្រើនម៉ោង៥កន្លះ ៦ ត្រូវតែអស់ហ្មង រាល់ថ្ងៃទៀងហ្មង”។ សម្ដីរបស់ លោក ថុនា។ អ្នកលក់នំប៉័ងដែលទើបតែផ្លាស់ពីបន្ទាយមានជ័យរូបនេះបន្តថា ក្នុងមួយថ្ងៃ លោកអាចលក់បានប្រហែល២៥០ដើម ហើយមានចំណូលប្រហែល១លាន ៥សែនរៀល ហើយចំណេញប្រមាណ២០ម៉ឺនរៀល។

លោក ថុនា៖ “ម៉ាថ្ងៃបើធម្មតាយើងលក់អស់២៥០ដើម តែអត់គ្រប់តម្រូវការភ្ញៀវទេប៉ុណ្ណឹង សាច់ជ្រូកជាទូទៅអស់ប្រហែល៥០គីឡូជាង គ្រាន់តែសាច់ស្រស់ចូលប្រហែល៨០ម៉ឺនហើយ វ៉ៃគ្រឿងវ៉ៃអីអាចជាង១លាន នំប៉័ង១០ម៉ឺន ខ្ញុំគិតថាបាន៥០$ថេរ(ចំណេញ) បាទ២០ម៉ឺនរៀល តែបើចំណូលអត់ផាត់នេះផាត់នោះ១លានកន្លះ ខ្លះ១លាន៦០ម៉ឺន…”។

អ្នកភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង រូបនេះក៏បានបន្តទៀតថា របរនេះល្បីដោយសារតែកត្តាបី គឺការខ្វៃជ្រូកដោយខ្លួនឯង ធ្វើជ្រក់ដោយខ្លួនឯង និងការជ្រើសរើសប្រភេទសាច់ជ្រូកដោយខ្លួនឯង និងលក់ក្នុងតម្លៃថោកសមរម្យ។

“…ខ្ញុំមានគ្នា៦នាក់…មានអ្នកធ្វើជ្រក់២នាក់និងសៀវមៃ ៤នាក់ទៀតជួយលក់…សាច់(ខ្វៃ)ផលិតខ្លួនឯងដើម្បីជាផលិតផលរបស់ខ្មែរ…បើរសជាតិភ្ញៀវសរសើរច្រើន នៅតាមបណ្ដាញហ្វេសប៊ុកអី គេទទួលស្គាល់ច្រើន…មួយដើម៧០០០រៀល មានតែពួកគាត់ថាថោក សមរម្យ…ចំពោះលក្ខណៈពិសេសយើងខ្វៃអាំងនឹងធ្យូង ជ្រក់យើងធ្វើខ្លួនឯង…”។ សម្ដីលោក ថុនា។

នំប៉័ង​សាច់​ជ្រូក​ខ្វៃ​លក់​តែ​បី​ម៉ោង ចំណេញ​​មួយ​ថ្ងៃ​ខ្ទង់ ២០​ម៉ឺន​រៀល

ងាកមកស្ថានភាពគ្រួសារវិញ បុរសវ័យ៣៥ឆ្នាំមានបងប្អូន៣នាក់ ប្រុស២ ស្រី១ ដោយប្អូនរបស់គាត់ជាជំនួយការក្នុងរបរនេះ ប្អូនស្រីមានគ្រួសារទៅហើយ រីឯលោកពុកនិងអ្នកម្ដាយរបស់បងប្រុស គឺជាអ្នកធ្វើជ្រក់ និងសៀវមៃ។

យ៉ាងណាមិញ ម្ចាស់អាជីវកម្មនេះបានផ្លាស់ពីទីកំណើតព្រៃវែងទៅនៅបន្ទាយមានជ័យអស់រយៈពេល១៣ឆ្នាំ ហើយក៏បានចាប់អាជីពជាអ្នកលក់នំប៉័ងសាច់ ប៉ុន្តែដោយសារតែការលក់ពុំសូវកាក់កប ក្រោយមកក៏បានផ្លាស់មករាជធានីភ្នំពេញទើបតែ៤ខែហើយក៏បានផ្លាស់មកលក់នំប៉័ងសាច់ជ្រូកខ្វៃនេះតែម្ដង៕

ប្រភព៖ sabay

  • នំប៉័ង​សាច់​ជ្រូក​ខ្វៃ​លក់​តែ​បី​ម៉ោង ចំណេញ​​មួយ​ថ្ងៃ​ខ្ទង់ ២០​ម៉ឺន​រៀល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: