សាលា​រាជធានី​ភ្នំពេញ​នឹង​​​ដំណើរ​ការ​ម៉ាស៊ីន​កែច្នៃ​សំរាម​ ​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​​

រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញបានប្រកាសថា នឹងចាប់ផ្ដើមបើកដំណើរការអនុវត្ត គម្រោងកែច្នៃសំរាមឲ្យទៅជាជីសរីរាង្គ ដើម្បីចូលរួមដោះស្រាយបញ្ហាបំពុលផ្នែកបរិស្ថាន និងកាត់បន្ថយការកើនឡើងគំនរសំរាម នៅលើទីលានចាក់សំរាមក្នុងពេលបច្ចុប្បន្ន។ នេះបើយោងតាមសារព័ត៌មានជាតិ AKP។
លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមដង្កោ បានឲ្យដឹងនាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ថា ម៉ាស៊ីនកែច្នៃដែលមានតម្លៃជាង៥០ម៉ឺនដុល្លារអាម៉េរិក បានដឹកមកដល់រាជធានីភ្នំពេញហើយ ដែលបច្ចុប្បន្ននេះ អ្នកជំនាញកំពុងតែដំឡើងម៉ាស៊ីន និងការសាងសង់រោងចក្រ ហើយគ្រោងនឹងបើកដំណើរការនៅក្នុងខែសីហាខាងមុខនេះ ស្ថិតក្នុងទីលានចាក់សំរាមក្នុងខណ្ឌដង្កោ។
លោកបន្តថា ម៉ាស៊ីនកែច្នៃនេះ ជាបច្ចេកវិទ្យាទំនើបដែលអាចញែកសំរាមដោយខ្លួន ហើយកិន បំបែកសំរាម ផ្ទះបាយ ឬកម្ទេចកំទីបន្លែចេញពីគ្នា ដើម្បីផលិតជាជីកំបុស ឬជីសរីរាង្គធម្មជាតិ ហើយក្នុងមួយថ្ងៃៗមាស៊ីនកែច្នៃនេះ មានសមត្ថភាពកែច្នៃសំរាមបានចន្លោះពី១០០តោន ទៅ១៥០តោន។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍សាលាក្រុងភ្នំពេញ បច្ចុប្បន្ន ទីលានចាក់សំរាមដង្កោ បានផ្ទុកសំរាមលើសពីជាង៤លានតោន ស្របពេលដែលក្នុងមួយថ្ងៃៗសំរាមចេញពីរាជធានីភ្នំពេញ ដឹកទៅកាន់ទីលានចន្លោះពី១៨០០តោន ទៅជាង២០០០តោន៕

សាលា​រាជធានី​ភ្នំពេញ​នឹង​​​ដំណើរ​ការ​ម៉ាស៊ីន​កែច្នៃ​សំរាម​ ​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​​ សាលា​រាជធានី​ភ្នំពេញ​នឹង​​​ដំណើរ​ការ​ម៉ាស៊ីន​កែច្នៃ​សំរាម​ ​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​​ សាលា​រាជធានី​ភ្នំពេញ​នឹង​​​ដំណើរ​ការ​ម៉ាស៊ីន​កែច្នៃ​សំរាម​ ​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​​

ប្រភព៖ kqube

  • សាលា​រាជធានី​ភ្នំពេញ​នឹង​​​ដំណើរ​ការ​ម៉ាស៊ីន​កែច្នៃ​សំរាម​ ​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: