​​ស្វាយ​អន្ទរ​​ខំ​ប្រឹង​រហួត​បង្កើតបាន​​ទី​លាន​​ប៉េតង់​ផ្ទាល់​ខ្លួន​​១​ហើយ​

រយៈ​ពេល​ត្រឹម​តែ​បី​ខែ​ក្រោយ​បង្កើត​ក្រុម​ក្លឹប​ប៉េតង់​ស្វាយ​អន្ទរ​បាន​ខិត​ខំ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ទាំង​ត្រដាបត្រដួស​​រហូត​ឈាន​ដល់​កសាង​ទី​លាន​ប៉េតង់​ខ្លួន​ឯង​ថែម​ទៀត​​សម្រាប់​ការ​ហ្វឹកហាត់ និង​រៀប​ចំ​ការ​ប្រកួត​នានា។

 

​​ស្វាយ​អន្ទរ​​ខំ​ប្រឹង​រហួត​បង្កើតបាន​​ទី​លាន​​ប៉េតង់​ផ្ទាល់​ខ្លួន​​១​ហើយ​

ទី​លាន​ប៉េតង់​ថ្មី

 

លោក​ គង់​ សុខលេង​ នាយក​រង​ទទួល​បន្ទុក​ ផ្នែក​យុវជន​កីឡា និង​បរិស្ថាន​នៃ​វិទ្យាល័យ​ស្វាយអន្ទរ​ ខេត្ត​ព្រៃវែង​ ​រៀប​រាប់​ថា​ ដំបូង​ឡើយ​សាលា​គ្រាន់​តែ​បញ្ជូន​ក្រុម​កីឡា​ប៉េតង់​ទៅ​ចូល​រួម​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ខេត្ត​ ហើយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ប៉ុណ្ណោះ​ពី​ប្រភេទ​វិញ្ញាសា​វាយ​ជា​ក្រុម​បុរស​ ៣​នាក់ទល់នឹង៣នាក់។

 

លោក​ថា ៖«យើង​ចាប់​ផ្តើម​ដោយ​គ្មាន​តារាង​ហ្វឹកហាត់​ សូម្បី​គ្រាប់​ប៊ូល​ប្រកួត​ផ្លូវ​ការ​ក៏​គ្មាន​ផង។ ផល​លំបាក​មួយ​ទៀត​នោះ​គឺ​ ប្អូន​ៗ​ត្រូវ​ចំណាយ​ថវិកា​ជួល​តារាង​ឯកជន​ និង​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​ និង​លេង​ស្ទើរ​រាល់​ថ្ងៃ​ទាំង​មិន​មាន​គ្រូបង្ហាត់»។

 

ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​របស់​សាលា​ ហើយ​មើល​ឃើញ​ពី​ផល​លំបាក​នានា​ និង​ដោយ​ទឹក​ចិត្ត​ស្រឡាញ់​អាណិត​អាសូរ​ដល់​ប្អូន​ៗ​ លោក​ស្រី​ លីលី​ សប្បុរស​ជន​នៅ​រាជ​ធានី​ភ្នំពេញ​បាន​បរិច្ចាគ​ថវិកា​ ២០០០​០០០​រៀល​ ដើម្បី​សាង​សង់​ទី​លាន​ប៉េតង់​អត់​ដំបូល​ចំនួន​១​ ដែល​មាន​បណ្តោយ​១៦​ម៉ែត្រ​ ទទឺង​៥ម៉ែត្រ​ ដោយ​ចាក់​ដី​កម្ពស់​២០​សង្ទីម៉ែត្រ​ ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​ ដោយ​ចាប់​ផ្តើម​កសាង​កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​ឧសភា​ ២០១៦​ និង​រួច​រាល់​នៅ​ថ្ងៃ​ទី​ ១១ ខែ​កក្កដា​ ២០១៦។

 

​​ស្វាយ​អន្ទរ​​ខំ​ប្រឹង​រហួត​បង្កើតបាន​​ទី​លាន​​ប៉េតង់​ផ្ទាល់​ខ្លួន​​១​ហើយ​

 ទី​លាន​ប៉េតង់​ថ្មី

 

លោក​គ្រូ​ សុខលេង​បន្ត​ថា ភាព​យឺត​នៃ​ការ​កសាង​ទីលាន​ប៉េតង់​នេះ​ បណ្តាល​មក​ពី​កង្វះ​ខាត​គ្រឿង​សំណង់​មួយ​ចំនួន​ គ្រឿង​ចក្រ​ស្ថាបនា​ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់។ បន្ទាប់​ពី​ការ​សាង​សង់​រួច​រាល់​ លោក​នឹង​រៀប​ចំ​ដាំ​ដើម​ឈើ​​ដើម្បី​អាច​ផ្តល់​ម្លប់​ ហើយ​នឹង​ស្នើ​សុំ​កៅអី​អង្គុយ​ទាំង​មាន​ដំបូល​និង​អត់​ដំបូល​មួយ​ចំនួន​ជុំវិញ​ទី​លាន​ប៉េតង់​ពី​ក្រុម​ហ៊ុន​​នានា​ និង​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍។

 

លោក​សូម​ស្នើ​សុំ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ បណ្តា​ក្រុម​ហ៊ុន​ សប្បុរស​ជន​ អតីត​សិស្ស​ និង​ប្រជា​ពលរដ្ឋ​សូម​ជួយ​ឧបត្ថម្ភ​ជា​គ្រាប់​ប៊ូល​ប្រកួត​ផ្លូវ​ការ​ ឯក​សណ្ឋាន​ សម្ភារៈ​សម្រាប់​ហ្វឹក​ហាត់​ និង​បន្ត​ជួយ​ដល់​វិស័យ​កីឡា​នៅ​វិទ្យាល័យ​ស្វាយ​អន្ទរ​បន្ថែម​ទៀត​ ​ព្រោះ​សាលា​នៅ​ខ្វះ​ទីលាន​ប៉េតង់​៣​តារាង​ តុ​ និង​សម្ភារៈ​ កីឡា​វាយ​កូនឃ្លី​៣ឈុត​ តារាង​សីប៉ាកតាក្រ​ ១​កន្លែង​ និង​តារាង​កីឡា​វាយ​សី​១​កន្លែង៕

 

​​ស្វាយ​អន្ទរ​​ខំ​ប្រឹង​រហួត​បង្កើតបាន​​ទី​លាន​​ប៉េតង់​ផ្ទាល់​ខ្លួន​​១​ហើយ​

 

​​ស្វាយ​អន្ទរ​​ខំ​ប្រឹង​រហួត​បង្កើតបាន​​ទី​លាន​​ប៉េតង់​ផ្ទាល់​ខ្លួន​​១​ហើយ​

 

​​ស្វាយ​អន្ទរ​​ខំ​ប្រឹង​រហួត​បង្កើតបាន​​ទី​លាន​​ប៉េតង់​ផ្ទាល់​ខ្លួន​​១​ហើយ​

 

​​ស្វាយ​អន្ទរ​​ខំ​ប្រឹង​រហួត​បង្កើតបាន​​ទី​លាន​​ប៉េតង់​ផ្ទាល់​ខ្លួន​​១​ហើយ​

 

អត្ថបទ៖ សោម សារិទ្ធ​