យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ក្រោយ​​កាន់​ពូថៅ​​​កាប់​មនុស្ស​ច្រើន​នាក់ លើ​រថភ្លើង

យុវជនម្នាក់ដែលកាន់កាំបិត និងពូថៅកាប់ប្រហារមនុស្សជាច្រើននាក់នៅលើរថភ្លើងមួយគ្រឿង នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ត្រូវបានប៉ូលិសបាញ់សម្លាប់។ នេះបើតាមការឲ្យដឹងពីលោកអនុសេនីយ៍ Fabian Hench។

យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ក្រោយ​​កាន់​ពូថៅ​​​កាប់​មនុស្ស​ច្រើន​នាក់ លើ​រថភ្លើង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Joachim Herrmann បានឲ្យដឹងថា យុវជនដែលប្រដាប់ដោយកាំបិត និងពូថៅកាប់ប្រហារមនុស្សជាច្រើននាក់ នៅលើរថភ្លើងរូបនោះ ត្រូវបានគេដឹងថា មានអាយុ១៧ឆ្នាំ គឺជាជនភៀសខ្លួនអាហ្វហ្គានីស្ថាន រស់នៅក្នុងទីក្រុង Ochsenfurt រដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦ នេះ វេលាម៉ោង១១ និង ១៥នាទីយប់ (ម៉ោងក្នុងប្រទេសអាល្លឺម៉ង់) បណ្ដាលឲ្យអ្នកដំណើរចំនួន៤នាក់ រងរបួសធ្ងន់ធ្ងរ ខណៈចំនួនអ្នករងរបួសផ្សេងទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ក្រោយពេលកើតហេតុ រថភ្លើងបានឈប់យ៉ាងបន្ទាន់ ហើយជនដៃដល់ក៏បានលោតចេញពីរថភ្លើងតែម្ដង។ ប៉ូលិសបានតាមប្រមាញ់ជនដៃដល់ជាមួយក្រុមអ្នករុករក និងឧទ្ធម្ភាគចក្រមួយគ្រឿង រហូតដល់តាមទាន់ និងបាញ់សម្លាប់ជនដៃដល់តែម្ដង។ ទោះបីជាយ៉ាងណា គេមិនទាន់ដឹងទេថា ការវាយប្រហារមួយនេះ ស្ថិតក្នុងគោលបំណងអ្វី ៕

យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ក្រោយ​​កាន់​ពូថៅ​​​កាប់​មនុស្ស​ច្រើន​នាក់ លើ​រថភ្លើង យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ក្រោយ​​កាន់​ពូថៅ​​​កាប់​មនុស្ស​ច្រើន​នាក់ លើ​រថភ្លើង

ប្រភព៖ sabay

  • យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ក្រោយ​​កាន់​ពូថៅ​​​កាប់​មនុស្ស​ច្រើន​នាក់ លើ​រថភ្លើង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: